មេគយចល័តផ្លូវជាតិលេខ១ ចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងតម្រូវឲ្យបង់លុយដល់ទៅ២០លានរៀលជាអំពើពុករលួយ?

ដោយៈ Siem Reap ខេត្តព្រៃវែង ថ្ងៃទី 11 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:17 នាទី ចំនួនអានៈ 2039

ក្រុមឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញប្រភេទផ្លែឈើ បន្លែបង្ការនិងទំនិញផ្សេងៗទៀតឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ផែន ភឿន និងមន្រ្តីក្រោមឱវាទខ្លះផង។ ដោយហេតុថា ច្រើនឆ្នាំកន្លងទៅនេះលោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យមេគយចល័តផ្លូវជាតិលេខ១ លោក ផែន ភឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះមេគយចល័តផ្លូវជាតិលេខ១​ បណ្តោយឲ្យលោក នី គឹមហួរ មន្រ្តីគយចល័តប្រចាំស្នាក់ការក្នុងឃុំរំចេក គាបយកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករស្រេចតែអំពើចិត្តរបស់ខ្លួន។ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមអាជីវករដឹកជញ្ជូនផ្លែឈើដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ បានលាតត្រដាងអំពើពុករលួយរបស់លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ជាសាធារណៈ។ ក្រុមអាជីវករនាំចូលផ្លែឈើនិងទំនិញពីស្រុកយួនហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ១ ឃុំរំចេក គាបយកលុយលើតុក្រោមតុពីពួកតាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញដែលបង់ពន្ធនៅច្រកព្រំដែនរួចហើយក៏ដោយក៏ត្រូវបង់លុយលើតុក្រោមតុតាមការកំណត់របស់ក្រុមគយចល័តផ្លូវជាតិលេខ១ ក្រោមការគ្រប់គ្រងរបស់លោក ផែន ភឿន មិនអាចតវ៉ាបានឡើយ។

តាមការបញ្ជាក់ពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា សម្រាប់រថយន្តដឹកទំនិញចំណុះ២តោនកន្លះ ត្រូវបង់លុយក្នុង១ជើង ១០ម៉ឺនរៀល រថយន្តចំណុះ៥តោន ត្រូវបង់លុយ២០ម៉ឺនរៀល ហើយរថយន្តវ៉េអង ត្រូវបង់លុយ៣០ម៉ឺនរៀល ដោយមិនអាចតវ៉ាបានឡើយ។ ថ្មីនេះក្រុមគយចល័តផ្លូវជាតិលេខ១ បានចាប់រថយន្តដឹកផ្លែឈើពីប្រទេសយួន១គ្រឿងហើយតម្រូវឲ្យបង់លុយដល់ទៅ២០លានរៀល ប៉ុន្តែអាជីវករម្ចាស់រថយន្តដឹកផ្លែឈើគ្មានលុយបង់ក៏ទុកឲ្យផ្លែឈើរលួយអស់ រួចមានការតវ៉ាលាតត្រដាងអំពើពុករលួយរបស់ក្រុមគយចល័តផ្លូវជាតិលេខ១ តែម្តង។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះមេគយចល័តផ្លូវជាតិលេខ១​ ប្រព្រឹត្តអំពើពុករលួយពេញទំហឹង ហើយលោក គុណ ញឹម ដែលជាអគ្គនាយកគយ បណ្តោយឲ្យក្រុមគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយជាយូរឆ្នាំមកហើយ។មានត

ប្រភពព័ត៌មានៈ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1514ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន2192ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1810ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2051ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1939ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1751ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1522ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1766ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1862ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1563ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43007នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85340នាក់
ខែនេះ    232613នាក់
ឆ្នាំនេះ   2976917នាក់
សរុប   56575813នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:19