ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការសង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់ផ្ទះល្វែងលើដីខុសច្បាប់ ខណៈក្រុម ហ៊ុននេះបានចាក់ដីរំលោភយកប្រឡាយ លូប្រាំដែលមានទទឹងប្រមាណជិត២០ម៉ែត្រ ហើយឥឡូវបែរជានៅសល់ទំហំតែ៤ម៉ែត្រប៉ុណ្ណោះ។
ក្រុងប្រជាពលរដ្ឋដែលដឹងហេតុការណ៍បានលើកឡើងថា បើក្រុមហ៊ុននេះរំលោភយកប្រឡាយរបស់រដ្ឋធ្វើជាផ្ទះល្វែងដើម្បីលក់ដូច្នេះ នោះនៅពេលប្រជាពលរដ្ឋណាដែលទៅទិញផ្ទះល្វែងនេះ និងប្រឈមការទទួល ខុសត្រូវចំពោះផ្លូវច្បាប់ជាក់ជាមិនខាន ព្រោះផ្ទះល្វែងនេះសង់លើប្រឡាយរបស់រដ្ឋដោយខុសច្បាប់។
ពលរដ្ឋបានរិះគន់ថា នេះប្រហែលជាអាជ្ញាធរដែនដីកំពុងបើកភ្នែកម្ខាងបិទភ្នែកម្ខាងហើយមើលទៅ បានជាផ្ទះល្វែងរបស់ក្រុមហ៊ុន ខូវអៀងឡាយ អាចសាងសង់ផ្ទះល្វែងបានដោយរលូនបែបនេះ។
កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិបាយពីក្រុមហ៊ុនខូវអៀងឡាយបានទេ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕
ថ្ងៃនេះ | 32131 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 74464 | នាក់ |
ខែនេះ | 221737 | នាក់ |
ឆ្នាំនេះ | 2966041 | នាក់ |
សរុប | 56564937 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net