លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1679

ឈ្មួញរកស៊ីដឹក​ឈើ​ប្រណិត​​វ័យ​ក្មេង​ម្នាក់​ឈ្មោះ ហាក់ កំពុង​រក​ស៊ី​ដឹក​ឈើ​ពី​គ្រប់​ច្រក​ល្ហក​ចូល​មក​លក់​ចែក​ចាយ​នៅ​ក្នុង​ក្រុង​សៀមរាប​គ្មាន​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្ក្រាប មាន​តែ​សមត្ថ​កិច្ច​​បើក​ដៃ​ អោយ​រក​ស៊ី​ ដើម្បី​យក​លុយ​​ដាក់​ហោប៉ៅតែប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថាឈ្មោះ ហាក់ មានវ័យប្រហែល​ជាង​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​សូត្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់​នៅភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​។

ប្រភព​បាន​បន្តទៀត​ថា​ឈ្មោះ​ ហាក់ នេះ​ធ្លាប់​បាន​ប៉ុនប៉ងសំ​ស្លាប់​អ្នក​កាសែត​ម្នាក់​ឈ្មោះ ទុំម៉ោង កាល​ពី​បីបួន​ឆ្នាំមុននៅ​ឯស្រុក​សូត្រ​និគម ដោយ​យក​ពូថៅ​​ទៅ​លួច​កាប់​ក្បាល​អ្នក​កាសែត​ខណៈអ្នក​កាសែត​រូប​នោះ​កំពុង​ដេក​នៅ​ក្នុង​អង្រឹងដោយ​ការ​គុំគួនព្រោះ​អ្នក​កាសែត​ធ្លាប់​បាន​ចុះ​ផ្សាយ​ការ​រក​ស៊ី​ដឹក​ឈើ​របស់​ខ្លួន​ ហើយ​លោក​ ទុំ​ម៉ោង អ្នក​កាសែត​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​​តុលាការ​ខេត្តសៀមរាប​ ប៉ុន្តែមិន​ទទួល​បាន​ភាពយុត្តិធម៌ទេ រហូត​មក​ដល់​ខែមេសាឆ្នាំ២០១៦នេះលោក ទុំ​ម៉ោង​ បានស្លាប់​បាត់​បង់​ជីវិតដោយ​ភាព​អយុត្តិធម៌បាត់ទៅ។​

ជាក់​ស្តែងនៅ​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ម្សិល​មិញ​នេះ រថ​យន្ត​ម៉ាកកាមរី​ហើម​ពណ៍​ស​មួយ​គ្រឿង​របស់​លោក ហាក់ បាន​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពបើក​បរ​ពី​ស្រុក​ស្វាយ​លើ មក​ក្រុង​សៀមរាប​លុះ​ដល់​ចំ​ណុចភូមិ​ស្វាយ​ធំ​ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង​ ក៏បុករថ​យន្ត​​ប្រ​ជា​ពល​រដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ២គ្រឿ​ង​ផ្សេង​ទៀត ហើយ​តៃកុង​ឡាន​របស់​លោក​ហាក់​បាន​រត​ចោល​ឡាន​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹងថា នៅ​ពេល​ប៉ូលីសចរាចរណ៍ស្រុក​ប្រាសាទបាគង​ទៅ​​ដល់កន្លែង​កើត​ហេតុ​ លោក​ហាក់​ជា​ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក៏ទៅ​​ដល់ព្រម​គ្នា​​ដែរ ដើម្បី​​ធ្វើ​ការ​ចចារជា​​​មួយភាគី​ខាង​​រថ​យន្ត​រង​គ្រោះ​២គ្រឿង​ទៀត​ដើម្បី​បញ្ចប់​រឿង​ តែ​ដោយ​ចចារ​តំ​លៃ​គ្នាមិន​ត្រូវ​ទើប​សមត្ថ​កិច្ច​នាំ​យក​រថ​យន្ត​ទាំង​នោះ​ទៅ​អធិការ​ស្រុក​ប្រាសាទបាគង រួម​ទាំង​រថ​យន្ត​ដឹក​ឈើ​ខាងលើរបស់​លោក​ហាក់​ផង។ អ្នក​យក​ព័ត៌មាន​យើង​បាន​បន្ថែម​ថា គាត់​បាន​រាយ​ការ​ណ៍​ទៅ​លោក យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើដែរ ហើយ​លោក​យឹមស៊ីវនបាន​ប្រាប់​ថា ចាំ​អោយ​កូន​ចៅ​ទៅ​មើល តែ​បាត់​ស្រម៉ោល​ឈឹង​មិន​ឃើញ​មេព្រៃណាទៅ​មើលទេ មាន​តែ​ប៉ូលីសចរាចរណ៍និង​អ្នក​កាសែត​២រូប​តែប៉ុណ្ណោះ។

