អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!

ដោយៈ Siem Reap Siem Reap ថ្ងៃទី 08 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 10:58 នាទី ចំនួនអានៈ 2193

អស្ចារ្យមែន! អធិការនគរបាលស្រុកសូទ្រនិគម បង្កើតកម្មវិធីជួបជុំផឹកស៊ី បណ្តាលឲ្យមនុស្សជាច្រើននាក់ឆ្លងមេរោគកូវីដ១៩

ចុះផ្សាយថ្ងៃទី 6 ខែ​មិថុនា 2021 ម៉ោង 8:24 ព្រឹក 909

ចែកចាយFacebookTwitterWhatsAppTelegramShare via Email

ខេត្តសៀមរាប៖ លោក​ ទេព ចាន់ណា អធិការ នគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប និងនគរបាលក្រោមឱវាទលោកមួយចំនួនទៀតអធិការរង នាយផ្នែក នាយរងផ្នែក ជាដើម ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសថា មានវិជ្ជមានមេរោគកូវីដ១៩។

ការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប មិនបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យមេរោគកូវីដ១៩រាលដាលដល់ក្បាលម៉ាស៊ីននៃអធិការដ្ឋាននគរបាលមួយនេះទេ ដោយរដ្ឋបាលគ្រាន់តែបញ្ជាក់ថា មានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ដែលត្រូវបានគេរកឃើញកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

ប៉ុន្តែបើទោះបីជាយ៉ាងណា យោងតាមប្រភពពីមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការណ៍ដែលនាំឲ្យការចម្លងនៅក្នុងជួរថ្នាក់ដឹកនាំនគរបាលស្រុកសូទ្រនិគម ដោយសារតែកាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១កន្លងទៅនៅផ្ទះរបស់លោក ទេព ចាន់ណា អធិការស្រុកសូទ្រនិគម បានរៀបចំកម្មវិធីស៊ីផឹកហ៊ឹកហ៊ាក់ ហើយក៏មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចូលរួមទើបបណ្តាលឲ្យឆ្លងរាលដាលបែបនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះរដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៣នាក់ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ទេព ចាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

២- ឈ្មោះ ដួង សុផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៣- ឈ្មោះ ជា ចាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៤- ឈ្មោះ អ៊ូ ចាន់ធី ភេទប្រុស អាយុ៥២ឆ្នាំ អាសយដ្ឋាននៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៥- ឈ្មោះ សូត្រ សំ ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៦- ឈ្មោះ ចន ចៅចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៧- ឈ្មោះ ពៅ ពន ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិបែកសំភ្លើង ឃុំចាន់ស ស្រុក-សូទ្រនិគ មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៨- ឈ្មោះ អ៊ីវ ង៉ា ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៩- ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

១០-ឈ្មោះ ទុយ អ៊ឹង ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។

១១-ឈ្មោះ គង់ សុហេង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង មុខរបរ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

១២-ឈ្មោះ ព្រុច គឹមសាន ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ ជាងជួសជុលម៉ូតូ។

១៣-ឈ្មោះ ទូន សារ៉ែម ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អ្នកដឹកទឹកលក់។

១៤-ឈ្មោះ ថន យាដា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៥-ឈ្មោះ ម៉ប់ សុធា ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៦-ឈ្មោះ ស៊ូ រ៉ាយុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។

១៧-ឈ្មោះ ប៉ោះ ខូ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៨-ឈ្មោះ ងួន សុភ័ក្រ្ភ ភេទស្រី អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អ្នកលក់សំបុត្ររថយន្តក្រុង មុខផ្សារដំដែក។

១៩-ឈ្មោះ ពៅ ស៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ ប្រជាការពារ។

២០-ឈ្មោះ សែត វ៉ាន់រីកា ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ ម្ចាស់ហាងអ៊ុតសក់។

២១-ឈ្មោះ ជីត ផារី ភេទស្រី អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរ នៅផ្ទះ។

២២-ឈ្មោះ រួត បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មកពីស្រុកជ្រៃធំ ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មុខរបរ អ្នកដឹកជញ្ជូន ម្ហូបអាហារនៅស្រុកជ្រៃធំ ខេត្តកណ្តាល។

២៣-ឈ្មោះ ជុំ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្រាច ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ អ្នករត់តុនៅហាងពិភពធម្មជាតិ។

បើតាមការប្រកាសដដែលបានឲ្យដឹងថាពីករណីទី១ ដល់ទី២០ គឺមានទំនាក់ទំនងគ្នាជាមួយឈ្មោះ អ៊ូ សេង ឈ្មោះ ឃៀន សុឃី និងឈ្មោះ ភន់ សុភា ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដែលករណីនេះ ជាករណីឆ្លងក្នុងសហគមន៍ ហើយក្រុមការងារពុំទាន់សន្និដ្ឋានកំណត់មុខសញ្ញាពីប្រភពចម្លងនៅឡើយ។ ចំពោះករណីទី២១ និង ទី២២ គឺជាករណីសង្ស័យ ហើយក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងករណីទី២៣ ក្រុមការងារកំពុងស្រាវជ្រាវរកប្រភព។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨០នាក់ ស្លាប់២នាក់ និង៧៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1680ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1882ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1785ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1667ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1587ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1686ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1901ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2320ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1868ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2267ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85735នាក់
ខែនេះ    233008នាក់
ឆ្នាំនេះ   2977312នាក់
សរុប   56576208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:36