អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុល្លារជាថ្នូរនិងការដោះលែងក្រៅប្រព័ន្ធច្បាប់

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2017 វេលាម៉ោង 05:33 នាទី ចំនួនអានៈ 2126

ប្រភពព័ត៌មាន​ច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ម្សិល​មិញ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​ចាន់​ស ស្រុកសូទ្រនិគម មានមន្ត្រីអាវុធហត្ថខេត្តសៀមរាបចំនួន២នាក់បាន​ធ្វើការស្ទាក់​ចាប់​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​របស់​ពល​រដ្ឋ​ចំនួន​មួយ​គ្រឿង​រួច​ដោះលែង​វិញ​ជា​ថ្នូរនឹង​លុយ១៥០០ដុល្លារអា​មេ​រីកកាំង។

ប្រភពបាន​បន្តថា ការ​ដឹក​ឈើ​បន្តិច​បន្តួច​របស់​ពល​រដ្ឋ​នេះ​ គឺត្រូវ​បាន​បង់​លុយឲ្យ​សមត្ថ​កិច្ច​ជំ​នាញ​ដែល​ឈរជើង​នៅ​តាម​ដង​ផ្លូវ​គ្មាន​សល់​កន្លែង​ណាមួយនោះទេ ប៉ុន្តែ​មិនដឹងជាមូល​​ហេតុ​អ្វី បាន​ជាមាន​ប៉េអឹម​មក​ចាប់យក​លុយ​បន្ថែម​ពី​លើ​ខ្ទង់​ចំណាយ​ដែល​បាន​បង់​រួច​ទៅ​ហើយនោះ​។

ម្ចាស់គោយន្តកន្ត្រៃឈ្មោះ តេង បានប្រាប់ថា​ប៉េអឹម​ដែល​មក​ចាប់​ឈើ​របស់​គាត់​នោះ​មាន​ឈ្មោះ លី ហួតហៅ តួក និងឈ្មោះ ស៊ុយ ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា​ប៉េអឹម នៅ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​លោក តេង បានបន្តទៀតថា នៅ​ព្រឹក​នោះពួក​គាត់​ទាំង​២នាក់ (ប៉េអឹមខាងលើ) បាន​កាក់​គោ​យន្ត​កន្ត្រៃ​រួចទាម​ទារ​លុយចំនួន ២០០០ដុល្លារអាមេរីកកាំង តែ​សម្រួល​គ្នា​ត្រឹម​១៥០០​ដុល្លារ ទើប​ពួក​គាត់​យល់​ព្រម​ដោះលែង​​គោយន្ត​ដឹក​ឈើ​ខាង​លើនេះ។ លោក តេង បាន​បន្ថែមថា តាម​ពិត​មុន​ដំ​បូង​ឈ្មោះ ស៊ុយ បាន​សុំ​ទិញឈើ​របស់​គាត់​ តែ​គាត់​មិន​ព្រម​លក់ឲ្យ ទើប​គាត់​ចេញ​មក​ចាប់​យក​លុយ​តែម្តង។

ចំណែកលោកអនុសេនីយ៍ឯក លី ហួត ហៅ តួក មិនអាចទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែគ្មាន​អ្នកលើក​ទទួល។

រីឯឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជា​ការកង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដែរ​នៅ​ព្រឹក​ដដែលនេះ ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ដូច​គ្នា​ផង​ដែរ។

លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​សៀម​រាប​បាន​ប្រាប់​អោយ​ដឹង​ថា ករណីខាង​លើ​នេះលោក​នៅ​មិន​ទាន់ដឹងទេ ប៉ុន្តែ​លោកស្នើឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅតុលាការ បើ​សិន​ជា​មាន​ការ​ទាប្រាក់​ដូច​ការ​ចោទ​ប្រ​កាន់​មែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​ររដ្ឋ​នៅ​ឃុំ​កណ្តែក​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹងថា លោក​ប៉េអឹម​ឈ្មោះ​ ស៊ុយ​​ ខាង​លើ​នេះ​រក​ស៊ី​ដឹក​តែ​ឈើ​ ដឹក​រាប់​រយ​រាប់​ពាន់​រឺម៉ក​ចូល​ក្រុង​សៀមរាប តែ​មិន​ដែល​មាន​មេព្រៃ​ ឬ​ថ្នាក់​ដឹក​នាំ​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដល់​ពួក​គាត់​លឺ​ថា ឥឡូវ​មាន​ជំ​នាញ​ថ្មី​មួយ​បន្ថែម​ទៀត​ខាង​ដើរ​គាប​យក​លុយអ្នក​រក​ស៊ី​ តែ​មិន​ធ្វើ​តាម​ផ្លូវ​ច្បាប់។

ពល​រដ្ឋ​អ្នក​ដឹង​ហេតុការណ៍ និង​ជន​រង​គ្រោះ​រង​ចាំ​មើល​ចំណាត់​ការ​របស់​លោក ប៉ោ វណ្ណនិត​ មេប៉េអឹម​ខេត្ត​សៀមរាប​ ធ្វើ​យ៉ាង​ណា​ចំពោះ​កូន​ចៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ ដែល​ដើរ​ប្រ​ព្រឹត្តអំ​ពើពុក​រលួយ​ ដើរ​គាប​ជំរិត​ទាប្រាក់​ពី​អ្នក​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​ដូច​ខាង​លើ​នេះ៕ សហការី + រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1755ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1690ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1541ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1602ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1706ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1560ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1672ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1553ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2066ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1937ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35368នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77701នាក់
ខែនេះ    224974នាក់
ឆ្នាំនេះ   2969278នាក់
សរុប   56568174នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:45