សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 01:20 នាទី ចំនួនអានៈ 1811

លោក សាំងហាក់ អាយុប្រហែល​៣២ឆ្នាំ បច្ចុប្បន្នរស់នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ប្រណិត​តាម​រថ​យន្ត​ម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បី​ល្បាញ​ម្នាក់​ជាយូរ​ឆ្នាំណាស់​មក​ហើយ​នោះ ឥឡូវ​ឈាន​ដល់ប្រើ​​រថ​យន្ត​រូរ៉េធំៗ ដឹកឈើ​​ស្ទើរបាក់​ថ្នល់​ ពី​ស្រុក​ស្វាយ​លើ​ចូល​មក​លក់​ចែកចាយអោយ​ដេប៉ូតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​​សៀមរាបគ្មាន​សមត្ថកិច្ច ឬជំនាញ​ណា​​ចេញ​មុខ​បង្ក្រាបទាល់​តែសោះ។

ប្រភពព័ត៌មានបានអោយដឹងថា សាំងហាក់ បានប្រើ​រថយន្ត​កូរ៉េ (​ដូចក្នុង​រូបភាព) ដឹក​​ឈើ​ប្រណិត​រាប់សិប​ម៉ែត្រគូបស្ទើរ​ជារៀង​រាល់​ថ្ងៃ បង្កប់​ក្រោម​បាវ​ឬការ៉ុង​សំពីងសំពោង​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ ដឹក​ចេញ​ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប ចូល​ក្រុង​សៀម​រាប​ លក់​អោយ​ដេ​ប៉ូ​មួយ​ចំនួន​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ដែល​រងចាំ​ទទួល​ទិញ​តែ​ឈើ​ពី​ឈ្មួញ​សង្គម​ងងឹត​ លោតឆ័ត្រ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ​ បង់​តែ​លុយ​ក្រោម​តុអោយ​មន្ត្រី​លេម​លើម​មួយ​ចំ​នួន​ដែល​ដឹង​រឿង​តែប៉ុណ្ណោះ ជាថ្នូរក្នុង​ការ​​បិត​បាំង​ព័ត៌មាន។

សូម​រំលឹក​ផង​ដែរថា កាលពីកំឡុង​ឆ្នាំ២០១១លោក សាំងហាក់​ និង​បក្ខពួក​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​អ្នក​កាសែត​ម្នាក់​ ដោយ​ប្រើ​ដំបង និង​ពូថៅ​កាប់​ក្បាល​អ្នក​កាសែត​រូប​នោះ រហូត​ដល់​​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ញូន​ទៅ​តុលាការ​ដាក់​គុគ​បាន​មួយស្របក់​ ក៏ដោះលែង​អោយមាន​សេរី​ភាព​​ទៅ​រក​ស៊ី​ឈើ​វិញ​រហូត​ដល់​សពថ្ងៃនេះ។ ជនរងគ្រោះដែល​ត្រូវ​បាន​គេ​វាយ​និង​កាប់​ រង​របួស​​ស្រាំលលាក្បាល ឈឺរាំរៃរហូត​ដល់​ស្លាប់​ទៅវិញ តែ​មិន​បាន​ទទួល​សំណង​ពី​លោកសាំង​ហាក់សូម្បី​មួយ​កាក់​មួយសេន​ឡើយ។

លោក​ សាំង​ហាក់ បាន​គំរាម​ប្តឹង​លោក ម៉េង ហួត ចាងហ្វាង​កាសែតសៀមរាប​ថ្មី ដោយ​ទាម​ទាសំណង​ជំងឺចិត្ត៨០លានរៀល បន្ទាប់​ពី​លោក​ម៉េង​ហួត​ទំលាយ​ រឿង​របររក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​លោក​សាំង​ហាក់ និង​រំលឹក​រឿង​លោក​សំាងហាក់​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាសែត​មិន​បាន​សម្រេច តែ​ចុង​ក្រោយ​ឈឺស្លាប់​ដដែល។

រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធក្នុង​ខេត្តសៀមរាប​ គួរតែ​ចាត់​ការ​ឡានដឹកឈើ​របស់​លោក​ សាំង​ហាក់ ផង​កុំទុក​អោយ​គាត់​ធ្វើ​ភ្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្តពេក៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1713ដង រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1637ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1673ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2128ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1759ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1849ដង រឿងទុំទាវ (មានវីដេអូ)   អាន4172ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1670ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39795នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82128នាក់
ខែនេះ    229401នាក់
ឆ្នាំនេះ   2973705នាក់
សរុប   56572601នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:17