សូម​រំលឹក​ផង​ដែរថា កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ថ្មីៗនេះ រថ​យន្ត​ម៉ាក​កាមរី​ហើម​១គ្រឿង​របស់​លោក​ហាក់​ដឹក​ឈើ​ប្រណិត​ពេញ​ព្រៀពដូច​គ្នាបាន​បែក​កង់​នៅ​ចំ​ណុច​ភូមិ​ស្វាយ​ធំខាង​លើ​ដូច​គ្នាដែរ ហើយ​ខណៈនោះ​មាន​សមត្ថ​កិច្ច​៣ស្ថាប័ណទៅ​អូស​យក​រថ​យន្ត​ដឹក​ឈើ​នោះ​មក​កន្លែង​ស្ងាត់​ ហើយ​ចចារ​យក​លុយ​អស់​៣រយ​ដុល្លារ​ជា​ថ្នូរ​និង​ការ​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះ​ទៅវិញ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​សូម​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សាក​សួរសមត្ថ​កិច្ច​៣ស្ថាប័ណនោះ​ដែរនៅ​ថ្ងៃកើត​ហេតុ តែ​អ្នក​ខ្លះ​មិន​លើក​ទូរស័ព្ទ ឯអ្នក​ខ្លះ​ទៀត​ឆ្លើយ​ថា មិន​បាន​យក​លុយទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​ឆ្ងល់​ថា បើ​មិន​បាន​យក​លុយ​មេច​មិន​ចាប់​ឡាន​ដឹក​ឈើក្នុង​នាម​ខ្លួន​ជា​អ្នក​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ?

នៅ​ព្រឹក​ម៉ោង​១១ថ្ងៃទី២៥នេះ លោក យឹមស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ហាក់ ទុក​នៅ​អធិការ​ស្រុក​បា្រសាទ​បាគងព្រោះ​ពាក់​ព័ន្ធនិង​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឯឈើប្រ​ភេទ​ផ្ចឹកដែល​មាន​មុខ​កាត់ធំ (ជាឈើ​ប្រភេទលេខ១) ដែល​ជា​វត្ថុតាង​​បាន​យក​ទៅរក្សា​​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រី ហើយខាង​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​​កំពុង​តែវ៉ាស់​វែង​ពុំ​ទាន់​ដឹង​ថា មាន​ចំ​នួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។​

ពល​រដ្ឋ​ខេត្ត​សៀមរាប​បាន​រិះ​គន់ថា លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប​ និង​មន្ត្រីរដ្ឋ​បាល​ព្រៃ​ឈើ​​ក្រោម​ឱវាទរបស់លោក គួរតែ​រឹត​បន្តឹង​បន្ថែម​នូវ​រាល់​បទ​ល្មើស​ព្រៃ​ឈើ​ដែល​ដឹក​ចូល​ ឬឆ្លង​កាត់​ខេត្តសៀមរាប ព្រោះ​នេះ​ជាតួនាទីរបស់​ខ្លួន​ដែល​ត្រូវ​ធ្វើ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1625ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1614ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1540ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2979ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1628ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1789ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1709ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3668ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1733ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន2679ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35199នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77532នាក់
ខែនេះ    224805នាក់
ឆ្នាំនេះ   2969109នាក់
សរុប   56568005នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:37