រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោះឆ្នោតរួមភ្លាមអាជ្ញាធរអប្សរាចុះរុះរើផ្ទះពលរដ្ឋដូចមុនដដែល រាស្ត្រថាបោករាស្ត្រទៀតហើយ បើនៅតែចឹងទៀត២០១៨សេរ៉ូហើយសម្តេច

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 06:49 នាទី ចំនួនអានៈ 1582

នៅតំបន់ឧទ្យាអង្គរខ្លះ ត្រូវបានហាមឃាត់មិន​អោយ​សាង​សង់លំនៅឋាន ប៉ុន្ដែ​ជា​រើយៗ​នៅពេល​មុន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំ​ អាជ្ញាធរជាតិអប្សរាមិនហាមឃាត់នោះទេ ​ថែម​ទាំង​មាន​អ្នក​ដើរ​បំផុស​បំផុល​ថា គេ​បើក​អោយ​ធ្វើ​ផ្ទះទៀត​ផង​ ហើយ​អាជ្ញាធរ​អប្ស​រា​ក៏​មិន​ចុះ​រើផ្ទះ​ដែរ ឬហាម​ពល​រដ្ឋ​នោះ​ដែរ។

ពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីបោះឆ្នោតរួចរាល់នោះស្ថាប័អប្សរានេះ បានចុះ​ហាមឃាត់​មិន​អោយ​រាស្ត្រ​ធ្វើ​ផ្ទះទៅវិញ (ខឹង គោវ៉ាយ អាទេះ)។

ករណីនេះ មន្ដ្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរជាតិអប្សរាគួរដោះស្រាយឲ្យបានសមស្រប ដើម្បី​ចំណេញ​ទាំង​ពីរ​ភាគី។ ប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ឧទ្យាជាតិអង្គរ ព្រួយ​បារម្ភ​អាជ្ញាធរ​ជាតិអប្សរា​រុះរើលំ​នៅ​ឋាន បន្ទាប់​ពីពួកគេសាងសង់ផ្ទះ ក្នុង​ពេល​ឃោស​នា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្ដិ​ទី៤នេះ​កន្លង​មក។​

ពលរដ្ឋនៅសង្កាត់គោកចក ខេត្ដសៀមរាប លោក ចាន់ ដា ប្រាប់អោយដឹង នៅថ្ងៃនេះថា មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់អាណត្ដិទី៤នេះ អាជ្ញាធរជាតិអប្សរា បានបន្ធូបន្ថយដល់ពលរដ្ឋ ឲ្យ​សង់​លំ​នៅឋាន​ក្នុង​តំ​បន់​ហាម​ឃាត់​នៃតំបន់ឧទ្យានជាតិអង្គរ ប៉ុន្ដែបន្ទាប់ពីបោះឆ្នោតរួច មន្ដ្រីស្ថាប័ននោះបានហាមឃាត់ និង​គម្រាម​ដឹក​យក​សំភារៈ ខណៈដែលពួកគាត់សង់ផ្ទះមិនទាន់រួចរាល់។លោកបន្ដថា ក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា បាន​ប្រាប់ថា នឹងរុះរើផ្ទះពួកគាត់ នៅថ្ងៃទី២៥ខែមិថុនានេះ បើគ្មានលិខិតអនុញ្ញាត។ ពួក​គាត់​សម្ដែង​ការ​ព្រួយ​បារម្ភបាត់​បង់លំនៅឋាន ដោយសារសង់ផ្ទះនោះ ពួកគេបានខ្ចីបុលពីធនាគារ។ លោកបន្ដថា«អប្សរា គេ​ហាមឃាត់មិនឲ្យធ្វើ តែមុនពេលបោះឆ្នោតបួនប្រាំថ្ងៃ ឃើញគេធ្វើគ្រប់គ្រាខ្ញុំធ្វើដែរ ដល់​ពេល​បោះ​ឆ្នោត​ហើយ​រំលងបានពីរថ្ងៃអប្សរាគេហាមឃាត់គេថា មិន​ឲ្យ​យើង​ធ្វើ​បើ​ធ្វើ​បន្ដ​ទៀត​គេ​យក​ឥវ៉ាន់​ទាំង​អស់​បាទ​បើ​រុះរើព្រួយបារម្ភដែរអត់លុយបង ខ្ចីលុយគេធ្វើផ្ទះដល់គេមករុះរើចឹងព្រួយបារម្ភណាស់»។

