លោកជំទាវ លី អ៊ំអេង បានធ្វើសន្និសិតកាសែត នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ខាងត្បូងថ្នល់នៃផ្លូវ៦០ម៉ែត្រ ខាងលិចសាលាខេត្តសៀមរាបថ្មីប្រហែល២០០ម៉ែត្រ) សុំអំពាវនាយអោយសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរាធ្វើទុក្ខបុកម្នេញគាត់ខ្លាំពេក ដោយយកបង្គោលក្រាក់មកបោះបិទផ្លូវចូលដីរបស់គាត់ដែលកំពុងចាក់ដីសំរាប់ធ្វើផ្សារាត្រី ដោយយកលេសថា មិនអោយដឹកដីចាក់ ព្រោះខ្លាចខូចផ្លូវរបស់រដ្ឋ បើទោះជាលោកជំទាវ លី អ៊ំអេង មានប្លង់រឹង មានឯកសារជាច្រើន ហើយមានចំណាររាប់មិនអស់ពីក្រសួង និងពីសាលាខេត្តសៀមរាប អនុញ្ញាតិអោយដឹកដីចាក់ដើម្បីធ្វើផ្សារ ទៅតាមប្លង់និងគំរោងស្របច្បាប់ក៏ដោយ ក៏ក្រុមអាជ្ញាធរអប្សរា ហាក់អត់ខ្វល់ខ្វាយអ្វីទាំងអស់ គឺប្រើតែអំណាចរបស់ខ្លួន ហើយពោលពាក្យដដែលៗថា ច្បាប់របស់អាជ្ញាធរអប្សរាៗៗៗៗៗៗៗៗ។
ពលរដ្ឋនៅខេត្តសៀមរាប ហាក់មានការឈឺចាប់ខ្លាំងណាស់ជាមួយអាជ្ញាធរអប្សរា ដែលតែងតែរារាំងឃាំងដំណើរក្នុងការសាងសង រស់នៅ និងបញ្ហាប្រឈមជាច្រើនករណីទៀត ដែលជាទង្វើគ្មានមនោសញ្ចេតនា ដែលជាហេតុធ្វើអោយសំលេងឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា ដាំក្បាលចុះលឿងជាងគ្រាប់បរិមាណូរបស់អាមេរីកកាំងទៅទៀត។ សូមចុចមើលវីដេអូខាងក្រោមនេះ ដើម្បីស្តាប់ប្រសាសន៍របស់លោក ជំទាវ លី អ៊ំអេង ដែលរៀបរាប់ និងធ្វើការបង្ហាញឯកសារជាច្រើន ដែលច្បាប់បានកំណត់ តែខាងអាជ្ញាធរអប្សរាមិនអនុវត្តតាម៕ ដោយ ផ្លុងរ៉េត
ថ្ងៃនេះ | 38792 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81125 | នាក់ |
ខែនេះ | 228398 | នាក់ |
ឆ្នាំនេះ | 2972702 | នាក់ |
សរុប | 56571598 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net