ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 07:41 នាទី ចំនួនអានៈ 2328

តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្នុង​ស្រុ​ក​​​កូ​ន​មុំ ខេត្តរតនគីរី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទី ព្រឹកព្រលឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ក្រោយពេលភ្លៀងមួយមេធំ បានធ្លាក់ស្ទើរទូទាំងខេត្តរតនគីរី តែរងការប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ មាន៣ឃុំ គឺ ឃុំទឺន ឃុំតាអង និងឃុំត្រពាំងជ្រេះ។

លោក ធៀន ចាន់ធៀង អភិបាលស្រុកកូនមុំ បានអោយដឹ​ងជាបឋម​ថា ផ្ទះ៧៦​ខ្នងត្រូ​វ​រងការខូចខាត​ ក្នុងនោះ១០ខ្នងត្រូវរងការខូចខាតទាំងស្រុង ក្រៅពីនោះគ្រាន់តែរបើកដំបូ​លតែប៉ុណ្ណោះ ព្រមទាំងបណ្ដាលអោយមនុស្ស​៥នាក់រងរបួស ក្នុងនោះប្រុស៣នាក់​ និងស្រី២នាក់ ហើយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ រងការបំផ្លាញអស់ជាច្រើនហិតា។

ក្រោយពេលកើតហេតុ គេសង្កេតឃើញមាន កម្លាំងនគបាលស្នងការខេត្ត សហការជាមួយកម្លាំងនគរបាលអធិការស្រុកកូនមុំ ព្រមទាំងកងរា​ជអា​វុ​ធ​​​ហត្ថស្រុក និងកម្លាំងសឹករងស្រុកកូនមុំ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ជួយអន្ត​រាគម​ន៍​ និងដឹកយកអ្នករងរបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

នៅវេលាម៉ោង៣​រសៀលថ្ងៃដដែល សាខាកាបាទក្រហមខេត្តរតនគីរី បានយកអំណោយ ទៅចែកជូនដល់ក្រុមគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង៧៦ គ្រួសារ នៅក្នុងឃុំទាំង៣ ក្នុងស្រុកកូនមុំ ក្នុង១គ្រួសារទទួលបាន មី១កេះ ត្រីខ១យួរ អង្ក៣០គីឡូក្រាម មុងជ្រលុកថ្នាំ១ តង់១ផ្ទាំងដែលមានប្រវែង៣ម៉ែត្រគុន៤ម៉ែត្រ និងថវិការចំនួន១០ម៉ឺនរៀល ចំពោះគ្រួសារដែលត្រូវផ្ទះរលំទាំងស្រុងទទួលបាន២០ម៉ឺនរៀល៕ដោយ៖ ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1804ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2820ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន2359ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1735ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1726ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2211ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3667ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន3549ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4397ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32629នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74962នាក់
ខែនេះ    222235នាក់
ឆ្នាំនេះ   2966539នាក់
សរុប   56565435នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:54