ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 05:27 នាទី ចំនួនអានៈ 1901

ភ្នំគូលេនជារម្មណីយ៍ដ្ឋានវប្បធម៌​ធម្មជាតិដ៏ល្បីល្បាញដែល​ពោពេញ​​ទៅ​ដោយ​ព្រៃព្រឹក្សាអ្នកតាវល្លិ៍ បក្សាបក្សី ម្រឹគីម្រឹគា សំលេងទឹកជ្រោះទ្រគោះលើថ្ម លាន់លឺឈូឆលម្អភ្នែកញាតិ និងជាទីសក្ការ:បូរជាសម្រាប់អ្នក​មាន​ជំនឿខាងព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ដែលមានការគាំទ្រពី​​ភ្ញៀវទេសចរណ៍​ជាតិ និងភ្ញៀវទេស​ចរណ៍​អន្តរជាតិ ឥឡូវ​ក្លាយជា​ទីកន្លែងដែល​មានហានីភ័យខ្ពស់​ព្រោះ​តែការដ្ឋានបូមខ្សាច់ក្បែរជើងភ្នំ​ប្រវត្តិសាស្ត្រមួយនេះ។

ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតក្នុង​ភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​អាជ្ញាធរ មន្ត្រីមន្ត្រីជំនាញ និងម្ចាស់ការដ្ឋាន ឆ្លើយផ្សេងៗពីគ្នា ចំពោះច្បាប់អនុញ្ញាត​ប្រកបអាជីវកម្មនៅទីនោះបូមខ្សាច់នៅទីនោះ។

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ អ្នក​យក​ពត៌មានឱ្យ កាសែត​កម្ពុជាសុវណ្ណភូមិ បានចុះទៅដល់ការដ្ឋាន​បូមខ្សាច់ខាងលើ ផ្តិតយក​រូបភាពបានបួនប្រាំសន្លឹកទាំងការភ័យខ្លាចព្រោះ​ម្ចាស់ការដ្ឋាន​​នៅទីនោះបានគំរាមកំហែងថា ហេតុអ្វីចូល​ដល់ការដ្ឋានគេដោយគ្មាន​ការអនុញ្ញាត បែបនេះ ព្រោះ​ការដ្ឋានគេ​មានច្បាប់​ត្រឹម​ត្រូវ​។ បន្ទាប់មកក្រុមអ្នក​សារពត៌មានបានត្រឡប់មក​ផ្ទះ​លោក ឃី សុខុម មេភូមិស្គន់ ពេលនោះ​លោកមេភូមិប្រាប់ថា ”ការដ្ឋានបូមខ្សាច់នេះអត់មានច្បាប់អនុញ្ញាតនោះទេ“។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ម៉ោង០៤រសៀល កាសែតកម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​បទសំភាសន៍ លោក អ៊ាប ថា មេឃុំត្បែងតាមទូរស័ព្ទ លោកមានប្រសាសន៍ថា ”ខ្ញុំបានឱ្យលោកមេភូមិ ឃី សុខុម ទៅសាកសួរខាងការដ្ឋាន​បូមខ្សាច់នេះហើយ ម្ចាស់គេឆ្លើយថា គេបានរត់ច្បាប់ហើយ តែច្បាប់​មិន​ទាន់បានមកដល់ ខ្ញុំក៏ឆ្ងល់ដែរ បើច្បាប់មិន​ទាន់បាន ហេតុអ្វីហ៊ាន​ប្រកបអាជីកម្ម​បូមខ្សាច់មុន​ច្បាប់អនុញ្ញាតអញ្ចឹង? លោកអ្នក​កាសែតស្រាវជ្រាវខ្លួនឯងចុះ ព្រោះខ្ញុំតូចតាចណាស់“។

ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទី ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ​បាន​ចុះ​ទៅ​ដោយផ្ទាល់ដល់ការដ្ឋានបូមខ្សាច់ខាងលើ ហើយ​មាន​បុរស់ម្នាក់បានចេញមុខ​អះអាងថា ខ្លួន​ជាម្ចាស់ការដ្ឋាន​ ហើយ​ការដ្ឋានមានច្បាប់អនុញ្ញាតត្រឹមត្រូវ តែបុរស់រូបនោះគេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែតមើល​ច្បាប់របស់គេទេ មិន​តែប៉ុណ្ណោះសូម្បីតែឈ្មោះម្ចាស់ការដ្ឋានក៏គេ​មិន​ប្រាប់ លេខ​ទូរស័ព្ទសម្រាប់ទំនាក់ទំនងក៏គេ​មិន​ឱ្យ ដោយគេ​ប្រើពាក្យមួយឃ្លាចុងក្រោយថា ”បើលោកអ្នក​កាសែតចង់ដឹងម្ចាស់ឈ្មោះអ្វី? ការដ្ឋាននេះមានច្បាប់ឬអត់? លោក​ទៅសាកសួរមន្ត្រីជំនាញទៅដឹងហើយ ខ្ញុំមិន​ជឿថាលោកធ្វើ​ជាអ្នក​កាសែតមិន​ស្គាល់ម្ចាស់ការដ្ឋានបូមខ្សាច់នៅវាលនេះនោះទេ“។

