រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់

ដោយៈ រ៉េត ខេត្តកំពង់ធំ ថ្ងៃទី 06 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 2225

យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្ធតែឈើត្រូវប៉ាន់​យ៉ាង​ត្រើន​សន្ធឹក​សន្ធាប់នៅ​ចំនុច ទល់​មុខ​មណ្ឌល​សុខ​ភាព​កំពង់​ថ្ម ក្នុង​ឃុំ​កំពង់​ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ដែល​បណ្តាល​អោយ​តៃ​កុង​រថ​យន្ត​រង​របួស​ធ្ងន់​ ពញ្ជួន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេព្យ។

ប្រភពបាន​លួច​បង្ហើប​ឲ្យដឹងថា បន្ទាប់​ពី​រថ​យន្ត​ខាង​លើ​នេះ​បាន​ក្រ​ឡាប់​ភ្លាម មេការ​ក្រុម​ហ៊ុន​ ហួត​ម៉េង​រីតា នេះ​បាន​ព្យាយាម​រត​ការ​ណ៍​បិត​បាំង​ព័ត៌មាន​កុំ​អោយ​មាន​ការ​ចុះ​ផ្សាយ តែ​នៅ​តែ​មិន​អាច​បិត​បាំ​ងបាន​ដូច​ពាក្យ​ចាស់​ពោល​ថា ˝ដំ​រី​ងាប់​យក​ចង្អេទៅ​បាំង​យ៉ាង​មេច​និង​ជិត​˝។

ប្រ​ភព​បាន​បន្ត​ថា រថ​យន្ត​ក្រុមហ៊ុន ហួតម៉េងរីតា ដែល​ក្រឡាប់​ខាង​លើ​នេះ បានដឹកឈើ ចេញ​ពី​ក្រុម​ហ៊ុន​របស់ខ្លួន​ស្ថិត​នៅ​ក្នុង​ស្រុកអន្លង់វែង​ខេត្តឧត្តរ​មានជ័យ ជាប់​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប ជាប់​ជាមួយ​តំ​បន់​ គូលេន​ព្រហ្ម​ទេព ដែល​ជា​តំ​បន់​ព្រៃ​ការពារ របស់​រដ្ឋ​។​

ប្រ​ភព​បែក​ធ្លាយ​មិន​ទាន់​ជាផ្លូវ​ការ​ណ៍​បាន​បង្ហើបថា​ ក្រុមហ៊ុនហួត​ម៉េង​រីតា មិន​បានដាំដំណាំ កៅស៊ូគ្រប់​​តាម​ការ​សន្យា​ជាមួយរាជរដ្ឋាភិបាលនោះទេ បាន​ត្រឹម​តែ​កាប់​ឈើ​ដឹក​លក់​ចែក​ចាយ​គ្រប់​ខេត្ត​ក្រុង​ឡើង​រូង​ថ្នល់​រលាយ​ហិន​ហោច​តែប៉ុណ្ណោះ ហើយ​កាល​ពី​ជិត​១​ឆ្នាំ​មុន​រថ​យន្ត​​ក្រុង​ហ៊ុន​មួយ​នេះ​ក៏​បាន​ក្រ​ឡាប់​នៅ​ខេត្ត​សៀម​រាប​ម្ត​ង​រួច​ទៅ​ហើយ។

ប្រ​ភព​បាន​អោយ​ដឹង​ទៀត​ថា ថៅ​កែ​ក្រុម​ហ៊ុន​នេះ​ឈ្មោះ​ លោកជ័យ (ឈ្មោះ​ហៅ​ក្រៅ) មាន​ឋានៈផ្កាយ​២​កង​អង្គរក្ស របស់​លោកឧត្តម​សេនីយ៍ឯក យឹមលាង កូនលោកឧបនាយក រដ្ឋ​មន្ត្រី​យឹម ឆៃលី ដែល​ត្រូវ​បាន​គេ​ស្គាល់ថាជា ដន្លងជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែន ហើយ​បច្ចុប្បន្ន​​ត្រូវបាន​ប្ដូរទៅ​ជាអគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ៣។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ជ័យ ដែល​ជាថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតានេះ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង ចំ​ណែក​ឯលោក ប៊ុលបាន ដែល​ធ្លាប់​បាន​អះ​អាង​ពី​មុន​ៗថា ជាក្មួយរបស់​លោក ជ័យ និង​ជា​មេការ​រត​ការ​តាម​ដង​ផ្លូវ​នោះក៏មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ចូល​២ដង​ តែ​គ្មាន​អ្នកទទួល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1840ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1749ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2377ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1610ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1611ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1787ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1711ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1769ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2233ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1539ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32131នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74464នាក់
ខែនេះ    221737នាក់
ឆ្នាំនេះ   2966041នាក់
សរុប   56564937នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:36