លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្តខ្នាត់យក្សបីគ្រឿងដឹកឈើនៅយប់ថ្ងៃទី១៣ឈានចូលទី១៤ ដោយគ្មានក្រុមហ៊ុនពិតប្រាកដ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 14 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1603

លោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នកយក​ព័ត៌មាន​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី១៣ឈានចូល​ទី១៤ ខែមិនា ឆ្នាំ​២០១៧​នេះថា បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង និង​រថយន្ត​ខ្នាតយក្ស​ប្រភេទ​កាច់ក ២គ្រឿង​ទៀត​ ដឹក​ឈើ​ពី​ខេត្ត​ព្រះវិហារ ឆ្លង​កាត់​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​មិន​មាន​សមត្ថ​កិច្ចណាម្នាក់​ចេញ​មុខ​ត្រួតពិនិត្យ​ច្បាប់​លំលាប់​ ឬទម្ងន់​ផ្ទុកនោះទេ។

នៅ​ព្រឹកម៉ោង​១០និង​១៤នាទី ​ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះលោក ថៃ-គឹមហេង ជំនួយការលោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បានប្រាប់កម្ពុជសុវណ្ណភូមិតាមទូរស័ព្ទដៃថា លោកបច្ចុប្បនេះឈប់​រក​ស៊ីដឹកឈើ​ហើយ ឈើ​ដែល​ដឹក​យប់​មិញ​ក្មេង​ៗទេដែល​ជាអ្នក​ធ្វើការ ហើយ​លោក​មិន​មាន​ក្រុម​ហ៊ុន​ដីសម្បទាន ឬក្រុម​ហ៊ុន​ដឹក​ឈើ​អី​នោះទេ បើមានក្រុមហ៊ុន​​ដូចគេដូចឯង ច្បាស់​ជាក្លាយជាឧកញ្ញា មហាសេដ្ឋី ឬអ្នក​មាន​យូរ​ហើយ។

ប្រភពពីសមត្ថកិច្ច​តាមដងផ្លូវ​បានអោយ​ដឹងថា រថយន្ត​ដឹក​ឈើ​៣​គ្រឿងខាង​លើ​នេះ អ្នក​រត់ការបង់លុយ​​អោយសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវ​គឺឈ្មោះ ដូច ភេទប្រុសអាយុប្រហែល​ជា២០​ឆ្នាំ ជាកូនប្រុស​​របស់​លោក ថៃ-គឹមហេង ជំនួយ​ការ​របស់លោក​ ស-ថាវី នេះតែម្តង។

នៅ​ព្រឹក​ថ្ងៃទី១៤ដដែលនេះ កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​​ពន្យល់​ពីលោក​នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ដែល​ទើប​ឡើង​កាន់តំណែង​ថ្មី ជំនួស​លោក អ៊ិត-ភូម្រា នាយខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តព្រះវិហារចាស់​បាននោះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំនង។

រីឯលោក ឃុន-ប៊ុន​ហេង នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​អន្លង់​វែង ក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បានដែរ ព្រោះ​ទូរស័ព្ទរបស់​ជាប់​រវល់រហូត ខល​មិន​ចូល។

លោក ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បានប្រាប់តាមទូរស័ព្ទនៅម៉ោង១២និង​៣២នាទី ថ្ងៃទី១៤នេះថា លោក មិន​ដែល​មានជំនួយការឈ្មោះ ថៃ-គឹមហេង​ នោះទេ រួចបិតទូរស័ព្ទបាត់។

បើ​ទោះជា​លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ​បដិសេធថា លោកមិន​មាន​ជំនួយការ​ឈ្មោះ ថៃ-គឹមហេង នេះក៏ដោយ​ពលរដ្ឋ​ មន្រ្តីរាជការ​មួយចំនួន​បាន​អះអាងថា លោកថៃគឹមហេង គឺជាជំនួយការរបស់​លោកសថាវីពិតមែន ហើយថែមទាំងជាប្រធានអង្ករក្សរបស់​លោក សថាវី ទៀតផង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​ មានការ​សង្ស័យថា លោក ថៃគឹមហេង អាច​ជាកូន​អុក​មួយ​របស់​លោក​សថាវី ក្នុង​ការ​រក​ចំណូល​ខ្មៅ​ជូន​លោក សថាវី ទៀតផង?

ប្រពភពី​មន្ត្រី​រាជការម្នាក់​នៅ​ខេត្តឧត្តរមានជ័យបានលួច​បង្ហើបថា តាំងពីលោក ស-ថាវី ឡើង​ធ្វើ​ជាចៅហ្វាយ​ខេត្តឧត្តរមានជ័យមក លោក ថៃ-គឹមហេង រក​ស៊ី​មានបានដូរឡានចាស់​ឡើង​ឡានឡិចស៊ីស៤៧០ ឯលោក ដូច កូន​ប្រុស​របស់លោក​ឡើង​ឡាន​ហៃលេនដឺ មានលុយចាយ​គ្រឹគៗគ្រាក់ ដោយ​សារបាន​បារមីរបស់​លោកអភិបាល​ខេត្តឧត្តរមានជ័យលោក ស-ថាវី។

សូមលោក នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយ​មានជ័យ មន្ទីរ​សា​ធារ​ណការណ៍ និង​ដឹក​ជញ្ជូន​ទាំង​៣ខេត្តនេះមេត្តា ជួយត្រួត​ពិនិត្យរឹត​បន្តឹង ក្រុម​រថ​យន្ត​យក្សដឹក​ឈើ​យប់​ៗទាំង​នេះផង ព្រោះ​បើ​មិន​ដូច្នេះទេ ព្រៃឈើ​ក៏រលាយ ផ្លូវ​ថ្នល់​ក៏រលាយអស់​ តែ​មិន​មាន​ថវិការ​ចូល​រដ្ឋ ដែល​ជាហេតុ​បណ្តាល​អោយ​សម្តេច ហ៊ុន-សែន ទៅ​ខ្ចីលុយបរទេសមក​ជួស​ជុល​ផ្លូវថ្នល់ ឬដាំដើម​ឈើសា​​ឡើង​វិញជាក់ជាមិន​ខាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1811ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1628ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2282ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1752ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2436ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2657ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2302ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2256ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39230នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81563នាក់
ខែនេះ    228836នាក់
ឆ្នាំនេះ   2973140នាក់
សរុប   56572036នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01