អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ្រាន់តែហៅមកសួរនាំក្រែងកាសែតក្លែងក្លាយ

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:31 នាទី ចំនួនអានៈ 1746

នៅព្រឹកថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧​នេះ អ្នក​យក​ព័ត៌​យើង​បាន​រាយការណ៍​មកថា មាន​ក្រុម​អ្នក​កាសែត​មួយក្រុម​មានគ្នាង​ប្រហែលជាង​​២០​នាក់​​ បាន​ចុះ​ទៅ​ថត​រថ​យន្ត​សាន់យ៉ុង រថយន្តធួរីស រថយន្តកាមរី ដឹក​ឈើប្រណិត​អត់​ច្បាប់​ចេញពី​ខេត្ត​រតនៈគីរី យក​ទៅ​លក់​នៅ​​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​អូរយ៉ាដាវ បន្ទាប់​មក​ត្រូវ​បាន​អនុប្រ​ធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ហៅ​​ទៅ​សាកសួរដេញ​ដោល​ និង​ថត​កាត​ការសែត​របស់​ពួក​គេ​ថែម​ទៀត​ផង។ ខាងក្រោមជាវីដេអូរថយន្តដឹកឈើនៅច្រកអូយ៉ាដាវព្រឹកមិញ៖

ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រកាន់​ថា ប៉ូលីស​អន្តោ​ប្រវេស​ច្រកអូយ៉ាដាវ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ប្រហែលជាង​​២០​នាក់​ខាង​លើ​នេះ លោក សុខ-សំអាន អនុប្រធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ច្រក​​អូយ៉ា​ដាវ​បាន​ប្រាប់កម្ពុជា​សុវណ្ណភូមិ​​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧​ដដែល​នេះថា លោក​មិន​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​នោះ​ទេ លោក​គ្រាន់​តែ​ហៅ​អ្នក​កាសែត​មក​នែ​នាំ​ពី​គោល​ការណ៍​របស់​ថ្នាក់​លើ​ដូច​ជា៖

ទី០១-អ្នក​កាសែត​ទាំង​អស់​មុន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ត្រូវ​ទៅ​​សុំ​ការ​អនុញ្ញាតិ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមុនសិន។ ហើយ​ការ​យក​កាត​របស់​អ្នក​កាសែត​មក​ថតកាល​ពី​ព្រឹក​មិញ​​​នោះ​គឺ​លោក​ចង់​ដឹង​ថា អ្នក​ព័ត៌មាន​ទាំង​នេះ​បាន​ចុះ​បញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តហើយឬនៅ?

ទី០២-អ្នក​សារព័ត៌មាន​វា​ក្លែង​បន្លំ​ច្រើនណាស​សព្វ​ថ្ងៃ​​ ចឹង​កុំ​អោយ​វា​ខូច​តំ​លៃ​អ្នក​សារព័ត៌មាន​ទូទៅព្រោះ​មាន​អ្នក​ល្អអ្នក​មិន​ល្អ។ ចំណុច​មួយទៀត​គឺនៅ​ចំ​នុច​ភូមិ​សាស្ត្រ​ដែល​លោក​គ្រប់​គ្រង​នេះ​គឺ​យោង​តាម​អនុក្រិដ្ឋ ដូច្នេះ​លោក​បាន​សរសេរផ្លាកហាមបើក​បរ​លឿន ហាម​ថត​រូប​ភាព​ មុន​ថត ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​សហ​ការគ្នា​ ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភូមិ​សាស្ត្រនៅ​ច្រកទ្វារនេះ​ទៀត​សោធ ​ដោយ​យោង​​តាម​ប្រ​សាសន៍​របស់​សម្តេច​ក្រឡា​ហោម ស-ខេង បាន​កំណត់ថា ស្លាប​ឆ្វេង​២ពាន់ម៉ែត្រ​ ស្លាប​ស្តាំ២ពាន់ម៉ែត្រ​ ជំរៅ​ចូល​មក​ក្នុង​ប្រ​ទេស​៥ពាន់​ម៉ែត្រជា​កន្លែង​ហាម​ឃាត់​​ ដូច្នេះ​ដោយ​ពាក់ព័ន្ទ​តាម​អនុក្រិដ្ឋនេះ ​យើង​ខ្ញុំ​មិន​អនុញ្ញាតិ​អោយ​មក​ធ្វើ​សកម្ម​ភាព​នៅ​តំ​បន់​នេះ​ទេ​។

លោក​ សុខ-សំអាន បាន​បន្ថែម​ថា ករណី​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ជន​ស៊ី​វិល​ក៏​មាន​សិទ្ធិ​ចូល​រួម​ទប់​ស្កាត់​ដែរ កុំ​ថាឡើយ​ដល់​ទៅ​សមត្ថកិច្ច។

