ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញពីខណ្ឌរដ្ឋបាលព្រៃឈើដោយមិនបង់លុយពិន័យចូលរដ្ឋ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 31 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 02:51 នាទី ចំនួនអានៈ 1779

លោក សួន តៃហេង ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាអង្គរក្ស​ និង​ជាជំនួយការ​របស់លោក​ សថាវី អភិបាលខេត្តឧត្តរមានជ័យ គឺជាអ្នក​រកស៊ីដឹក​ឈើ​គេចពន្ធ ដោយ​ទិញ​ឈើ​មិន​ស្រប​ច្បាប់​ពីក្រុម​អ្នក​លួច​កាប់ឈើអាណាធិប្បតេយ្យ​​ ហើយ​ដឹក​មិន​បាន​បង់​ពន្ធចូលរដ្ឋ​នោះ កំពុងតែរត់ឆ្លេឆ្លា ឆ្កាដៃឆ្កាជើង បំរុង​លួច​ចចារ​ស្ងាត់​ៗយក​រថ​យន្ត​យីឌុប​១គ្រឿ​ង​ដែល​សមត្ថកិច្ចបានចាប់​កាលពីសប្តាហ៍មុន ចេញ​ពី​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ដោយ​គេច​វេសមិន​ចង់​បង់​លុយ​បាកពិន័យចូល​រដ្ឋ​នោះទេ នេះបើយោង​តាម​ប្រភពសម្ងាត់​ពី​សមត្ថកិច្ចនៅទីនោះ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មាន​រថយន្តយីឌុបដឹកឈើ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលមាន​ម្ចាស់ឈ្មោះ សេង ហុង ជាកូនប្រសារបស់លោក (សួន តៃហេង )ជាអង្គរក្សរបស់​លោក សថាវី ​អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាបបាន ហើយ​បាន​បញ្ជូន​ទៅ​អោយ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​នៅ​ក្រុង​សំរោង​ជាអ្នក​គ្រប់​គ្រង​ចាត់​ចែង​ទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាម​របាយ​ការណ៍ គេ​សង្កេត​ឃើញ​ថា លោក សួន តៃហេង (ហៅហេង) ធ្លាប់​រក​ស៊ី​ដឹក​ឈើ​គ្រប់​ប្រភេទ​ឡើង​កក្រើក​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ក្រោយ​មក​ឈប់​ចេញមុខ​ខ្លួនឯងផ្ទាល់​ តែ​បានអោយ​កូនចិញ្ចឹមឈ្មោះ ដូច ជាអ្នកចេញមុខរត់ការឈើ​តាម​ដង​ផ្លូវ ឥឡូវប្តូរ​អោយ​កូនប្រសារ​ឈ្មោះ សេង ហុង ជាអ្នក​ចេញ​មុខ​រត់​ការ​ម្តង តែ​លោក​ សួន តៃហេង គឺ​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​រកស៊ី​ដឹក​ឈើ​នេះដដែល ដូច​ពាក្យចាស់​មួយបានពោលថា <មួយដំបរនិងបួន ពួនជិតតែក្បាល គូទនៅកណ្តាលវាល>។

នេះជាលើក​ទី១ហើយ​ដែល​មានអ្នក​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​លោក សួនតៃហេង ដែល​ជាជំនួយការ និង​ជាអង្គរក្ស​របស់​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើ​យោង​តាម​ការ​តាម​ដាន​រយៈពេល​៥ឆ្នាំចុងក្រោយនេះ។

ពលរដ្ឋ​ និង​អ្នក​តាម​ដាន​ហេតុការណ៍សង្គមបាន​អះអាងថា បើ​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យពិត​ជាមានចេតនាក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែននោះ កុំថាឡើយរថ​យន្ត​យីឌុប សូម្បីស្រម៉ោង​ឌុប ក៏គេច​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ចដែរ តែ​លោក​ សថាវី ចូល​ចិត្តប្រើស្តាយ ខ្សែទាញ ជ្រលួញចាក់ ដូចកាលពី​សម័យ​សង្គ្រាមមេទាហ៊ានតែង​គុំរាមកូន​ចៅ​ថា <ពួកឯងចូលភូមិកុំចាប់មាន់អ្នកស្រុកវើយ ប្រយ័ត្នអត់អីស៊ី>។

ពលរដ្ឋ​សង្ឃឹមថា រថយន្តយី​ឌុបដឹក​ឈើ​អត់​ច្បាប់​របស់លោក​ សេង ហុក ដែល​ជាកូនប្រសារលោក សួន តៃហេង ដែល​ចាប់​បានកាលពីថ្ងៃទី២៦នោះ នឹង​ត្រូវ​បង់​ពិន័យទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​យក​ថវិការចូលរដ្ឋ​ មិន​មែន​លួច​ដោះលែងស្ងាត់​ៗ បង់​លុយ​ក្រោម​តុ ដូច​ការ​ទំលាយ​របស់​ប្រភពព័ត៌មានដែល​បាន​បែក​ធ្លាយ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1856ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1666ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2192ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន2248ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន1804ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1613ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1625ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1783ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1672ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08