ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 05:29 នាទី ចំនួនអានៈ 1736

ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំង (ឈ្មោះ អូន ញ៉ាញ់) រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​​​អត់​ច្បាប់​ចេញ​ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យកទៅ​លក់នៅ​ខេត្ត​ផ្សេងៗ យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់យប់ សម្ថ​កិច្ច ​និង​មន្ត្រីជំនាញនៅតាមដងផ្លូវសម្ងំកើបលុយដាក់ហោប៉ៅ ជាថ្នូរក្នុងការគេចវេស​មិន​ចុះបង្ក្រាបទៅ​តាមតួនាទីរបស់ខ្លួន។

បើទោះបីជា ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ឯក សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុ​ធ​ហត្ថ​លើផ្ទៃ​ប្រទេស​ ដាក់​បទ​បញ្ជា​យ៉ាង​ក្តៅ​គគុក​ឲ្យ​មន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​​ឈើ​ដែលជា​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​ខាន​តែ​បានជាដាច់​ខាតយ៉ាងណាក៏ដោយ ក៏​អស់​លោក​មន្ត្រី​គ្រាប់​ល្ពៅមួយ​ចំនួននៅក្នុង ខេត្ត​ព្រះ​វិហារ​ និង​ខេត្តឧត្តរមានជ័យ ទាំង​នោះ​នៅ​តែ​គ្មាន​ចំ​ណាត់​ការ​ទប់ស្កាត់ បង្ក្រាបទៅតាម​បទ​បញ្ជាទាល់តែសោះ ហើយ​ថែម​ទាំង​​បន្ត​បើក​ដៃ​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​រក​ស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។

ជាក់ស្តែងជារៀងរាល់យប់ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំងឈ្មោះ ចែ ញ៉ាញ់ និងកូនចៅ បាន​ធ្វើ​សកម្ម​ភាព​ដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈរថយន្តជាច្រើនគ្រឿងដូចជា ១.រថយន្តម៉ាក កូរ៉េ ពណ៌ស ពាក់ស្លាកលេខ (សៀមរាប 2C-3005) ២. រថយន្តម៉ាក ហ្វ្រន់ធា ពណ៌ស ពីរបាំង ពាក់​ស្លាក​លេខ (បាត់ដំបង 2B-2795) ៣. រថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ៤. រថ​យន្ត​ម៉ាក ម៉ាស្ដា មួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ (ខេមរភូមិន្ទ 2-8915) ដឹក​ឈើ​ទ្វារ​ពេញៗ​រថយន្ដ​ចេញពីខេត្តព្រះវិហារ ធ្វើដំណើរឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅតាមបណ្ដាខេត្តនានាដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម។

ប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថា ប្រហែលជាមេឈ្មួញស្រីឈ្មោះ ចែ ញ៉ាញ់ នេះ​មាន​ការ​រៀប​ចំជាកញ្ចប់លុយឲ្យ សមត្ថកិច្ចនិងមន្ត្រីជំនាញចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត អស់​ហើយ​ក៏​មិន​ដឹង? ​ប្រសិន​បើសមត្ថកិច្ចនិងមន្ត្រីជំនាញគ្មានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធនោះទេ គឺ​មេឈ្មួញស្រីរូបនេះក៏មិនអាចធ្វើការដឹកជញ្ជូនឈើទ្វារអត់ច្បាប់ទាំងនេះ ចេញពីខេត្តព្រះវិហារ ឆ្លង​កាត់ខេត្តឧត្តរ​មានជ័យ ទៅខេត្តផ្សេងៗបានតាមតែអំពើចិត្តនោះឡើយ ព្រោះ​ត្រូវ​ប្រ​ឈម​មុខ​និង​ការ​​បង្ក្រាប​ជៀសមិនផុតនោះទេ។ ប្រ​ជាពល​រដ្ឋ​ជាច្រើន​សូម​ធ្វើ​ការ​សំណូម​ពរ​និង​អំពាវ​នាវ​ទៅ​ដល់ឯកឧត្តមអភិបាលខេត្តព្រះវិហ៊ារ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និង មន្ត្រីជំនាញពាក់ព័ន្ទបទ​ល្មើស​ព្រៃឈើមេត្តាចាត់វិធានការ​បង្ក្រាប​មេឈ្មួញឈើឈ្មោះ ចែញ៉ាញ់ នេះទៅតាមផ្លូវ​ច្បាប់ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1926ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2998ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1753ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1698ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1581ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2365ដង លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន2214ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1545ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39216នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81549នាក់
ខែនេះ    228822នាក់
ឆ្នាំនេះ   2973126នាក់
សរុប   56572022នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01