សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និងសាងសង់អាគារផ្សេងៗ តែគង់មង្គល និងលោក ក្អោបរ៉ន នៅតែផ្គើន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 1768

គំរោងធ្វើ​បារាយណ៍របស់សម្តេច​សង្ឃរាជទេពរង្ស នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀម​​រាប​ មានការ​ចម្រូង​ចម្រាសតាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់បច្ចុប្បន្ន ដោយ​មាន​មតិពីរ​ផ្ទុយ​​គ្នា​១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល ប្រធានសហគន៍ជ្រាវ និង​លោក គង់ បឹប ក្រុម​ប្រឹក្សា​សង្កាត់​ជ្រាវ អះអាងថា ជាគំរោង​របស់​សម្តេច​សង្ឃរាជប្រគល់​អោយ​ មានច្បាប់​​គ្រប់​គ្រាន់​ ២-ប្រ​ជាពលរដ្ឋនៅសង្កាត់ជ្រាវ ថាការជីកកកាយ​ដី​ធ្វើ​បា​រាយណ៍នេះមិន​មែន​ជា​គំ​រោង​របស់​​សម្តេច​សង្ឃទេ ជាគំរោង​របស់​អ្នក​មាន​លុយ​មាន​អំ​ណាចជា​មួយ​អាជ្ញាធរ​ដែនដី​​ឃុបឃិត​គ្នា​ជាប្រព័ន្ធក្នុង​ការ​ជីក​យក​អាចម៌ដីលក់យកលុយដាក់​ហោ​ប៉ៅ​តែ​ប៉ុណ្ណោះ?

យោងតាមឯកសារបែកធ្លាយ​ដែល​អ្នក​យក​ព័ត៌មានយើង​ទទួល​បាន​កាល​ពី​ថ្ងៃទី១៦ ​ខែមិនា​ឆ្នាំ​២០១៩ ម្សិលមិញមានដូចតទៅ៖

១-ស.ជ.ណ លេខៈ៩៤៩  របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បាន​ជម្រាបជូន៖

          -ឯកឧត្តមទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់

          -ឯកឧត្តមរដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម

          -ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប

          សម្រេចកាត់ដីដែលមានទំហុំ ២៨៨.៦០៣ ហិកតាដែលជាដីសហគមន៍កសិករប្រើ​ប្រាស​ទឹក​អាងទំនប់ទឹកជ្រាវ ថ្វាយ​សម្តេច​ព្រះសង្ឃរាជ ទេពវង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ វត្ត​អារាម មន្ទីរ​ពេទ្យ បណ្តាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត សួនច្បារ ជា​ដើម ដែល​ផ្តល់​ប្រយោជន៍ដល់សាធារណជន​ ដោយមិន​កែប្រែស្ថានភាពដីពីដី សា​ធា​រណ:របស់រដ្ឋ ទៅ​ជា​ដី​ឯក​ជន​របស់រដ្ឋទេ។

២-លិខិតរបស់​ សម្តេច​សង្ឃរា ទេព វង្ស លេខ ០៥៧/១៧ ចុះថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៧ សម្រេច តែងតាំងលោក គង់ មង្គល ជាទីប្រឹក្សាផ្ទាល់របស់ សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជាធិតី ទេព វង្ស និង​ជាប្រធានទទួល​បន្ទុកកិច្ចការ​អភិវឌ្ឍន៍អាង​ទំនប់​៧៨ និង​តំបន់អភិរក្ស​បឹង​ពារាំង ស្ថិត​ក្នុង​ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

៣-លិខិតរបស់ សម្តេច​សង្ឃរា ទេព វង្ស គ្មានលេខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការនិ​រាករណ៍លិខិតប្រគល់សិទ្ធិលេខ០៥៦/១៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្រេច​ដក​សិទ្ធិ​ពី​លោក​ គង់ មង្គល ​ពីគំរោងអភិវឌ្ឍន៍ខាងលើ ព្រោះលោក គង់ មង្គល ខកខាន និង​មិន​អាច​ធ្វើ​ការ​អភិវឌ្ឃន៍តាមផែនការ និង​គោលការណ៍​ឱ្យបានដល់គោលដៅ។

