ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 02:35 នាទី ចំនួនអានៈ 1623

រយៈពេ​លត្រឹម​តែមួយ​សប្តាហ៍តែប៉ុណ្ណោះ ព្រៃ​លិច​ទឹក​រាប់​សិប​ហិចតា​ក្នុង​តំបន់​ពីរ​លើ​ទ្រ​នប់​លេខ​៧៨ ត្រូវ​បាន​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ឈូស​ឆាយ​កាយ​កំទិច ឡើង​ក្លាយ​ជា​វាល​​រហោរឋានជិតបាន​សម្រេច​ដូច​បំណង ហើយ​ក៏មាន​ការ​តវ៉ាពី​ប្រជាពលរដ្ឋ​រាប់​រយគ្រួសារ​ ថែម​ទាំង​​មាន​ការ​ឌឺដង​ផ្លែ​ផ្កាដាក់​គ្នា​ពី​ក្រោយ​ខ្នង ពី​សំណាក់លោក​​មេឃុំ​កណ្តែកចាស់ និងលោក​​ចៅ​សង្កាត់​​ជ្រាវ​ផងដែរ។

កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ គេឃើញវត្តមាន​​លោក ខាំ-លឿ អតីត​មេឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ហែរហម​អម​ដោយ​តំណាង​ប្រជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ ចុះ​ទៅ​តវ៉ាកន្លែង​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ខាងលើក្នុង​គោល​បំណង​ទប់​ស្កាត់​មិន​អោយ​ឈូស​ឆាយ​បន្ត ​ដោយ​លោក​​មេ​ឃុំ​រូប​នេះ​បាន​អះអាង​ថា ដី​ដែល​កំពុង​ឈូសឆាយ​នេះជាចំណែក​ដីអាង​ស្តុក​ទឹក ​របស់​ឃុំ​កណ្តែក មិន​មែន​ជា​កម្ម​សិទ្ធ​របស់​សង្កាត់​ជ្រាវ​នោះទេ។

លោក​ ខាំ-លឿ កើត​ទុក្ខ​មិន​សុខ​ចិត្ត​រហូត​ដល់​ថត​វី​ដេអូ​បង្ហោះ​តាម​ហ្វេស​ប៊ុគផង ផ្តល់​បទ​សម្ភាសន៍​​ដល់​អ្នក​កាសែតអោយ​ជួយ​ផ្សាយ​អោយ​​ផងថា ដី​ដែល​ខាង​អាជ្ញាធរ​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​នេះជា​​​​ដី​ព្រៃ​អាង​ស្តុក​ទឹក​របស់​ឃុំ​កណ្តែក ហើយ​លោក​ខាំ-​លឿ បាន​សុំ​អំ​ពាវ​នាវ​ដល់​លោក ឃឹម-ប៊ុនសុង អភិបាល​ខេត្តសៀមរាប​សូម​ជួយ​រក​យុត្តិធម៌​អោយ​លោក​ និង​ប្រ​ជារាស្ត្រ​របស់​លោក​ផង ព្រោះ​ខាង​សង្កាត់​ជ្រាវ និង​សហគមន៍​ជ្រាវ​កំពុង​រំលោភបំពាន​មក​​លើ​ដែន​ដី​របស់​ពួក​គាត់​ហើយ។ លោក​ ខាំ-លឿ​ បានមាន​ប្រសាសន៍​​បន្ថែម​តាម​ទូរស័ព្ទ​ជា​ចុង​ក្រោយ​ថា ”អាក្អោបរ៉ន​ ចៅ​សង្កាត់​ជ្រាវ​នេះ​ខូច​ណាស់ ចង់​បាន​ដី​នេះ​យូរ​ឆ្នាំ​ហើយ ពី​មុន​មក​សុំ​ទិញ​អោយ ឯកឧត្តម​ ខូវ ផល្លាបុត្រ តែ​ខ្ញុំ​មិន​លក់ ខ្ញុំ​ទុក​អោយ​ប្រ​ជាពលរដ្ឋ​ស្តុក​ទឹក​ទុក​ធ្វើ​ស្រែ តែ​ឥឡូវ​វាមក​យក​ស្រស់ៗ​តែម្តង រ៉េ​ត​ឯង​ធ្វើ​អ្នក​កាសែត រស់​នៅ​សង្កាត់​ជ្រាវ​ដឹងហើយថា អាណាខូចអាណាល្អ មិន​ចាំបាច់​ខ្ញុំ​និយាយច្រើន​ទេ“។

