លោក សៀង សុខ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦នេះបានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋសភា ដោយរាយការណ៍ថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយមិនចូលខ្លួនតាមការកោះហៅរបស់តុលាការចំនួន២លើក ។
តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពី បទបដិសេធក្នុងការចូលខ្លួន ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ បើរកឃើញកំហុស ។
នៅក្នុងលិខិតមួយរបស់តុលាការចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ព្រះរាជអាជ្ញាបានរៀបរាប់ពីការចោទប្រកាន់លោក កឹម សុខានិងអង្គច្បាប់មួយចំនួន ។ លោក សៀង សុខ ថាលោកបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ រដ្ឋសភាបានទទួលលិខិតរបស់តុលាការនៅព្រឹកថ្ងៃសុក្រនេះហើយ៕ ប្រភពដើមទាំងស្រុងពី ខេមបូ-ប្រេស
ថ្ងៃនេះ | 35730 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78063 | នាក់ |
ខែនេះ | 225336 | នាក់ |
ឆ្នាំនេះ | 2969640 | នាក់ |
សរុប | 56568536 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net