ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:30 នាទី ចំនួនអានៈ 2486

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រាល់​សកម្ម​ភាព​ដាក់​បញ្ជរ​លក់​សំ​បុត្រ​ប្រ​មូល​​កម្រៃ​ពីភ្ញៀវទេស​ចរណ៍រ នៅ​​តាម​​ច្រក​​នានា​ជុំ​វិញ​​បឹង​ទន្លេ​សាប  នេះ​បើ​យោង​តាម​លិ​ខិត​មួយ​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៥កន្លង​ទៅថ្មីៗនេះ។ 

ក្នុង​លិខិតរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បាន​បញ្ជា​ឲ្យបិទ​រាល់​សកម្ម​ភាព​ប្រមូល​កម្រៃ​ទស្ស​នាបឹង​ទន្លេសាប នៅតាម​ច្រកនានា តាមបណ្តោយ​បឹងទន្លេសាប​ក្នុងភូមិសាស្រ្ត ខេត្តសៀមរាប លើក​លែង​តែនៅតំបន់ចុងឃ្នៀសមួយ​តែ​ប៉ុណ្ណោះ។ ក្នុង​លិខិតនោះ​បានម​សង្កត់​ធ្ងន់ថា ក្នុង​ករណី​ក្រុម​ហ៊ុន​មិន​អនុវត្តតាម​បទបញ្ជានេះ ក្រុម​ហ៊ុន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​ហូត​គោល​ការណ៍​វិនិយោគ​ជា​យ​ថា​ហេតុ។​

ក្រុមហ៊ុនស៊ូជីងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីអភិវឌ្ឍផែទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅ​ចំនុច​ឃុំ​ចុង​ឃ្នាស ក្រុង​សៀម​រាប ខេត្តសៀមរាប តែ​កាល​ពី​ឆ្នាំ​២០១៤នេះ ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យា​យាម​ដណ្តើម​យក​តំ បន់​ទេសចរណ៍​ ឃុំ​កំពង់​ភ្លុគរបស់​ក្រុម​ហ៊ុន​ ស៊ីផេក មួយទៀត ដែល​ធ្វើ​អោយ​ប្រ​ជា​រាស្រ្ត​​​ជា​អ្នក​បើក​កាណូត​ដរដឹក​ភ្ញៀវទេស​ចរណ៍​យំ​ស្រែក​ទឹក​ភ្នែក​ហូរ​រហាម រហូត​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវ​ធ្វើ​ដំ​ណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​ជិះ​កាណូត​ទស្សនា​នៅ​ឃុំ​កំ​ពុង​ភ្លុគ តែ​ការ​ធ្វើ​បាតុ​កម្ម​របស់​ក្រុម​តៃ​កុង​កាណូត​ទេសចរណ៍ និង​ប្រ​ជា​រាស្រ្ត​នៅ​ឃុំ​កំ​ពង់​ភ្លុគត្រូវ​បាន​បរាជ័យ ដោយ​សារ​មាន​អ្នក​មាន​អំណាច​ដាក់​គំនាប​ទៅ​លើ​អាជ្ញាធរ​ដែន​ដី និង​រាស្រ្ត​ក្រីក្រទាំងនោះ។ ប៉ុន្មាន​ខែថ្មីៗនៅ​ឆ្នាំ​២០១៥​នេះគេ​លេច​លឺ​ព័ត៌មានថា ​​ក្រុម​ហ៊ុន​ស៊ូជីង​បាន​ព្យាយាមចង់​​លេប​ត្របាក់​យក​ តំ​បន់​ទេសចរណ៍ របស់សហគមន៍ ​ឃុំ​កំ​ពង់​ឃ្លាំងថែមមួយ​ទៀត តែមិន​បាន​សម្រេច​ ដោយ​មិន​ដឹង​មូល​ហេតុអ្វីទេ តែ​បើ​យោង​តាម​អ្នក​លក់​សំ​បុត្រ​អោយ​កភ្ញៀវ​ទេស​ចរណ៍​នៅ​ឃុំ​កំ​ពង់ឃ្លាំបាន​បង្ហាញ​លិខិត​មួយ​ច្បាប់​របស់​សាលាខេត្ត​សៀម​រាប ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដោយ​មិន​អនុញ្ញាតិ​​ប្រគល់​ការ​លក់សំបុត្រ​អោយ​ទៅ​ក្រុម​ហ៊ុន​ស៊ូជីងទេ ដា​រាប​ណា​មិន​មាន​ការ​សម្រេច​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឈកម្ពុជា។

