រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដាត្រឹមត្រូវ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 04 ឆ្នាំ 2019 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1654

ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់​ទេស​ចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដ៏ទា​ក់ទាញ​ថ្មីមួយ​ទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង​ដើម្បី​ចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែល​តែង​តែ​ជំរុញ​ឱ្យមាន​ការ​បង្កើត​ផលិត​ផល​ទេសចរណ៍ថ្មីៗបន្ថែម។

ជាពិតណាស់ តំបន់ភ្នំគូលែននៃខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និង​ធម្ម​ជាតិ​រួច​ទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​រៀប​ចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។

នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និង​បុរាណ​ដ្ឋាន​ដ៏​ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេស​ភាព​នៅ​លើ​គិរី​បុព្វ​តា​ក៏​រឹត​តែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ មាន​បំ​ណង​ចង់​ប្រែ​ក្លាយតំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេស​គឺ​ចង់​រៀប​ចំបន្ថែមឱ្យមានប្រភេទទេសចរណ៍ផ្សេងទៀតដូចជាដំណើរទេសចរណ៍បែបផ្សងព្រេង ដូច​នៅ​តំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។

ក្នុងកិច្ចបូកសរុបលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បាន​ដាក់​ចេញ​នូវ​ផែន​ការមួយចំនួនឱ្យ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍នៅខេត្តសៀមរាប» រួមគ្នាអនុវត្តឱ្យបាន ក្នុង​នោះ​ឯក​ឧត្តម​បាន​ជំ​រុញ​ឱ្យ​ក្រ​សួង​ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង​មន្ទីរពាក់ព័ន្ធផ្សេងទៀត រួមគ្នាជំរុញការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំ​បន់​ទេស​ចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូ​លែន​នេះ ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស។

គណៈកម្មការអន្តរក្រសួងនេះ ក៏​បាន​ឯក​ភាព​គ្នា​រៀប​ចំ​ផែន​ការ​មេ​អភិវឌ្ឍន៍​នៅ​គោល​ដៅ​ទេសចរណ៍​ដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ ផងដែរ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​រយៈ​ពេល​ខ្លី៥ឆ្នាំ (២០១៨-២០២៣), ផែន​ការ​ជំ​រុញ​ការ​រៀប​ចំក​សាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​រឹង​នៅ​ទី​ក្រុង​សៀម​រាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី​ ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។

ព្រមជាមួយនោះ អង្គប្រជុំក៏បានឯកគ្នាប្រគល់ភារកិច្ចជូនលោកអភិបាលខេត្តសៀមរាប ដើម្បី​សិក្សា​​ស្រាវ​ជ្រាវ​ពី​ដើម​ចម​ និង​មូលហេតុ​ដែល​សហគមន៍ជ្រាវ មាន​ទំនាស់​ជាមួយ​សហគមន៍​នេសាទ​ចុង​ឃ្នៀស ហើយ​ធ្វើ​ការ​ដឹកនាំចាត់តាំង​អោយ​មាន​ចរនាសម្ព័ន្ធត្រឹម​ត្រូវ​ ក្នុង​ការ​បញ្ចប់​វិវាទដ៏រាំរៃនេះ ដើម្បីប្រែក្លាយសហគមន៍នេសាទចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ​ទៅ​ជា​ស​ហគមន៍​តាម​ស្តង់​ដាជាតិ បែបអាស៊ានដ៏ទាក់ទាញផងដែរ។

ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយ​ត្រូវ​ពង្រឹង​គុណ​ភាព​សា​លាប​ណ្តុះ​បណ្តាល​ជំ​នាញ​វិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំ​រុញ​ការ​អនុវត្ត​ស្តង់​ដាអា​ស៊ាន​ក្នុង​វិស័យ​ទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតឲ្យមាន «គណៈ​កម្មការ​ជាតិផ្នែក​ជំនាញ​ទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ជាប្រធាន ហើយ​សព្វ​ថ្ងៃ​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្ម​វិធី​បណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។

ឯកឧត្តមបានបន្តណែនាំឱ្យកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយ​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និង​ចិញ្ចឹម​សត្វ​ជា​លក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។

ម្យ៉ាងទៀត ការត្រៀម​លក្ខណៈ​សម្បត្តិ​ទទួលភ្ញៀវ​ទេសច​រអន្តរ​ជាតិដើម្បី​ធានា​ផល​ប្រ​យោជន៍​អតិបរ​មាពិសេស ការត្រៀមលក្ខណះទទួលទេសចរចិនដែលនឹងមានកំណើន យ៉ាង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ដោយត្រូវអនុវត្តន៍អោយបានល្អ តាមសៀវភៅស្តីពី «China Ready» និង​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​ដោយឡែកសម្រាប់ភ្ញៀវទេសចរចិន។

កិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍នៅខេត្តសៀមរាបនេះ នឹងបន្តនៅពេល៣ខែខាងមុខទៀត ដើម្បី​ត្រួត​ពិនិត្យ​លើ​លទ្ធផលដែលសម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តបន្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1892ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3734ដង លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគ...    អាន2746ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2358ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1816ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1740ដង បុណ្យចូលឆ្នាំខ្មែរ   អាន2937ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1506ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42726នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85059នាក់
ខែនេះ    232332នាក់
ឆ្នាំនេះ   2976636នាក់
សរុប   56575532នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:04