ពាក់ព័ន្ទ​ទៅ​និង​សំនួរ​មួយ​ពី​កម្ពុជា​សុវណ្ណភូមិបាន​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​រថ​យន្ត​ដឹក​ឈើ​ទាំង​ខ្សែៗ​ឆ្លង​កាត់​ច្រក​អូយ៉ាដាវ លោក​មិន​ចាប់​ តើ​នេះមក​ពី​មូល​ហេតុអ្វី? នោះ​លោក​ សុខ-សំ​អាន ថាវាពិបាក​និយាយ ពិបាកបក​ស្រាយ​ណាស់​តាម​ទូរស័ព្ទ បើ​ចង់​ដឹង​ច្បាស់​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទៅ​ជួប​លោក​ផ្ទាល់ ស្រួល​ប្រាប់​ ស្រួល​និយាយ​គ្នា រួច​លោក​សុខសំ​អាន​ក៏បាន​បិទ​ទូរស័ព្ទ​បាត់​ទៅ (សូម​ចុចស្តាប់​បទសំភាសន៍លោក សុខ-សំអាន និង​លោក ផ្លុង-រ៉េត)។

សូម​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី០៧នេះ​មុន​ខាង​ប៉ូលីស​ច្រក​អូយ៉ាដាវហៅ​ក្រុម​អ្នក​កាសែត​ប្រហែល​២០​នាក់​ខាង​លើ​ទៅ​សួរនាំ អ្នក​យក​ព័ត៌មាន​យើង​បាន​ថត​​​រូប​ភាព​រថ​យន្តសាន់​យ៉ុង​​ដឹក​ឈើ​ដូច​ហែកឋិន​ទានព្រី​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​យួន​ តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនៈគីរី។

លោក ទូច-ណូរ៉ា ប្រធាន​សមាគន​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី០៧​ដដែល​នេះ​ផង​ដែរ​ថា ការ​ហៅ​អ្នក​កាសែត​ម្ភៃ​សា​ម​សិប​នាក់​​ទៅ​នែ​នាំ​ សាក​សួរ​ដេញ​ដោល ថត​កាត​ពី​សំ​ណាក់​ប៉ូលីស​អន្តោ​ប្រវេស​នៅ​ច្រក​អូយ៉ាដាវ​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​ទង្វើបែប​នេះ​គឺ​ហាក់​មាន​ចេតនាគំរាម​កំ​ហែង​ដល់​អ្នក​សារព័ត៌មាន​ទាំង​ស្រុង។ លោក ទូច-ណូរ៉ា បាន​ស្នើ​សុំ អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​មាន​ការ​យោគយល់​ និង​ពិចារណាឡើង​វិញ​ចំ​ពោះ​អ្នក​កាសែត​ កុំ​អាង​តែ​ខ្លួន​មាន​អំ​ណាច​ ចាប់​ចង​ ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​ពេក​ ព្រោះ​អ្នក​កាសែត​គ្មាន​អាវុធ​ប្រ​យុត​តតាំង​អ្វី​នោះ​ទេ មាន​តែ​ស្លាប​បការ​ និង​កាមេរ៉ា​តែ​ប៉ុណ្ណោះ បើ​គាត់​ធ្វើ​ខុស​​មែន​នោះ​លោក​ក៏មិន​គាំ​ទ្រដែរ តែ​ជៀស​វាង​សទៅ​ជាខ្មៅ ឈ្មួញ​ដឹក​ឈើ​មិន​ចាប់​ទៅ​ចាប់​អ្នក​កាសែតទៅ​វិញ​ ហើយ​អ្នក​កាសែត​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ជូន​ថ្នាក់​ដឹក​នាំជ្រាប​ជាព័ត៌មាន​ ហើយ​ជាអ្នក​ដឹក​នាំ​​សម្តី​ថ្នាក់​ដឹក​នាំជូន​រាស្ត្រ​បាន​ស្តាប់​បាន​ដឹង​បាន​យល់ ដូច្នេះ​សូម​មេត្តា​កុំ​យក​អ្នក​កាសែត​ធ្វើ​ជា​ផ្ទាំង​ស៊ីប​អោយ​សោះ (សូម​ចុច​ស្តាប់​បទ​សម្ភាសន៍​លោក​ ទូច-ណូរ៉ា និង​លោក​ ផ្លុង-រ៉េត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1834ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1709ដង Apple iPhone 6 official sales kick off in a number of countries   អាន524ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1660ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1622ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1795ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1767ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1676ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2613ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2289ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28