ម៉ៅ១២និង៣០នាទីរសៀល​ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ដដែល ចាងហ្វាកាសែត កម្ពុជាសុវណ្ណភូមិ បាន​ធ្វើ​ដំណើរទៅ​ដល់សាលាស្រុកបន្ទាយស្រី ហើយ​បាន​ខលទូរស័ព្ទ​សាកសួរទៅលោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី លោកអភិបាលស្រុកវ័យក្មេងរូបនេះបានប្រាប់តាមទូរស័ព្ទថា ”ខ្ញុំអត់នៅក្នុងសាលាស្រុកទេ ជាប់រវល់ចេញមក​ធ្វើ​ការ​ខាងក្រៅ តែការដ្ឋានបូមខ្សាច់នេះ ខ្ញុំពុំដែល​ដឹងទេ ចាំខ្ញុំចុះទៅមើល​ទីនោះផ្ទាល់។ លោក ឃឹម ហ្វីណង់ បាន​ពន្យល់បន្ថែមថា ខាងសាលាស្រុក​មិន​មាន​សិទ្ធិចេញច្បាប់អនុញ្ញាតឱ្យការដ្ឋានបូមខ្សាច់ទេ នេះជាតួនាទីរបស់មន្ទីររ៉ែនិងថាមពល ខាងស្រុក​បាន​ត្រឹម​តែ​ត្រួតត្រាពីផល​ប៉ះពាល់នៅក្នុងស្រុក​តែប៉ុណ្ណោះ“។

នៅរសៀលម៉ោង៣និង១០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះលោក មាស ជូរ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តសៀមរាប បាន​ប្រាប់តាមទូរស័ព្ទថា ”កន្លែម្តុំនោះពីមុនមក​មានការដ្ឋាន​បូម​ខ្សាច់មួយ​មាន​ច្បាប់ តែម្ចាស់បានស្លាប់បាត់ទៅហើយ តែកន្លែងដែលបងអ្នកកាសែតប្រាប់ខ្ញុំ​នេះ​ ខ្ញុំដូច​ជាមិន​ស្គាល់ទេ សូមបងជួយផ្ញើរូបភាពការដ្ឋានបូមខ្សាច់ និងទីតាំងឱ្យខ្ញុំផង ខ្ញុំនឹងចុះទៅមើល​ដោយផ្ទាល់ ខ្ញុំសូមអរគុណហើយ ដែល​បងបាន​រាយការណ៍ ទីតាំង​បូមខ្សាច់ខាងលើ​ប្រាប់ខ្ញុំឱ្យ​បាន​ដឹង“។

អាជ្ញាធរដែនដី និងពលរដ្ឋ​នៅឃុំត្បែង មានការរិះគន់ថា មិន​គួរណាសមត្ថកិច្ចពាក់ព័ន្ធ បណ្តោយ​ឱ្យ​មានការ​ដ្ឋានបូមខ្សាច់នៅក្បែរ​ជើងភ្នំគូលេនយ៉ាង​អាណាធិបតេយ្យដូច្នេះនោះទេ ពួកគាត់​ព្រួយ​បារម្ភថា ខ្លាចសត្វពាហន:របស់ពួកគាត់ដើររកស៊ីធ្លាក់ក្នុងរណ្តៅបូមខ្សាច់នេះស្លាប់ ម្យ៉ាងវិញទៀត ពួកគាត់ព្រួយ​បារម្ភទៀតថា បើបូមយូរៗទៅ ខ្លាចតែរលំភ្នំគូលេនរាបដល់ដីទេក៏មិន​ដឹង។ ពួកគាត់បាន​សំនូមពរទៅអាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធមេត្តា បញ្ឈប់ការដ្ឋានបូម​ខ្សាច់ក្បែរភ្នំគូលេននេះឱ្យអស់ទៅ ដើម្បីការពារសម្បត្តិរួម ទុក​ឱ្យកូនចៅជំនាន់ក្រោយ​បាន​មើល​ឃើញ​ផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1761ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1738ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន2003ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1561ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2313ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2365ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1775ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1587ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1681ដង ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1793ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34930នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77263នាក់
ខែនេះ    224536នាក់
ឆ្នាំនេះ   2968840នាក់
សរុប   56567736នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:25