លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត្រគូប

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 23 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:21 នាទី ចំនួនអានៈ 1654

លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ឃុបឃិត​ជាមួយ​ឈ្មួញ​​រក​ស៊ី​ឈើ​អត់​ច្បាប់​ឈ្មោះ សាន់ប៉ាវ ​​យក​បន្ទាយទាហ៊ាន​ធ្វើ​ជាដេប៉ូ ទិញ​ស្តុក​លក់ឈើ​រាប់​ម៉ឺន​ម៉ែត្រគូប ស្ថិតក្នុង​ភូមិ​ត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។​

ប្រភព​ព័ត៌មាន​ច្បាប់ការបាន​រាយការណ៍​មកថា លោក សាន់-ប៉ាវ ជាមេ​ឈ្មួញរក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​ ដែល​មាន​លុយ​រាប់​សែន​ដុល្លារក្នុងការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ពីព្រៃ​ យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហ៊ាន​ខាង​លើ​​រង​ចាំលក់​ចេញ ដោយ​ចែក​ចំណែក​ភាគហ៊ុន​អោយ​លោក​ ភុនសារ៉ុម ​មេវីរ​សេ​នា​តូច​អន្តរាគមន៍លេខ ៣៨៤ និង​លោក ហូវ រង​វីរ រាប់​ម៉ឺនដុល្លារ​ក្នុង​មួយខែៗ ជាថ្នូរ​ក្នុង​ការ​យក​បន្ទាយ​ទាហ៊ាន​ស្តុក​ឈើ​ និង​ប្រើ​អំ​ណាច​មេវីរ រង​វីរ កាង​ឈើ​ផ្តេច​មុខ។ ប្រភព​បាន​បន្តថា លោក ភុនសារ៉ុន មេវីរ និង​លោក ហូវ រង​វីរ ​បាន​បញ្ជាអោយ​កូន​ទាហ៊ាន​​​បិទ​ទ្វាររបង​បន្ទាយ​ជិត​បន្ទាប់​​ពីឡាន​ដឹក​​ឈើ​ដឹក​ចូល និង​​ដឹក​ចេញ​ពី​បន្ទាយ​ ព្រោះ​កន្លង​ទៅ​មាន​ក្រុម​អ្នក​កាសែត​បាន​ចូល​ថត​យក​រូប​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​ទាំង​នេះ​ដល់​ក្នុង​បន្ទាយ។​​

ពលរដ្ឋ​នៅ​ភូមិ​ត្រាំប៉ោង​និយាយខ្សឹប​ខ្សៀវ​តាម​តុកាហ្វេថា ថ្ងៃអនាគត​រដ្ឋា​ភិបាល​មិន​ចាំបាច់​បើក​ប្រាក់​ខែ​អោយ​មេទាហ៊ានពល​ទាហ៊ាន​នៅ​ វីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ទៀត​ទេ ព្រោះ​លោក ភុនសារ៉ុម មេវីរបាន​សហការណ៍គ្នា​ជាមួយឈ្មួញ​ឈើ​ឈ្មោះ សាន់-ប៉ាវ យក​បន្ទាយ​ទាហ៊ាន​ធ្វើ​អាជីវកម្មទិញឈើ​លក់​ឈើ​ទ្រង់​ទ្រាយ​ធំរហូត​ដល់​ទៅ​រាប់​ម៉ឺន​ម៉ែត្រគូប​ឯណោះ ដូច្នេះពួកគាត់​មិន​ខ្វះលុយចាយ និង​មិន​ខ្វះលុយបើក​ប្រាក់​ខែអោយ​កូន​ទាហ៊ាននោះទេ។

លោក ហូវ រងវីរលេខ ៣៨៤ ខាងលើបាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ នេះ​ថា ពិត​ជាមានឈើ​នៅក្នុង​បន្ទាយ​មែន តែ​មិន​មែន​ឈើ​របស់​លោកទេ គឺ​ជាឈើ​របស់​លោក សាន់ប៉ាវ យក​មក​ផ្ញើរតែប៉ុណ្ណោះ ហើយ​ការ​ផ្ញើរ​នេះ​ខាង​ឈ្មួញ​ឈើ​គេ​មាន​ទំនាក់​ទំនង​ល្អជាមួយ​ថ្នាក់​លើ។ លោក ហូវ បាន​បន្ថែម​ថា លោក​មិន​បាន​ទទួល​លាភសការ:ពី​ឈ្មួញ​ឈើ​ខាងលើ​នេះ​ទេ គ្រាន់​តែបាន​កំទិចឈើ​ខូចៗ​យក​មក​ធ្វើ​ជាផ្ទះបាយ​អោ​យ​ទាហ៊ាន​តែប៉ុណ្ណោះ។

បើ​ទោះជា​លោក ហូវ នាយ​រង​វីរ: បដិសេធន៍ថាមិនបាន​លាភសការ:ពី​ឈ្មួញឈើ​ក៏ដោយ ក៏​ប្រ​ភព​​​ដែល​បែក​ធ្លាយ​ពី​បន្ទាយ​ទាហ៊ាន​នេះបាន​ប្រាប់​ថា លោកហូវ បាន​យក​លុយ​ចំនួន​២០ម៉ឺន​រៀល​ក្នុង​មួយ​​ក្បាលឡានដែល​ចូល​ទិញ​ឈើ​នៅ​ក្នុង​បន្ទាយ​នេះ បើ​មិន​បាន​២០ម៉ឺនរៀល​មិន​អាច​ចូល​ទិញ​ឈើ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភុន-សារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ និង​លោក សាន់-ប៉ាវ មេឈ្មួញ​​រកស៊ីឈើ​​អត់​ច្បាប់​អាង​ខ្នង​ទាហ៊ាន​ខាងលើ​នេះបាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំ​រាប់​ទំនាក់ទំនង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិនាសភ្លាមទៅ ឱ! បាបជន   អាន1505ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1649ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2525ដង ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌   អាន1873ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1811ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1759ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1634ដង លោក ម៉ម ប៊ុនហេង បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» ក្រោយចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និង?...    អាន1643ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2248ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1594ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35458នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77791នាក់
ខែនេះ    225064នាក់
ឆ្នាំនេះ   2969368នាក់
សរុប   56568264នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:47