ក្រុម​ប្រ​ជាពលរដ្ឋ​ និង​តៃ​កុង​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​អះ​អាង​ថា បន្ទាប់​ពីកុ្រម​ហ៊ុន​ស៊ូជីញ​ ដេញ​ថ្លៃយក​បាន​ឃុំ​កំពង់​ភ្លុគ​អស់​រយៈបេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​ ភ្ញៀវ​ទេស​ចរណ៍​បាន​ធ្លាក់ចុះយ៉ាង​គំហ៊ុគ ដោយ​សា​តែ​ក្រុម​ហ៊ុន​ស៊ូជីញ បាន​តំ​ឡើង​ថ្លៃ​សំ​បុត្រ​កាណូត និង​តំ​ឡើង​ថ្លៃពន្ធ បណ្តាល​អោយ​ក្រុម​ហ៊ុន​ដឹក​ភ្ញៀវ​ទេសចរណ៍ មគ្គុទេសទេសចណ៍ អ្នក​បើក​បរ​រឺម៉ក ឡាន មិន​សប្បាយ​ចិត្ត​ ហើយ​ពួក​គេ​មិន​នាំ​ភ្លៀវ​ទៅ​ទស្សនាឃុំ​កំពង់​ភ្លុគ ម្យ៉ាង​ទៀត​ភ្ញៀវ​ទេស​ចរណ៍​មាន​ការរអូរទាំថា សំបុត្រ​ថ្លៃពេក​ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​ទស្សនាទីនោះទេ។ ភ្លៀវទេសចរណ៍ភាគច្រើន និយាយថា ពួកគាត់មាន​ការ​អាក់អន់​ស្រពន់ចិត្តដោយ​គាត់​បាន​យក​លុយមក​ចំ​ណាយ​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ទៅ​វិញ ពួកគាត់​មាន​បំ​ណង​ចង់​ចំ​ណាយ​លុយ​អោយ​ហូរចូល​ហោប៉ៅ​ប្រ​ជារាស្រ្ត​ខ្មែរ ឬរដ្ឋាភិបាល​ខ្មែរ មិន​មែន​យក​លុយ​មក​អោយ​ក្រុម​ហ៊ុន​ឯកជន ឬ​ប្រ​ទេស​ទីបីនោះទេ។

លោក ភូ សំអាត អភិ​បាល​ស្រុក​ប្រា​សាទ​បាគ​ង​ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា​ក្រុម​ហ៊ុន​ស៊ូ​ជីង​នេះ​បាន​ដេញ​ថ្លៃ​​យក​សេ​វា​លក់​សំបុត្រ​នៅ​តំ​បន់​កំ​ពង់​ភ្លុក​ពី​ក្រុម​ហ៊ុន​ស៊ីផេក ពិត​ប្រាកដ​មែន។​

អ្នក​យក​ព័ត៌មាន​យើង​ មិនអាចសុំ​ការ​បំ​ភ្លឺ​ពីលោក វ៉ា ឈូដា ​អ្នកគ្រប់គ្រងក្រុមហ៊ុន​ ស៊ូជីញ បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ទំនាក់ទំនង។ 

