សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1645

កាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ មន្ត្រីបរិស្ថាន អាជ្ញាធរដែនដី ដែលដឹកនាមដោយ ព្រះរាជអាជ្ញារង​ខេត្តលោក ជូន សុបញ្ញា បានចុះត្រួតពិនិត្យ​កន្លែង​កសិដ្ឋានចិញ្ចឹម​ជ្រូក​មួយកន្លែងស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ពលរដ្ឋ​ប្តឹងថា បំផ្លាញ​សុខ​ភាព​របស់​ពួក​គាត់ និង​បំពុល​បរិស្ថាន ជាង១០ឆ្នាំហើយ តែមន្ត្រី​ជំនាញ​ហាក់​ដូច​ជាងងឹតភ្នែកមើល​មិន​ឃើញ​។

ប្រភព​បែប​ធ្លាយ​ពី​ពលរដ្ឋ​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា ទី១.កសិដ្ឋានចិញ្ចឹងជ្រូកនេះក្មាន​អនាម័យ បណ្តាល​អោយ​ស្អុយ​អាចម៌​ជ្រូកជះក្លិន​អាសោចពេញ​ភូមិ ទី២.តាំងពីរដូវ​ភ្ជុំ​បិណ្ឌមក​ជ្រូក​ឈឺស្លាប់ ដុត​ចោល​ក្នុង​កសិដ្ឋានដោយ​ប្រើកង់ឡាន​ កង់ម៉ូតូ គល់អុះ បណ្តាល​អោយ​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់បក់បោក​ពេញ​ភូមិ​ស្អុយ​ហើយ​ឆ្ងៀម​ទៀតធ្វើ​អោយ​ពលរដ្ឋ​ក្តៅ​ក្រហាយ ទី៣.ពលរដ្ឋ​ប្រាប់​ថា កាប់​ជ្រូក​ឈឺ​ដឹក​តាម​ម៉ូតូលក់​ចែក​ចាយ ដោយ​គ្មាន​ការ​ឆ្លង​កាត់​ឃាត្តដ្ឋាន (កុងស៊ី) និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ពេទ្យ​សត្វ។

បើ​យោង​តាម​សម្តីរបស់​ប៉ូលីស​សេដ្ឋកិច្ច​បន្ទាប់​ពី​ចូល​ទៅ​ពិនិត្យ​ក្នុង​កសិដ្ឋាន​ខាង​លើ​នេះ បាន​អោយ​ដឹង​ថា ទី១.បរិស្ថានមិន​ល្អគ្មាន​អនាម័យ ទី២.ជ្រូកនៅសល់មានជីវិត៣០ក្បាល ទី៣.ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ ភេទស្រី បាន​ប្រាប់សមត្ថកិច្ចថា កាលពី​កំឡុង​ភ្ជុំ​បិណ្ឌ គាត់​ពិត​ជាបាន​ដុត​ជ្រូក​ដែល​ស្លាប់​ចំនួន​១២ក្បាល​មែន ទី៤.កសិដ្ឋាននេះគ្មាន​ច្បាប់​អនុញ្ញាតិ។

បើ​យោង​តាម​សម្តី​មន្ត្រី​ពេទ្យសត្វ​វិញបាន​អោយ​ដឹងថា កន្លែងកសិដ្ឋាន​នេះ​ពិត​ជាគ្មាន​អនាម័យ​មែន ហើយ​លទ្ធផល​ជំងឺជ្រូក​ពុំ​ទាន់​ប្រាប់​បាន​ទេ រង​ចាំ​យក​ឈាម​ជ្រូក​ទៅ​ធ្វើ​ការពិនិត្យ​ចំ​ណាយ​ពេល​ប្រ​ហែល​២ថ្ងៃទើប​ដឹង​លទ្ធផល។

ប្រជាពលរដ្ឋ​រិះគន់​ថា លោក ព្រំ វិច ប្រធានការិយាល័យបសុ​ពេទ្យខេត្ត​សៀមរាប​ មិន​គួរ​អនុញ្ញាតិអោយ​ម្ចាស់​កសិដ្ឋានឈ្មោះ​ លៀម មុំ នេះបើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដោយ​ឥត​ច្បាប់​ ជាង១០ឆ្នាំកម្លង​មក​ ហើយ​បំ​ពុល​បរិស្ថាន ធ្វើ​អោយ​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ឈឺ​ជិត​ដាច​ខ្យល់​គ្រប់​គ្នា​បែបនេះ។ ពលរដ្ឋ​ស្នើ​សុំ​អោយ​ថ្នាក់​ដឹក​នាំរបស់​លោក​ ព្រំ វិច មេត្តាដក​លោក​ព្រំវិចចោលទៅ បើ​ទុក​អោ

យ​នៅ​បន្ត​ការងារទៀត ខ្លាច​ក្រែង​តែ​បង្កអោយ​កសិដ្ឋានបែបនេះកើត​ឡើង​រាប់​ម៉ឺន​កន្លែង​ផ្សេងទៀត​ក្នុង​ការ​ចិញ្ចឹម​ឆ្នាំបាយ​ផ្ទាល់​ខ្លួន​។

រីឯលោក ស៊ីន គង់ ប្រធាន​បរិស្ថាន​ខេត្តសៀមរាប ក៏បាន​បញ្ជាមន្ត្រី​របស់​ខ្លួន​មក​ចូល​រួម​ផងដែរ តែជាអកុសល់ ខាង​បរិស្ថាន​មិន​បាន​ឈឺក្បាល​វិល​មុន​អីទេ បើ​ទោះ​ជា​ផ្សែង​ពុល ក្លិន​ស្អុយ​ សាយ​ភាយ​ពេញ​មេឃ​​បែបនេះក៏ដោយ។

ពលរដ្ឋបន្តរិះគន់ទៀតថា ករណីខាងលើនេះ វាជាសមត្ថកិច្ច និង​ជាកាតព្វកិច្ច​របស់​មន្ទីរ​បរិស្ថាន និងពេទ្យសត្វ​ ដែល​ជាមន្ត្រី​ជំ​នាញ តែ​មិន​ដឹង​ជាមូល​ហេតុ​អ្វី​បាន​ជាជំនាញ​ទាំ​ងពីរ​នេះ អត់​មាន​ធ្វើ​ដឹង​ធ្វើ​លឺ​អីទាល់​តែសោះ​ រហូត​ដល់​ផ្ទុះ​រឿង​ លាន់​លឺ​ឡើង​កក្រើកដូច​គ្រាប់​បែប​បរិមាណូ​ទើប​ឃើញ​ជំនាញ​ចុះ​មក​ពិនិត្យ។ ពលរដ្ឋ​សំនូម​ពរ​យ៉ាង​ទទួចទៅ​សមត្ថកិច្ច មន្រ្តីជំនាញ អាជ្ញាធរដែនដី តុលាការខេត្តសៀមរាប និង ឯកឧត្តម​ ទៀ សី​ហា អភិបាល​ខេត្ត​សៀមរាប មេត្តា ចាត់​ការ​ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ​ នេះទៅ​តាម​ផ្លូវ​ច្បាប់​អោយ​ខាន​តែបាន​ផង៕ ដោយ: ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1910ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2734ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2073ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1682ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2296ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1599ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1603ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1722ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35458នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77791នាក់
ខែនេះ    225064នាក់
ឆ្នាំនេះ   2969368នាក់
សរុប   56568264នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:47