មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំងអស់នៅប្រទេសកម្ពុជា

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 15 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:33 នាទី ចំនួនអានៈ 1658

មេឈ្មួញ​រក​ស៊ីដឹក​ឈើ​ក្រញូង​ក្បត់ជាតិឈ្មោះ ម៉ៃ (យាយម៉ាយ ឬ ចែម៉ៃ)​ជា​ជន​ជាតិ​យួន​អាង​​ស្បែក​​ប្តីឈ្មោះ ថោន​ ជួន ជានាយទាហ៊ាន​ស័ក្តិ៤នៅកងពល​លេខ០៦ដីក្រហម ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងត្រូវ​បាន​ពលរដ្ឋ​រាយការណ៍មកថាឈ្មោះ ម៉ៃ កំពុង​តែយក​អំណាច​របស់​ប្តីរក​ស៊ី​បទល្មើស​ទិញ​ ដឹកជញ្ជូន​​ឈើ​ក្រញូង​នៅ​ក្នុង​ស្រុក​អន្លង់វែងដោយ​មិន​មាន​សមត្ថកិច្ចណាហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះទេ នេះ​ជាមូល​ហេតុធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យជាខ្លាំង។

ចែម៉ាយ ឬយាយម៉ៃ គឺជាមេឈ្មួញដុះស្លែម្នាក់​នៅ​ប៉ែកឧត្តរនៃប្រទេស​កម្ពុជា ហើយ​មេ​ឈ្មួញ​រូប​នេះពីមុន​​ធ្លាប់​រក​ស៊ី​​ក្រញូងនៅ​ខេត្តសៀមរាប តែត្រូវបរាជ័យ បន្ទាប់​មក​បានប្រកាសថា ឈប់​រក​ស៊ី​រត់​ទៅ​ស្រុក​យួន​វិញហើយ តែដោយ​សម្តីអ្នក​រក​ស៊ី​ក្បត់ជាតិ​គ្មានការពិត ទើប​ចែម៉ាយ ទៅ​សម្ងំរកស៊ី​ទិញ​ឈើ ដឹក​ ឈើ​ក្រ​ញូង​​នៅ​ខេត្តឧត្តរមានជ័យ ពិសេសគឺ​ស្រុក​អន្លង់វែងនេះតែម្តង។

ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមាសា ឆ្នាំ២០១៧ វេលាម៉ោង៥និង២០នាទី អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​ថត​រថ​យន្ត​ហៃឡានឌឺ ពណ៍ទឹក​ប្រាក់​១គ្រឿង​ របស់​ចែម៉ាយ ដែល​កំពុងលើក​ឈើ​ក្រញូង​ដាក់​ឡាន​នៅ​ចំនុច​ផ្លូវ​ចូល​១៦៨ចាស់ ស្ថិត​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ហើយ​ភ្លាមនោះ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍មក​អង្គភាព ហើយ​ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​បាន​ខលទូរស័ព្ទទៅ​លោក ឃុន ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់វែង តែ​ទូរស័ព្ទ​របស់លោ​​បាន​ដាក់​ជាប់រវល់រហូត មិន​អាច​សុំ​ការ​សហការ​បាន​ទេ។

 

នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា ដដែលនេះអង្គភាព​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​ក៏នៅ​តែមិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ឃុន ប៊ុនហេង​ នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់វែង​បាន​ដដែល ព្រោះ​ទូរស័ព្ទ​របស់​លោក​បាន​បិទលេខ (block) ​អង្គភាព​សារព័ត៌មាន​កម្ពុជាសុវណ្ណភូមិ​មិន​អោយ​ខល​ចូល ដដែលគឺជាប់​រវល់​រហូត​គ្មាន​ថ្ងៃស្វាង ឯទូរស័ព្ទអ្នក​ផ្សេង​ខលចូល ប៉ុន្តែមិន​លើក​ទទួលផងដែរ។

