សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2351

នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង​ដែល​មាន​ស្តុក​​ឈើ​ក្រញូង​ ដែល​​ដឹក​នាំ​​ដោយ​លោក​ សំ​រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង តំ​ណាង​អយ្យការ​​សាលា​ដំ​បូង​ខេត្ត​​​ និង​ចូល​រួម​ដោយ​លោក ស៊ុន សេន នាយ​ការិយាយល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​ខេត្ត និង​ លោក ម៉ុងប៊ុនលីម នាយ​ផ្នែក​​រដ្ឋ​បាលព្រៃ​ឈើ​ក្រុង​​សៀមរាប ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់។

យោង​តាម​សម្តី​លោកមេភូមិ​នៃ ​ភូមិ​តាវៀន បាន​អោយ​ដឹងថា ១-ទី​តាំង​រោង​សិប្ប​កម្ម​មួយ​កន្លែងខាង​ជើង​ផ្លូវ​តាអុច ម្ចាស់​ឈ្មោះ ចាន់​គាន ជាប្តី និង​ ចាន់​សាវិនជាប្រព្ធ។ ២-ទី​តាំង​រោង​សិប្ប​កម្ម​ទី​ពីរ​ជា​របស់​ជន​ជាតិ​វៀត​ណាម​ដែល​រក​ម្ចាស់​មិន​ទាន់​ឃើញ មាន​តែ​ក្រុង​កម្មករ​វៀត​ណាម​ រត​គេច​ខ្លួន​អស់។ ៣-ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​កូន​ស្រី​ប្រាប់​ថា ឪពុង​ឈ្មោះ ហេងសោភ័ន ធ្វើ​ការខាង​អ្នក​ដោះ​មីន (ស៊ីម៉ាក់) និង​ម្តាយ​ឈ្មោះ តាន់​សុខុន តែ​ម្តាយ​និង​ឪពុក​មិន​នៅ​ផ្ទះ​ទេ​នៅ​ព្រឹក​នេះ បើ​ទោះ​ជា​សមត្ថ​កិច្ច​រង​ចាំ​អស់​ជាច្រើន​ម៉ោង​ក៏ដោយ។

ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​អោយ​ដឹង​ថា វត្ថុតាង​ និង​ឈើ​ទាំង​បី​ទី​តាំង​ខាងលើនេះ​ត្រូវ​រឹប​អូស​យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​បន្ទាយ​ស្រី​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សុទ្ធតែ​ជា​ឈើ​ប្រណិត និង​មាន​បង្កប់​លាក់​ទុក​ឈើ​ក្រញូង​ដែល​ជា​ឈើ​ខុស​ច្បាប់​មិន​អាច​លើក​លែង​អោយ​បាន​ទេ ហើយ​ចំ​ណែក​ឯអ្នក​ពាក់​ព័ន្ធ ត្រូវ​ធ្វើ​សុំ​ណុំ​រឿង​ទៅ​តាម​ផ្លូវ​ច្បាប់​ផងដែរ។

យោ​ង​តាម​ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្បែរៗ​រោង​សិប្ប​កម្ម​ខាង​លើ​នេះ​បាន​លួច​បង្ហើប​ប្រាប់​ថា រោង​សិប្ប​កម្ម​ដែល​មាន​ម្ចាស់​ឈ្មោះ ចាន់​គាន បាន​បើក​ជិត​១០​ឆ្នាំ​ហើយ ឯរោង​សិប្ប​កម្ម​មួយទៀត​នៅ​ទល់​មុខ​ជា​របស់​ជន​ជាតិ​វៀត​ណាម ដែល​គេ​សង្ស័យ​ថា ស្រ្តី​ជន​ជាតិ​វៀត​ណាមម្នាក់ មាន​មាឌធំ ឈ្មោះកាចូវ (ឈ្មោះហៅក្រៅ) ​នៅ​ក្នុង​រូប​ភាព​ជា​ថៅ​កែ តែ​ស្រ្តី​វៀត​ណាម​រូបនោះ​បដិសេធន៍ថា ខ្លួន​មិន​មែន​ជា​ម្ចាស់​ទេ គ្រាន់​តែ​យក​ឈើ​មក​ជួល​អោយ​ក្រុង​កម្ម​ករ​រោង​សិប្ប​កម្ម​នេះ​កែឆ្នៃតែប៉ុណ្ណោះ។ ចំ​ណែក​ឯផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ឈ្មោះ ហេង​សោភ័ណ ធ្វើ​ការ​ជា​អ្នក​ដោះ​មីន​នោះ​គេ​ពុំ​ទាន់​ដឹង​ព័ត៌មាន​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​ម្ចាស់​មិន​ត្រ​ឡប់​មក​ផ្ទះ​នៅ​តែ​កូនស្រី ឯប្រភព​ក៏​មិន​ហ៊ាន​បង្ហើប​ដែរ ហាក់​មាន​ការ​ទើសទាល់។

សូម​បន្ថែម​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​បាន​ចាប់​ផ្តើម​កំរើក​ឡើង​វិញ ដោយ​សមត្ថ​កិច្ច​ប្រ​ចាំ​ការ​តាម​ដង​ផ្លូវ​ហាក់​មើល​មិន​ឃើញ​ ស្តាប់​មិន​លឺ​ស្នូឡាន​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ខេត្ត​ឧត្តរមាន​ជ័យ ខេត្តសៀមរាប ខេត្ត​កំ​ពង់​ធំ ខេត្ត​ព្រះ​វិហ៊ារ ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​លក់​នៅ​ព្រំ​ដែន​វៀតណាមនោះ​ទេ ដែល​ធ្វើ​អោយ​គេ​សង្ស័យថា ប្រ​ហែល​ជា​មាន​ការ​ត្រូវ​រូវ​គ្នាដោយ​ប្រការ​ណាមួយ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1696ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1838ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1702ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1580ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1589ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2369ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1661ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1760ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1827ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31019នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73352នាក់
ខែនេះ    220625នាក់
ឆ្នាំនេះ   2964929នាក់
សរុប   56563825នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 15:58