មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 04:11 នាទី ចំនួនអានៈ 1724

ប្រភព​ព័ត៌មាន​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមាន​ជ័យបាន​រាយ​ការ​ណ៍​​មក​ថា មេប៉េអឹម​ស្រុក​ត្រ​ពាំង​ប្រាសាទ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ម្នាក់​ឈ្មោះ ខៀវ សុផានុរស្ស តាំង​ពី​ម៉ោង​ជាង​១រសៀល រហូត​ដល់​ល្ងាច​ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ មិន​ទាន់​ដោះលែង​នៅ​ឡើយ​ទេ​ ដោយ​ខឹង​និង​អ្នក​កាសែត​ទៅ​ថត​ឡាន​របស់​ខ្លួន​ ក្នុងខណៈពេល​ក្រុម​ប៉េអឹមស្រុក​ត្រពាំង​ប្រាសាទ​​ទៅ​ចាប់​ម៉ូតូ​ច្រ​ឡំ។​

លោក ខៀវ សុផានុរស្ស​ អាយុ​៣៣​ឆ្នាំ​ជា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​អោយ​ទូរទស្សន៍​អប្ស​រា​ប្រ​ចាំ​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ជា​អតី​ត​ជា​អ្នក​យក​ព័ត៌មាន​អោយ​សារព័ត៌មាន​កម្ពុជា​សុវណ្ណ​ភូមិប្រ​ចាំ​ខេត្តឧត្តរ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅ​ស្រុក​អន្លង់​វែង ត្រូវ​បាន​កម្លាំង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ ឃាត់​ខ្លួន​ភ្លាមៗ​យក​ទៅ​សាក​សួរ​បន្ទាប់​ពី​លោក សុផានុរស្ស​ បាន​ទៅ​ថត​រថ​យន្ត​ប៉េអឹម​ខាង​លើ​ដែល​បាន​ទៅ​ចាប់​ម៉ូតូច្រឡំដែល​ចោរ​បាន​លួច​មួយ​គ្រឿង​ច្រ​ឡំ​។

ប្រ​ភព​ព័ត៌មានច្បាស់​ការ​​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ម៉ោង​៣និង​៣០​នាទីថ្ងៃទី១២ដដែល​នេះថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​មាន​ចោរ​បាន​លួច​កាច់​សោ​ម៉ូតូមួយ​គ្រឿង​ដែល​មាន​ស្លាកលេខ 4267 លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១២​នេះ​ខាង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​បើក​រថយន្ត​ទៅ​ចាប់​ម៉ូតូ​មួយគ្រឿង​ច្រឡំដែល​ពាក់​ស្លាកលេខ 2067 រួច​ក៏បាន​ដោះ​លែង​ទៅ​វិញ។ ប្រ​ភព​បន្តថា ឃើញ​ដូច្នេះ​លោក​ ខៀវ សុផានុរស្ស​បាន​ទៅ​ថត​រូប​ភាព​យក​ព័ត៌មាន​​តាម​វិជ្ជាជីវៈដោយ​ថត​ទាំង​រថ​យន្ត​របស់​ប៉េអឹម​ផង ទើប​បណ្តាល​អោយ​ខាង​ប៉េអឹម​ខឹង​សម្បាក៏នាំខ្លួន​អ្នក​កាសែត​ទៅ​ស្នាក់​ការ​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទសាកសួរតាំង​ពី​ម៉ោង​១រសៀល​រហូត​ដល់​ម៉ោង​ជាង​៤ល្ងាច​នេះ​មិន​ទាន់​ដោះលែង​នៅ​ឡើយទេ។

​លោក លី ណារិទ្ធ មេប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទបាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ល្ងាច​ម៉ោង​៦និង១១នាទីនេះថា លោក​នៅ​ឯភ្នំពេញ​ ហើយ​សាច់​រឿង​ឃាត់​ខ្លួន​អ្នក​កាសែត​ខាងលើ​លោក គង់ សម្បត្តិ ស្តី​ទី​របស់​លោក​កំពុង​សាក​សួរមិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ លោកលីណារិទ្ធបន្ថែមថា រឿង​ថត​ឡានប៉េអឹម​មិន​ជា​រឿង​ដើមចម​ក្នុង​ការ​ឃាត់​ខ្លួន​នោះទេ តែ​មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​គេ​ប្តី​ថា លោក​ ខៀវ​ សុផានុរស្ស​ ទៅ​កំហែង​ទាប្រាក់​គេ។

