លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បានធ្វើទារុណកម្ម ប្រើអំពើហឹង្សា និងគំរាមបាញ់សម្លាប់

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1612

អំ​ពើ​ហឹង្សា​មួយ​បាន​កើត​ឡើង​បង្ករ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ភ័យ​ស្លន់​ស្លោ​ពី​សំ​នាក់​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ជិត​ខាង​ស្មាន​ថា​ ជា​ករ​ណី​ចោរ​ប្លន់​ បង្ករ​ឡើង​ដោយ​មន្ត្រី​យោ​ធា​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ ប្រ​ដាប់​ដោយ​អាវុធ​ពីរ​ដើម វែង​មួយ​ដើម​ ខ្លី​មួយ​ដើម​ មិន​ស្គាល់​ម៉ាក បាន​ចុះ​មក​ភ្ជុង​គំ​រាម​ថា​បាញ់​សំ​លាប់​ ហើយ​បាន​ធ្វើទា​រុណ​កម្ម​លើ​រូប​រាង​កាយ យ៉ាង​តំ​ណំ​ទៅ​លើ​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ផុន-ម៉ាប់ ដោយ យក​លេស​ថា​ ជន​រង​គ្រោះខាង​លើ ជំពាក់​លុយ​មិន​សង​ក្នុង​ជំនួញ​រកស៊ី​​ឈើ​ខុស​ច្បាប់​ជា​មួយ​គ្នា។

ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​វេ​លាម៉ោ​ង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅ​ចំ​នុច​រង្វង់​មូល​ អូរ​ស្វាយ ស្ថិត​ក្នុង​ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ពាក់​ព័ន្ធ​នឹងការ​ចោទ​ប្រ​កាន់​ខាង​លើ ​លោក ស៊ុន-ប៊ូរ៉ា មេ​​បញ្ជា​ការ​រង គរ៥ បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​តាម​ទូរ​ស័ព្ទថា ការ​ចោទ​ប្រកាន់​ខាង​លើ​គឺមិន​ត្រឹម​ត្រូវ​ទេ វា​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត។ លោកបូរ៉ាបាន​បន្ថែមថា ពលរដ្ឋ​ខាង​លើ​នេះបាន​យក​លុយ​គាត់​ជាង​១លានរៀល​ រយៈពេល​ជាង​២ឆ្នាំ​ហើយ ដោយ​សន្យាថា និង​អារឈើ​គ្រឿង​ធ្វើ​ផ្ទះ​លក់​អោយ​រូប​លោក តែ​ពលរដ្ឋ​នេះ​បាន​កុហក់​គាត់​តែរហូត​ ថាថ្ងៃនេះថ្ងៃនោះ ហើយ​ពោល​ពាក្យ​ផ្ចាញ់​ផ្ចាលថា ចាំបាច់​ទាញឹក​ធ្វើ​អី បើ​គេ​អារ គេ​យក​ទៅ​អោយ​វាឃើញ​ហើយ បើ​មិន​ឃើញ​មាន​ន័យថាអត់​ទាន់​បានអារ។ លោកបូរ៉ាបន្ថែមថា គ្រាន់​តែទាញ​កអាវ​លេង​ ក្នុង​នាម​ស្គាល់​គ្នា មានបានថាបាញ់​បោះឯណា បើ​មិន​ជឿសួរអាជ្ញាធរទៅ។

ដោយ​ឡែក​លោក ស៊ុន ប៊ូរ៉ាន់ មេ​បញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​អោយ​ដឹង​ថា​ ពិត​ជា​មាន​ករណី​ខាង​លើ​កើត​មានមែន តែ​ដោយ​សារ​ជន​រង​គ្រោះ​ខាងលើ​នេះ​និ​យាយ​ឈ្លើយគ្មានការ​គួរសម។

លោក ស៊ុន-បូរ៉ាន់ មេសឹករងស្រុក​ត្រពាំងប្រាសាទរូប​នេះ ត្រូវបានគេអះអាងថា ជាបងប្រុសបង្កើត​របស់​លោក ស៊ុន-បូរ៉ា ដែល​ជា​ខ្នង​បង្អែកមួយរបស់​លោក ស៊ុន-បូរ៉ា ក្នុង​ការ​ប្រកបមុខ​របររក​ស៊ី​ដឹក​ឈើ​អា​ណា​ធិប្យ​តេយ្យ។

តែទោះ​បី​ជា​យ៉ាង​ណាក៍​ដោយ ឯក​ឧត្តម​ តុន-ញ៉ាណ មេបញ្ជាការសឹងរង ខេត្តឧត្តរមានជ័យ បាន​ថ្លែង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ពាក់​ព័ន្ធ​ទៅ​និង​រឿង​រ៉ាវ​ខាង​លើ លោក​និង​ស្រាវ​ជ្រៀវ​ ហើយ​និង​ដាក់​ពិន័យ​អ្នក​ប្រ​ព្រឹត្តិ​ខុស​ទៅ​តាមផ្លូវ​ច្បាប់​យោធា។

គេ​សង្កេត​ឃើញថា ជំនួញឈើ​ក្រញូង​នៅ​ខេត្តឧត្តរមានជ័យ​គឺ​កើន​ឡើង​ជាហូរហែរ​តែ​រហូត​ដោយ​គ្មាន​ទីបញ្ចប់ មិន​តែ​ប៉ុណ្ណោះ​ជំនួញ​ឈើ​ក្រញូង និង​ប្រភេទ​ឈើ​ខុស​ច្បាប់​ផ្សេងៗ បាន​ចរាចរណ៍​ យ៉ាង​គគ្រឹគ គគ្រេងដោយ​សេរី ដោយ​ចំហរ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ស-ថាវី អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​សម្តី​គគ្រាត​គគ្រើម​រូប​នេះ៕សហការរី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1814ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1698ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2980ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2421ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1763ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1715ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2469ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2142ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4578ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38531នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80864នាក់
ខែនេះ    228137នាក់
ឆ្នាំនេះ   2972441នាក់
សរុប   56571337នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:39