នៅព្រឹក​ថ្ងៃទី២១នេះផងដែរ កម្ពុជាសុវណ្ណភូមិ​ បាន​រាយការណ៍ជូនលោក កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សា​លា​​ដំ​បូល​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក​បាន​មាន​ប្រ​សាសន៍ថា ចាំលោក​ទំនាក់​ទំនង​ទៅ​ខាង​មេព្រៃ​អោយ​គេ​ត្រួតពិនិត្យ​ករណី​ ចែម៉ាយ ដែល​បាន​ចាប់​ផ្តើម​រក​ស៊ី​ក្រញូង​ឡើង​វិញខាង​លើនេះ។

សូម​រំលឹកផងដែរថា កាលពីថ្ងៃទី០៤ ខែ០២ ឆ្នាំ២០១៧ថ្មីនេះ សមត្ថកិច្ច​ខេត្តឧត្តរមានជ័យ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ឈើ​ក្រញូង​របស់​ថែម៉ៃដែល​ស្តុកទុក​សម្រាប់​ដឹក​ចេញ​ ​នៅ​ស្រុក​អន្លង់វែង​ជិត​០៧តោនម្តងរួច​មក​ហើយ តែមិន​បាន​១សប្តាហ៍ផង ប្រភព​រាយ​ការណ៍មក​ថា ចែម៉ាយ ចាប់​ផ្តើ​ម​ប្រមូល​ទិញ​ឈើ​ក្រញូង​សារជាថ្មី​ទៀ​ត​ដោយ​លើក​នេះ​បើក​ចំហរគ្មាន​ខ្លាច​ក្រែង​រអែង​ចិត្ត​សមត្ថកិ​ច្ច​ណាទាំង​អស់​ ហើយ​ចែម៉ាយ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​អស់​ហើយនៅ​ខេត្ត​ឧត្តរមានជ័យ និង​ជាពិសេស​មាន​ប្តី​ជានាយ​ទាហ៊ាន​ជួយ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

អ្នក​យក​ព័ត៌មានយើង​មិន​សុំការ​ពន្យល់ពីចែម៉ៃបានទេព្រោះទូរចូល​មិន​លើក រីឯប្តីចែម៉ៃឈ្មោះ ថោន ជួន ក៏មិន​អាច​សុំ​ការ​បកស្រាយបាន​ដែរ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំរាប់​ធ្វើ​ការ​ទំ​នាន់​ទំនង។

អ្នក​តាម​ដាន​ហេតុការណ៍​បទល្មើស​ឈើ​ក្រញូង​ និង​ពល​រដ្ឋ​ខេត្ត​ឧត្តរមានជ័យ​ សូម​សំនូម​ពរទៅ​នាយខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ មន្ទីរ​កសិកម្ម​រុក្ខា​ប្រាមាញ់​និង​នេសាទ លោក សថាវី អភិបាល​ខេត្ត មេត្តា​ទប់​ស្កាត់​បទ​ល្មើស​ឈើ​ក្រញូង​នៅ​ខេត្តឧត្តរមាន​ជ័យ​អោយ​មាន​ប្រ​សិទ្ធិភាពផង ជាពិសេស ចែម៉ាយ ឬយាយម៉ាយ ឬម៉ៃ នេះតែម្តង ព្រោះ​ជៀស​វាង​ពល​រដ្ឋ​ឡើង​ទៅ​ស៊ី​ឈ្នួល​កាត់ ដឹក​ជញ្ជូន​ឈើ​ក្រញូង​លើ​ខ្នង​ភ្នំដង​វែង​មាន​គ្រោះ​ថ្នាក ដោយ​សាទាហ៊ាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​ឆ្លង​ចូល​ព្រំ​ប្រ​ទល់​ប្រទេស​ខ្មែរ​-ថៃ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1599ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1528ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4067ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1741ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1758ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1567ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន3268ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1598ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1794ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន1722ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31161នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73494នាក់
ខែនេះ    220767នាក់
ឆ្នាំនេះ   2965071នាក់
សរុប   56563967នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:04