ឆ្លើយ​តប​ទៅ​និង​ការ​ចោទ​ប្រកាន់​របស់​លោក ខាំ-លឿ អតីតមេឃុំ​កណ្តែដែល​ចោទ​ថា ខាង​សង្កាត់​ជ្រាវ​រំលោភ​យក​ដី​របស់​ឃុំកណ្តែកនោះ លោក ក្អោប-រ៉ន ចៅ​សង្កាត់​ជ្រាវ​បាន​ប្រាប់​កម្ពុជា​សុណ្ណភូមិ​នៅ​រសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា ដី​ដែល​ឈូស​ឆាយ​ខាង​លើ​នេះ​ជា​ដី​របស់​សង្កាត់​ជ្រាវទេ ហើយ​ការឈូស​ឆាយ​នេះ​ជាគំរោង​របស់​សម្តេច​សង្ឃ ទេព-វង្ស ឈូស​ដើម្បី​ធ្វើ​បារាយណ៍ ហើយ​ក៏​មាន​ច្បាប់​គ្រប់​គ្រាន់​ ដែល​បាន​សុំ​តាំង​តែ​ពី​ឆ្នាំ​២០១៣មក​ម្លេះ ប៉ុន្តែ​កាល​​មុន​មិន​ទាន់​បាន​ធ្វើ​ដោយ​សារ​មាន​បញ្ហា​ផ្នែក​ថវិការ ឥឡូវ​សម្តេច​សង្ឃ​រក​ដៃ​គូរ​វិនិយោគ​បាន​ហើយ។ លោក​ចៅ​សង្កាត់​បន្តថា ”បើ​គ្មាន​គំរោង​ច្បាស់​លាស់​ អ្នក​ណាថ្លើម​ធំទៅ​ហ៊ាន​រំលោភ​បំ​ពាន​យក​ដី​រដ្ឋនោះ ឥឡូវ​សូម​អោយ​រង​ចាំ​មើល​ទាំង​អស់​គ្នា​ទៅថា ដី​នេះ​ឈូសលក់​ ឬឈូស​ធ្វើ​បាន​រាយណ៍“។ លោក​ក្អោបរ៉នបាន​បន្ថែម​ចុង​ក្រោយថា ”ខ្ញុំ​មិន​ចេះ​និយាយ​ជាមួយពួក​មនុស្ស​ឆ្កួត​នោះ​ទេ (លោក​សំដៅ​ទៅលើ​លោក ខំា-លឿ) ឆ្កួត​ៗនិយាយយក​តែឈ្នះ អាង​អី​អាង កាំបិត ផ្គាក់ ពូថៅ តែ​ខាង​រាស្ត្រ​របស់​ខ្ញុំ​នៅ​ខាងភូមិ​​ខ្នារឯណេះវិញ​ មិន​ដែល​ហ៊ានក្អក​ជាមួយគេទេ ព្រោះ​គេ​អាង​កាប់អាង​​ចាក់“។​

សូម​បញ្ជាក់​បន្ថែម​ថា នៅក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ កន្លងទៅ​ និង​ក្នុង​ពេល​ថ្មីៗនេះ មាន​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​យក​ធ្វើ​ជាកម្ម​សិទ្ធរបស់​ខ្លួន ពី​សំណាក់​អ្នក​មានលុយ​ មាន​អំណាច។ អ្នក​ខ្លះ​ឈូស​ទុក​សិន​រង​ចាំ​ដី​ឡើង​ថ្លៃនិងលក់បន្ត អ្នក​ខ្លះ​ឈូស​ជួលអោយ​គេ​ធ្វើ​ស្រែ អ្នក​ខ្លះ​ឈូស​ធ្វើ​ដី​ឡូតិ៍លក់ អ្នក​ខ្លះ​កាយ​យក​អាច​ម៍ដី​លក់ ឬកាយ​យក​អាចម៌ដី​ចាក់​ដីឡូតិ៍​ខ្លួនឯង សរុប​សេចក្តី​ទៅ​មាន​គ្រប់​បែបគ្រប់យ៉ាង​ ហើយ​ព្រៃ​លិច​ទឹកនៅ​ក្នុង​ខេត្តសៀមរាបនេះ ​បើ​ថ្នាក់​ដឹក​នាំ​ក្នុង​ខេត្ត​មិន​រឹត​បន្តឹង​ក្នុង​ការ​ការពារ​អោយ​បាន​ល្អទេនោះ វា​មិន​លើស​ពីពីរបី​ឆ្នាំ​ទៀតទេ វា​ច្បាស់ជា​​រលាយ​ហិន​ហោច​ខ្លោច​ផ្សាអស់​ជាក់​ជាមិន​ខាន់​ឡើយ។

ក្រុម​ពលរដ្ឋ​វេទិការតុកាហ្វេ បាន​រិះគន់​ខ្លាំងៗ និង​មាន​ការ​ចោទសួរដូច​ខាង​ក្រោម​ថា​ ”កុំ​បន្ទោស​អ្នក​ណា​ទំាងអស់​ក្នុង​រឿង​នេះ បើ​បន្ទោស​ ត្រូវ​បន្ទោស ប្រព័ន្ទ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​នេះ​វាអន់​ជាងអាចម៌​​គោ​ក​សិ​កម្មទៅ​ទៀត ព្រោះ​មុន​ទៅឈូស​ព្រៃ​ធ្វើ​បារាយណ៍ មេចមិន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ឬសេចក្តី​ជូន​ដំ​ណឹង​ ដល់មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្តអោយ​បាន​ដឹងផង? ហើយ​មេច​មិន​ប្រកាស​អោយ​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ឃុំ​កណ្តែក​នេះ អោយ​បាន​ដឹង​រឿង​ផង? តើ​វាមាន​អាថ៌​កំ​បាំង​​ឡប់​ឡែអី​នៅ​ពី​ក្រោយ​ខ្នង​ បាន​ជា​ទៅ​លួច​ឈូស​ព្រៃ​ស្ងាត់​ៗមិន​អោយ​គេ​ដឹង? ដល់​គេ​ដឹង​មាន​រឿង​ចំរូង​ចំរាស​ទើប​បាន​ចេញ​មុខ​បក​ស្រាយ តើ​នេះឬ​ជារបៀប​ធ្វើ​ការ​របស់​អស់​លោក​រាល់​គ្នា????៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1618ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1870ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1472ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1756ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1642ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2734ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន2225ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1563ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1962ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1590ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80804នាក់
ខែនេះ    228077នាក់
ឆ្នាំនេះ   2972381នាក់
សរុប   56571277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:34