គួររំឭកថា អាជ្ញា​ធរ​ខេត្ត​សៀម​រាប​មាន​គម្រោង​ជម្លៀស​ពល​រដ្ឋ​ចំនួន​៨០០​គ្រួសារ​ចេញ​ពី​តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ ឃុំកំពង់​ភ្លុក ដោយឲ្យពួក​គាត់​ទៅ​តាំង​ទី​លំនៅ​ថ្មីនៅស្រុក​ស្វាយ​លើ ដែល​មាន​ចម្ងាយ​ប្រ​មាណ​១០០​គីឡូម៉ែត្រ ពី​តំ​បន់​ពួក​គាត់​ធ្លាប់​រស់​នៅ ដើម្បី​យក​ទី​តាំង​នោះ​ឲ្យ​ក្រុម​ហ៊ុន​ស៊ូ​ជី​ញ​នេះ​អភិវឌ្ឍ​តំបន់​ទេសចរណ៍។

ពាក្យ​ចចាម​អារាមមិន​ទាន់ជាផ្លូវ​ការ​មួយបាន​និយាយតៗគ្នាថា អាជ្ញាធរខេត្ត​មាន​បំ​ណង​ដេញ​ប្រ​ជារាស្រ្ត​ពី​ឃុំ​កំ​ពង់​ភ្លុគអោយ​ទៅរស់​នៅ​ស្រុក​ស្វាយលើ ហើយ​រំលែក​ប្រ​ជាជន​យួន​នៅ​ឃុំ​ចុង​ឃ្នាស ៧០​គ្រួសារអោយ​ទៅ​នៅ​ឃុំ​កំ​ពង់​ភ្លុគ​ជំ​នួសវិញ។

ឥឡូវ​បន្ទាប់​ពី​ពល​រដ្ឋ​ទូទៅ​ ពិសេស​អ្នក​ប្រ​កប​របរ​ជាមួយ​ភ្ញៀវ​ទេសចរណ៍ បាន​លឺ​ដំ​ណឹង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុនសែន បាន​ចេញបញ្ជាអោយ​ក្រុម​ហ៊ុន​ស៊ូជីញ និង​ក្រុម​ហ៊ុន​ស៊ី​ផេក​ ដក​ខ្លួន​ចេញ​មិន​អនុញ្ញាតិ​អោយ​ដាក់​បញ្ជរ​លក់​សំ​បុត្រ​នៅ​តំ​បន់​ណា​ក្រៅ​ពី​ចុង​ឃ្នាសនោះ ក្រុម​ពល​រដ្ឋ​បាន​សាទរ សប្យាយ​ចិត្ត​ឥត​ឧប្បមា និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំ​ពោះការ​គិត​គូបាន​ត្រឹម​ត្រូវ​របស់​សម្តេច ចំ​ពោះ​មុខ​រប​រតូច​តាច​របស់​រាស្រ្ត​ខ្មែរ សំ​រាប់​ចិញ្ចឹម​ក្រពេះ។

ពល​រដ្ឋ​មួយ​ចំ​នួន​លើក​ឡើង​ថា បើ​សម្តេច​ដក​ក្រុម​ហ៊ុន​ស៊ូជីញ​ ចេញ​ពី​តំ​បន់​ទេសចរណ៍​ចុង​ឃ្នាសមួយ​ទៀត​កាន់តែល្អ ព្រោះ​ក្រុម​ហ៊ុន​អស់​នេះទទួល​បាន​ចំ​ណូល​ច្រើន​ តែ​បង់​ពន្ធ​ជូន​រដ្ឋ​តិច​តួច​បំ​ផុត ដូច​ពាក្យស្លោក​បាន​ពោលថា ( ទុក​ក៏មិន​ចំណេញ​ ដក​ចេញ​ក៏មិន​ខាត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1457ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1677ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2361ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1706ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1702ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1753ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1654ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន2007ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35886នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78219នាក់
ខែនេះ    225492នាក់
ឆ្នាំនេះ   2969796នាក់
សរុប   56568692នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:03