៤-លិខិត លេខ ពិសេស របស់សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សម្រេច ប្រទានសិទ្ធិទាំងស្រុង​ជូន ឯកឧត្តម អ្នកឧកញ្ញា ឡាញ់ ភារ៉ា អគ្គនាយកក្រុមហ៊ុន​គ្រីន​ខេមបូឌា​ ប្រភើធី អ៊ីន​វេសមេន ឯក.និង​ជាឯកឧត្តមទី​ប្រឹក្សា​ផ្ទាល់ សម្តេច​ព្រះ​អគ្គ​ម​ហា​សង្ឃ​រា​ជា​ធិប​តី ទេព វង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ និង​កសាង​សមិទ្ធិផល នៅក្នុង​មជ្ឈមណ្ឌល់​វត្ត​អរុណសួស្តី ដែលប្តូរមក​ វត្តវប្បធម៌សន្តិភាព​ លើផ្ទៃដីទំហុំ ២៨៨ហិកតា ស្ថិតនៅ​ចំណុច ០៣ភូមិ ក្នុង​នោះ​មានភូមិ​ជ្រាវ ភូមិតាចេក និងភូមិ​បុស្ស​ក្រឡាញ់​ ក្នុង​សង្កាត់ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ឯកភាព​ថ្វាយ និង​ប្រគេន​តាម​រយះលិខិត​លេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥ របស់​ទីស្តីការ​គណះរដ្ឋមន្ត្រី។

តាមរយះលិខិត​នេះ ឯកឧត្តម ឧកញ្ញា ឡាញ់ ភារ៉ា មាន​សិទ្ធិពេញ​លេញ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​អភិវឌ្ឍន៍និង​កសាង​សមិទ្ធិផ្សេងៗនៅក្នុង​មជ្ឍមណ្ឌល​វត្ត​វប្បធម៌សន្តិភាពចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខេ​នេះ​តទៅ។

អាស្រ័យ​ហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណពាក់ព័ន្ធគ្រប់​ជាន់​ថ្នាក់ និង​ប្រជាពល​រដ្ឋ​សហការរីករាយជាមួយឯកឧត្តម អ្នក​ឧកញ្ញា ឡា្ញញ់ ភារ៉ា និង​ចាត់​ចែង​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាពខ្ពស់​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខា​នេះតទៅ។

លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់​ជ្រាវ បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ថា គំរោង​ដែល​កំពុង​ជីកដី ទំហុំ២០ហិកតា ជម្រៅ៥ម៉ែត្រ លក់ចេញ​ក្នុង​តម្រៃ២ម៉ឺន៥ពាន់ដុល្លារ​​ក្នុង​១ហិកតា គឺដើម្បីយក​លុយ​អោយ​ថ្ងៃគ្រឿងចក្រដែលជួល​ពីក្រុម​​ហ៊ុន​ផ្សេង​ៗ ហើយ​ដើម្បីរៀប​ចំធ្វើ​ខ្នង​ទំនប់​ដែល​មានទទឹងទំហុំ​១រយម៉ែត្រ និងបណ្តោយជាង២ពាន់ម៉ែត្រ សម្រាប់​ជួល​អោយ​អ្នក​​វិនិយោគ​ យក​លុយមក​អភិវឌ្ឍន៍សង្កាត់​ជ្រាវ។ លោក គង់​ បឹប បន្តថា ការ​ជីកដីធ្វើ​បា​រាយណ៍​នេះ គឺ​ធ្វើ​ដោយ​ខ្លួនឯង មានរូប​លោកផ្ទាល់ជា​អ្នកកាន់លុយ លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល់ ប្រធានស​ហគមន៍ជ្រាវ និង​មានការ​ផ្តិតមេដៃគាំទ្រពីមេភូមិ​ទាំង​៧ភូមិផងដែរ។ លោក គង់​ បឹប បន្ថែមថា ការ​សាងសង់អាគារ​ផ្សេងៗ​ជារឿង​របស់​សម្តេច​សង្ឃរាជទេពវង្ស លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គំរោងនោះទេ។

          សូមបញ្ជាក់ផងដែរថា បើយោងតាមសម្តី​​អ្នក​នាំពាក្យ​របស់​​​សម្តេច​សង្ឃរាជទេពវង្ស ​តាម​យោងតាម​ឯកសារខាងលើ និងសម្តីរបស់លោក គង់ បឹប សរបញ្ជាក់អោយឃើញថា ការជីកដីធ្វើ​បារាយណ៍នៅ​សង្កាត់​ជ្រាវ​នាពេលបច្ចុប្បន្ននេះ មិន​មែន​ជាគំរោងរបស់​សម្តេច​ព្រះសង្ឃ​រាជទេ គឺជាគំរោងក្លែងក្លាយ​កាយយកដីលក់​យក​លុយដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួនហើយ។

ពលរដ្ឋ​នៅសង្កាត់​ជ្រាវ​សូម​អំពាវនាវ ដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រប់​មន្ទីរ​ ក្រសួង​ពាក់ព័ន្ធ សម្តេច​ ស ខេង សម្តេច​ ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើរ​ពុក​រលួយ​មេត្តា​ ត្រួត​ពិនិត្យ ការ​ជីកយក​អាច​ម៌ដី ធ្វើ​បារាយណ៍ខាង​លើ​នេះផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1758ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1643ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12170ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1586ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3340ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1850ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1676ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1643ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1835ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42941នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85274នាក់
ខែនេះ    232547នាក់
ឆ្នាំនេះ   2976851នាក់
សរុប   56575747នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:15