ស្រដៀងគ្នានោះដែរ ពលរដ្ឋនៅសង្កាត់នគរធំ អ្នកស្រី សូ សុខុម ឲ្យដឹងថា ការអនុញ្ញាត​ឲ្យ​ពួក​គាត់​សង់ផ្ទះ​មុន​បោះឆ្នោតនេះ គ្រាន់តែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ ចំណែកជួយពលរដ្ឋឲ្យមានទីលំនៅនោះ គឺអាជ្ញាធរជាតិអប្សរាគ្មានឆន្ទះនោះទេ។អ្នកស្រីបន្ដថា ពលរដ្ឋខ្លះបានជ្រកក្រោមតង់កៅស៊ូ និង​ខ្លះ​ទៀត​ជ្រក​ក្រោម​ខ្ទម ខណៈធ្វើផ្ទះមិនទាន់រួច ដោយ​សារ​មន្ដ្រី​អាជ្ញាធរ​ជាតិអប្សរា​គម្រាម​ដឹកសម្ភារៈ​យកទៅ​រក្សាទុក។ អ្នក​ស្រីរំពឹងថា ចៅសង្កាត់ថ្មី ដែលបានជ្រើសរើសដោយពលរដ្ឋកាលពីថ្ងៃទី៤ខែមិថុនានេះ នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់បាន។អ្នកស្រីបន្ដថា«គ្នាផ្ទះតូចៗដាក់តែគោមួយដាក់មិនកើតមិនអោយគ្នាធ្វើទេថា បើសិនចចេសហ៊ានតែធ្វើឡានដឹកយកឥវ៉ាន់អស់។

ហើយគ្នាទៅបោះតង់ហើយនាំកូនប្រពន្ធទៅដេកនៅកណ្ដាលវាល់ស្រែខ្ញុំឃើញចឹងខ្ញុំស្រណោះអាណិតយើងអ្នកស្រុកអ្នកស្រែវាពិបាកវេទនាណាស់រួសផ្ទះអស់»។ ករណីនេះ នគរប៉ុស្តិ៍ មិនអាចទាក់ទង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាលោកស្រី ចៅ ស៊ុនកិរិយា ដើម្បីឆ្លើយតប បានភ្លាមៗនៅឡើយទេ ដោយ​ទូរ​ស័ព្ទ​នៅ​ក្រៅ​សេ​វា។ ​ទោះជាយ៉ាងណា អ្នកឃ្លាំមើល ការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូខេត្ដសៀមរាប លោក គឹម សួរ យល់ឃើញថា ការបន្ធូបន្ថយ ឬការឲ្យពលរដ្ឋសង់លំនៅឋានក្នុងពេលឃោសនារកសំលេងឆ្នោតនោះ គ្រាន់តែចង់បានប្រជាប្រិយភាពរបស់ខ្លួន នៅពេលបោះឆ្នោតប៉ុណ្ណោះ។

លោកបន្ដថា សំណង់ដែលពលរដ្ឋបានសង់រួចហើយនោះអាជ្ញាធរជាតិអប្សរា គួរ​រៀប​ចំ​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​មួយ​សមរម្យ ឲ្យមានភាពចំណេញទាំងពលរដ្ឋនិងស្ថាប័នរបស់ខ្លួន ដើម្បី​កាត់​បន្ថយ​ជម្លោះ​ប្រ​សើរ​ជាង​ការ​គម្រាមកំហែង។ កាលពីម្សិលមិញនៅក្នុងវីដេអូខ្លីបមួយពីបណ្ដាញសង្គមហ្វេសប៊ុក បាន​កើត​ជម្លោះ​គ្នារ​វាងពលរដ្ឋនិងមន្ដ្រីសណ្ដាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ដោយមន្ដ្រីទាំងនោះគម្រាមដឹកសម្ភារៈ និង​រុះ​រើ​ផ្ទះ​ពល​រដ្ឋ ដោយចោទថា សាងសង់គ្មានច្បាប់អនុញ្ញាត។

ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​សង្កាត់​នគរធំបាន​ប្រាប់​ថា កាល​បោះ​ឆ្នោត​សកល​ឆ្នាំ២០១៣ លោក​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ បាន​ចុះ​កាត់​ខ្សែបូរណ៍ ប្រកាសថា ដាក់​ភ្លើងរដ្ឋ​​អោយ​ពលរដ្ឋ​ប្រើ​ប្រាស ពល​រដ្ឋ​ខំតែអរឃើញ​គេ​ដឹក​បង្គោល​ភ្លើង​មក​ទំលាក់​ពេញ​ដីតាម​ផ្លូវ​ទ្រនប់​អញ្ចាញ តែ​បោះ​ឆ្នោត​រួច​រហូត​ដល់​ថ្ងៃនេះ​មិន​ទាន់​មាន​ភ្លើង​រដ្ឋ​ប្រើ​ផង។ ពល​រដ្ឋ​ពោល​ទាំង​អស់​ជំនឿថា មន្ត្រី​ក្រោម​ឱវាត​សម្តេច ហ៊ុន សែន​ ចូល​ចិត្ត​បោក​រាស្ត្រ កុហក់​រាស្ត្រ ធ្វើ​បាប​រាស្រ្ត នេះហើយ​ជាហេតុ​ធ្វើ​អោយ​គណបក្ស​ប្រជាជន​បាត់​បង់​សំលេង​ឆ្នោត​ជាច្រើន​ឃុំ​សង្កាត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1579ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4152ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2169ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2196ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1712ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2161ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1810ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2375ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1645ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1907ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08