អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 02:16 នាទី ចំនួនអានៈ 2562

ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន​បាក់ចំនួន២៦ដើម នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៥​កន្លង​ទៅ។

យោង​តាម​ប្រភព​ប្រ​ជាពលរដ្ឋ​នៅសង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប​បាន​អោយដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ថ្ងៃ​ភ្លើង​​ដាច់ដំបូង ដាច់តែមួយផ្លេតរហូត​ដល់​ម៉ោង​៦ល្ងាចមាន​ភ្លើង​ប្រើវិញ ដល់​ព្រឹក​ទើប​ដាច់​ម្តងទៀត។ ពលរដ្ឋ​ខ្លះអះអាងថា ភ្លើង​ជូន​កាល​មាន​កន្លះថ្ងៃ បើ​ពេល​យប់វិញជួន​មាន​ពេល​ល្ងាច ជូន​ម៉ោង​១០ ឬម៉ោង​១១យប់ទើប​មាន​ភ្លើង​ប្រើ​រហូត​ដល់​ម៉ោង​៦ព្រឹក​ទើប​ដាច់។ ប្រ​ជាពលរដ្ឋ​នៅក្រុង​សៀមរាប​ខ្លះប្រាប់ថា ខាង​កាប៊ីន​ភ្លើង​គេ​ចែកចាយ​ចល័តវិលជុំ​ម្តង​ម្នាក់ តែ​នៅ​ជាយក្រុង​ ឬកន្លែង​ផ្សេង ពួកគាត់​មិន​បាន​ដឹង​ថា មាន​ភ្លើង​ប្រើ​ឬអត់​នោះទេ។

ងាកមក​ក្រុម​ប្រ​ជាពលរដ្ឋ​នៅ​ជាយ​ក្រុង​វិញដូចជានៅ​ឃុំ​ជ្រាវ​ជាដើម ពួកគាត់​បាន​អះអាង​ថា តាំង​ពី​ថ្ងៃដាច់​ភ្លើង​ដំ​បូង​រហូត​ដល់​រសៀល​ថ្ងៃទី២៥​មេសានេះ ពួកគាត់​មិន​ដែល​បាន​ទទួល​ភ្លើង​អគ្គីសនី​សូម្បី​១វិនាទីនោះទេ តែពួកគាត់​លឺថា នៅក្នុង​ក្រុង​គេ​មាន​ភ្លើង​ប្រើខ្លះៗ មិន​ដឹង​ជា​អ្នក​គ្រប់​គ្រងផ្នែក​អគ្គីសនី​គេ​មាន​គំនិត​បែបណាទេ បែបគេ​គិត​ថា អ្នក​នៅ​ជាយ​ក្រុង​ជាសត្វ​ មិន​មែន​ជា​មនុស្សទេ បាន​ជាគេ​មិន​ចែក​ភ្លើង​អោយ​ប្រើខ្លះ។

លោក ឆៃណា នៅ​សង្កាត់​ជ្រាវ​អះអាងថា គាត់​ជាអ្នក​ប្រកប​របរលាង​ម៉ូតូ​ដោយ​ប្រើ​ភ្លើង​អគ្គីសនី តែ​ដល់​​ភ្លើង​ដាច់តាំង​ពី​ថ្ងៃទី២២ រហូត​ដល់​រសៀល​ថ្ងៃទី២៥នេះហើយ នៅ​តែមិន​មាន​ភ្លើង​ប្រើ​សូម្បី​តែ​មួយ​វិនាទីបែបនេះ សង្ស័យ​តែគ្រួសារគាត់​ដាច់បាយ ហើយ​គ្មាន​លុយសង​ធនាគាទេខែនេះ ព្រោះសង្ឃឹម​លើ​ការលាង​ម៉ូតូរក​កំរៃ ដល់​ដាច់​ភ្លើង​អត់​បាន​លាង​ដូច្នេះ ខាត​បង់​លុយច្រើន​ណាស់ ម្យ៉ាង​ទៀត​អាច​ធ្វើ​អោយ​ជីវភាព​គ្រួសារគាត់​កាន់តែក្រ វា​ផ្ទុយពី​គោល​នយោ​បាយ​ឈ្នះៗរបស់សម្តេច​ហ៊ុនសែន ទាំង​ស្រុង។

ប្រជាពលរដ្ឋ​ខ្លះត្អូញត្អែថា គ្មានភ្លើង​បូមទឹកដាក់អាង ដាក់បង្គន់ ហើយ​ក៏គ្មានលទ្ធភាពទៅទិញ​ម៉ាស៊ីន​ភ្លើង​ប្រើដែរ សង្ឃឹមតែភ្លើង​រដ្ឋ ឥឡូវ​រលាយបាត់សូន្យមិន​ឃើញ​មក​សោះ។ ពួកគាត់​បន្ថែមថា ធ្លាប់តែជុះអាចម៌ដាក់បង្គន់ ហើយប្រើទឹកលាង ឥឡូវ​ជុះអាចម៌ដាក់ថង់ យក​ក្រដាសកេត ព្រោះបង្គន់អត់មានទឹកប្រើ។​ពួកគាត់បន្ថែមទៀតថា ការអត់ធន់មានកំណត់ ថ្ងៃណាមួយបើនៅ​តែដាច់ភ្លើង​ដូច្នេះដដែលៗ គាត់នឹង​ជុះអាចម៌ដាក់ថង់យកទៅដាក់មុខ​អាគ្គីសនីខេត្តសៀមរាបម្តង អោយ​ពួកគេ​ដឹងថា អត់ភ្លើងអត់ទឹកវាពិបាកយ៉ាងណា។