កម្ពុជា​សុវណ្ណភូមិ​បាន​ខល​ទូរស័ព្ទ​ទៅ​លោក គង់សម្បត្តិ ប្រ​ធាន​ស្តី​ទី​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ និង​លោក គយ​ កាន់យ៉ា ព្រះ​រាជអាជ្ញាសាលាដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​នៅ​ម៉ោង​៦ថ្ងៃទី១២ដដែល​នេះដើម្បី​សុំ​សាក​សួរ​ព័ត៌​មាន​ពាក់​ព័ន្ធ​និង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ខាងលើ​​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។

លោក​ ខៀវ សុផានុរស្ស​ បាន​ប្រាប់​កម្ពុជា​ភូមិ​តាំង​ពី​ព្រឹក​ម៉ៅង​ម៉ោង​៩ថ្ងៃទី១២នេះថា កាល​ពី​ថ្ងៃទី១១ម្សិល​មិញ​មាន​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ដឹក​សុទ្ធតែ​ឈើ​ថ្មី តែ​បែជា​រត​ច្បាប់​ជា​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ​ ឃើញ​ដូច្នេះ​អ្នក​កាសែត​ជិត​១០​នាក់​បាន​ទៅ​ថត​រូប​បម្រុង​ហៅ​មេព្រៃ​អោយ​ចាប់​តែ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​ខាង​លើ​ប្រាប់​ថា មិន​បាច់​ហៅ​មេព្រៃទេសុទ្ធ​តែ​ខ្មែរ​ដូច​គ្នា យក​លុយ​ម្នាក់​ពី​រម៉ឺន​ចាក់​សាំង​ទៅ ហើយ​ឈើ​នេះ​ជា​កូន​ចៅ​របស់​លោក​អភិបាល​ស្រុក​អន្លង់វែងផង គួរ​មាន​ការ​យល់​យោគ​ខ្លះ​ផង។ លោក​នុរស្ស​បន្ថែម​ថា លុះ​ដល់​រថ​យន្ត​ដឹក​ឈើ​ទៅ​បាត់​ស្រាប់​តែ​ព្រឹក​មិញ​នេះ​លឺ​ពាក្យ​ចចាម​អារាម​តាម​តុការហ្វេថា កូន​ចៅ​លោក​ចៅ​ហ្វាយ​ស្រុក​អន្លង់វែង​គំ​រាម​ថា ចៅ​ហ្វាយ​ស្រុក​ខឹង​ខ្លាំ​ងណាស់​ ហើយ​បម្រុង​អោយ​ឈ្មួញ​ដឹក​ឈើ​ខាងលើ​ដាក់​ពាក្យ​ប្តី​ថា​ក្រុម​អ្នក​កាសែត​ទៅ​ជំរិត​ទាប្រាក់​អ្នក​​ដឹក​ឈើ​ផ្ទះ​ចាស់​ទៅ​វិញ។ លុះ​ស្រាប់​តែ​ប៉ុន្មាន​ក្រោយ​មក​លេច​លឺ​ព័ត៌មាន​ថា មាន​ការ​ចាប់​ខ្លួន​លោក ខៀវ​ សុផានុរស្ស​ ដូច​ការ​គំរាម​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ ដែល​អួត​ខ្លួន​ថា ជា​កូន​ចៅ​របស់​លោក​ចៅ​ហ្វាយ​ស្រុកដូច​ការ​គ្រោង​ទុក។

សូម​បញ្ជាក់​ថា អ្នក​រក​ស៊ី​ស្លូន​ត្រង់​នៅ​ស្រុក​អន្លង់​វែង​ធ្លាប់​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិថា លោក​ ខៀវ សុផានុរស្ស​ ជាអ្នក​កាសែត​ម្នាក់​សកម្ម​ខាង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ឈ្មួញ​ និង​មន្ត្រី​រាជការ​លេម​លើម​មួយ​ចំ​នួន​ដែល​បាន​ទទួល​លាភសការៈ​ពី​ក្រុម​ឈ្មួញ​អ្នក​រក​ស៊ី​ខុស​ច្បាប់ទាំង​តូច​ទាំង​ធំ។

ហោ ជិនវីរៈយុទ្ធ ចៅ​ហ្វាយ​ស្រុក​អន្លង់​វែង​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ម៉ោង​៧និង​៥នាទី​នេះ​ថា លោក​មិន​ដឹង​អី​ទេគេ​ចាប់​អ្នក​កាសែតនៅ​ស្រុក​ត្រពាំង​ប្រាសាទទៅ​សួរ​ចៅ​ហ្វាយ​ស្រុក​ត្រពាំង​ប្រាសាទទៅ បើ​ទោះ​ជា​កម្ពុជា​សុវណ្ណភូមិ​ព្យាយាម​ប្រាប់​គាត់​តាម​សម្តី​លោក​សុផានុរស្ស​ដែល​បាន​ប្រាប់​កាលពី​ព្រឹក​មិញ​នេះ​ក៏ដោយ៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1539ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2256ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1763ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4212ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1690ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1732ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1616ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1581ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:03