ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 2103

ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​មាន​រយៈ​ពេល​ច្រើន​ខែ​កន្លងទៅ​ហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំ​បន់​នោះមិន​បាន​ទប់ស្កាត់​នោះទេ ដែល​ជាហេតុនាំអោយគេ​សង្ស័យថា ក្រុម​ឈ្មួញ​រកស៊ី​ខុស​ច្បាប់ និង​សមត្ថ​កិច្ច​ប្រហែលជា​ត្រូវ​រូវគ្នា។ 

កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​បាន​រថ​យន្ត​កែ​ច្នៃមួយ​គ្រឿង​ដែល​ផ្ទុក​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​រួច​ប្រគល់​អោយ​ទៅ​មេ​ព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការ​បន្ត​ទៅ​តាម​ច្បាប់។​

តាមប្រភពបាន​អោយដឹងថា បច្ចុប្បន្នក្រុម​ឈ្មួញបាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ដែល​មិន​ស្រប​ច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រ​ភេទ​រថ​យន្ត​ស៊េ​រី​ទំ​នើប​និង​រថ​យន្ត​កែ​ច្នៃ​ដើម្បី​យក​ទៅ​លក់​អោយ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំ​ញ៉ាង​ ស្រុក​អណ្តូង​មាស​ ខេត្តរតន​គិ​រី​ យ៉ាង​​អា​ណា​ធិប​តេយ្យ​ រហូត​មក​ដល់​ពេល​នេះ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រ​ងើយ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​បង្ក្រាប​ឡើយ។

ប្រ​ភព​បន្ត​បាន​ឲ្យដឹង​ថា ការ​បង្ក្រាប​បទ​ល្មើស​ឈើ​ប្រ​ណិត​សមត្ថ​កិច្ច​នៅ​ទី​នោះ​ហាក់​បី​ដូច​មិន​ឃើញ​ ឫ​ក៏​ធ្វើមិន​ដឹង​សង្ស័យ​ពួក​គេ​កំ​ពុង​តែ​ង​ងឹត​ភ្នែក​ដោយ​សារ​តែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំង​អស់​នោះ​ហើយ​ ទើប​មើល​អ្វី​មិន​ឃើញ​បែប​នេះ។​ ពួក​ក្រុម​ឈ្មួញ​រក​ស៊ី​ជំ​នួញ​ឈើ​ប្រ​ណិត​ខុស​ច្បាប់​ទាំង​អស់​នោះ​កាន់​តែ​បាន​ដៃ ​ហើយ​បន្ត​ធ្វើ​សកម្ម​ភាព​ខ្លាំង​ខ្លា​ថែម​ទៀត​ ​ដោយបាន​ដឹកឈើ​​ពី​តំ​បន់​ផ្សេងៗ​យក​ទៅ​លក់​អោយ​វៀត​ណាម​ធ្វើ​អា​ជីវ​កម្ម​នៅ​ប្រ​ទេស​គេ។​ កាល​ពី​វេ​លា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ទី០៥​ ខែឧសភា ឆ្នាំ២០១៥​នេះ​ខ​ណៈ​ដែល​ពួក​ឈ្មួញ​កំ​ពុង​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើប្រ​ណិតលេខ​១​ទៅ​កាន់​តាម​ច្រក​របៀង​ខាង​លើ។​ 

ពេល​​នោះ​កម្លាំង​ប៉ូលិស​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ដែល​មាន​ចំ​នួន​៤​នាក់​បាន​ចុះ​ទៅ​បង្ក្រាប​ហើយ​ឃាត់​បាន​រថ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​កំ​ពុង​ចរាចរណ៍​ដឹក​ឈើផ្ទុក​ពេញ​រថ​យន្ត​នោះរួច​បញ្ជូន​មក​ស្នង​ការ​ដើម្បី​​កសាង​សំ​ណុំ​រឿង​តាម​និ​តិ​វិ​ធី​ច្បាប់។ 

លោក នូវ ដារ៉ា​ នាយ​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​រត​នគិរី​ បាន​អោយ​ដឹង​ថា ​រថ​យន្ត​ដឹក​ឈើ​នោះ​គឺ​ឈ្មួញ​បំ​រុង​ដឹក​យក​ទៅលាក់​ទុក​ដើម្បី​បន្ត​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឲ្យ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំញ៉ាង​ ប៉ុន្តែ​ដឹក​ទៅ​ដល់​ចំណុច​ភូមិ​ពែង​ ឃុំញ៉ាង​ ស្រុក​អណ្តូង​មាស​កម្លាំង​យើង​បាន​ចុះ​ទៅ​បង្ក្រាប​បាន​តែ​រថ​យន្ត​កែច្នៃ​និង​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​​តែ​តៃ​កុង​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់​។​ នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បាន​បន្ត​ថា ​ឈើទាំង​អស់​នោះ​រួម​មាន​ជិត​៣០​កំ​ណាត់​ មាន​មុខ​កាត់​ចាប់​ពី​៤​តឹក​ចុះ​ មាន​ប្រ​វែង​ជាង​៣ម៉ែត្រ។​ ក្រោយ​ពីធ្វើកំណត់​ហេតុរួច​ឈើនឹងរថ​យន្តដែលជា​ភស្តុតាង​ល្មើសនោះ​បានប្រគល់​ឲ្យទៅ​ខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តបន្ត​ដើម្បីចាត់វិធាន​ការតាមច្បាប់​ព្រៃឈើផង​ដែរ៕ ដោយ៖ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1802ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2469ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1892ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2051ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1553ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន2219ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1818ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1876ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1500ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35234នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77567នាក់
ខែនេះ    224840នាក់
ឆ្នាំនេះ   2969144នាក់
សរុប   56568040នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:41