ពលរដ្ឋ​ខេត្តសៀមរាប​ឆ្ងល់ថា តើ​ការទៅតភ្លើង​អគ្គីនីពីស្រុក​ថៃនេះ វាមកពី​គំនិត​អ្នក​ណា? តើជាគំនិត​របស់​រដ្ឋាភិបាល ឬជាគំនិត​ប្រ​ធាន​អគ្គីសនីចាស់លោក ជៀម កោសេន? ឬ​មក​ពី​រដ្ឋា​ភិបាល​កម្ពុជាក្រ? គ្មា​លទ្ធភាពទិញ​ម៉ាស៊ី​ភ្លើង​ប្រើ​ខ្លួន​ឯង សំ​រាប់​ខេត្ត​ទេសចរណ៍មួយនេះ?

បើយោង​តាម​សម្តីប្រធាន​អគ្គីនី​ខេត្ត​សៀមរាបលោក គង់ពុទ្ធី បានអះអាង​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុកថា ម៉ាស៊ី​ភ្លើង​ក្នុង​ខេត្ត​មាន​ភ្លើង​តែ​ ១០មេហ្កាវ៉ាត​ តែ​ប៉ុណ្ណោះដូច្នេះមិន​អាច​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅក្នុង​ខេត្ត​ទាំង​អស់​បាន​ទេ។ លោក គង់​ពុទ្ធី បាន​បន្ថែមថា មាន​កន្លែងខ្លះខាង​អគ្គីសនីផ្តល់​ភ្លើង​អោយ​ពី​ម៉ោង​៨ព្រឹក​ដល់​ម៉ោង១ថ្ងៃ កន្លែង​ខ្លះពី​ម៉ោង​១រសៀល​ដល់​ល្ងាច និង​ផ្តល់ភ្លើង​អោយ​ខាង​មន្ទីរពេទ្យ​សំខាន់ៗមួយចំនួនទៀត។

ទោះជាយ៉ាង​ណា​ក៏ដោយ ​ក៏ការបក​ស្រាយ​របស់​ប្រធាន​អគ្គីសនីខេត្តសៀមរាប លោក គង់ពុទ្ធី មិន​ត្រឹម​ត្រូវ​ដូច​លោក​បាន​អះអាង​ខាង​លើនេះទេ ព្រោះ​គេ​សង្កេត​ឃើញ​ថា វាមានភ្លើង​តែនៅ​ក្នុង​ក្រុង​មួយក្តាប់​តូច​តែប៉ុណ្ណោះ អ្នក​មាន​ភ្លើង​ប្រើ​នៅ​តែមាន ឯអ្នក​អត់​នៅ​តែអត់ វប្ប​ធម៌ចែក​រំលែក​គឺ​គ្មាន​ទេ​សំ​​រាប់​ប្រ​ជា​រាស្រ្ត​ទូទៅ សំ​រាប់​អ្នកក្រ និង​អ្នក​នៅ​ជាយក្រុង។

ដោយសា​ការចែក​ចាយ​ភ្លើង​មិន​មាន​តម្លាភាពនេះ​បាន​ធ្វើ​អោយ​មាន​ការ​រិះ​គន់ និង​មាន​ការ​សង្ស័យ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ថា លោក​ គង់ពុទ្ធី ប្រ​ធាន​អគ្គីសនីថ្មីរូប​នេះហាក់មាន​ចេតនាផ្តល់​ភ្លើង​អោយ​តែបក្ស​ពួក អ្នក​មាន​ អ្នក​មាន​អំ​ណាច មួយចំ​នួន​តែប៉ុណ្ណោះ មិន​មាន​បំ​ណង​ចែក​រំលែក​អោយ​ស្មើ​ភាពគ្នានោះទេ។

សូម​បញ្ជាក់ថា នៅ​តាម​ហាង​លក់គ្រឿង​​អគ្គីសនី ហាងលក់ម៉ាស៊ីនភ្លើង​ រយៈពេល​ប៉ុន្មានថ្ងៃនេះ មាន​ប្រ​ជារាស្រ្ត​ឈរ​តំរៀប​ជួរ​គ្នា ទិញ​កង្ហា ទិញ​អាគុយ ទិញម៉ាស៊ីនភ្លើង ទិញ​អំ​ពូល​ អ្នក​ក្រទិញ​ទៀន ទិញប្រេងកាត ទិញ​ចង្កៀង ទុក​ប្រើ​ប្រាស​ពេលយប់ ដែល​ជាហេតុធ្វើ​អោយ​ពួកគាត់​ចំណាយលុយ មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រនោះទេ ព្រោះ​តែ​អគ្គីសនី​ខេត្តសៀមរាប គ្មាន​លទ្ធភាព​ចែក​ចាយ​ភ្លើង​អោយ​ពួកគាត់​ប្រើប្រាស់ ធ្វើ​អោយ​ពួកគាត់​រិះ​គន់ថា ខេត្តទេសចរណ៍ទាំង​មូល​ទៅ​តភ្លើង​ពី​ថៃ ដែល​មាន​ចម្ងាយ​រាប់​រយគីឡូដីមក​ប្រើ អន់ជា​ង​អាចម៌គោកសិកម្មទៅទៀត៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1553ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន807ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1567ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1870ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1640ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1729ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1894ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2356ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1745ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1761ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36278នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78611នាក់
ខែនេះ    225884នាក់
ឆ្នាំនេះ   2970188នាក់
សរុប   56569084នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:13