លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 2331

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំង នៅ​តំបន់០​១​ដែល​ជា​ដំ​បន់​ហាម​ឃាត់យោង​តាម​​ប្រកាស​លេខ ​០០១ ​របស់រាជ​​រដ្ឋា​ភិបាល​កម្ពុជា ទុកព្រៃ​លិច​ទឹក​នៅ​​ដំបន់នេះជាដំបន់ត្រីពង​កូន​នៅ​រដូវ​វស្សា។

ប្រភព​បាន​រាយការណ៍ថា លោក​ ខាំលឿ តែង​តែ​រុករាន​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ជា​រៀង​រាល​ឆ្នាំបន្តិច​ម្តង​ៗដើម្បី​យក​ដី​ធ្វើ​ស្រែប្រាំង​ ដោយ​គ្មាន​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ព្រោះ​លោក​ខាំង​លឿមាន​ខ្នង​ក្រាស​មាន​លុយ​ច្រើន​ទុក​គ្រាន់​ចំ​ណាច​ដល់​ថ្នាក់​លើ​នៅ​ពេល​មាន​រឿងអា​ស្រូវ​​ម្តងៗ។

កាល​ពី​ពីរ​ឆ្នាំមុន​លោក​ ខាំលឿង ធ្លាប់​បាន​អួត​អាង​ប្រាប់​អ្នក​កាសែតថា លោក​បាន​ចំ​ណាយ​លុយ​ផ្ទាល់​ខ្លួន​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ​ក្នុងការ​​ឧបត្ថមសាង​សង់​សាលារៀន​ វត្ត​អារាម និង​អាគារដ្ឋ​ផ្សេងៗ ដែល​មិន​មាន​​មេ​ឃុំ​ណា​ធ្លាប់​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​បរិចាកយ៉ាង​ច្រើន​​បែប​នេះ​នោះ​ទេនៅក្នុង​ទឹក​ដី​​ខេត្ត​សៀម​​រាបនេះ ទើប​លោក​អាច​ឈរ​ជើងជា​មេ​ឃុំ​​បានយូ​បែប​នេះ​។

នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះលោក ខាំលឿ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា គេ​ចោទ​គាត់​ថា លក់​អាង​ទឹក គេ​ចោទគាត់ថា កាប់​ដើមរាំងទឹក​ កាប់​ព្រៃលិចទឹក​យក​ដី​ធ្វើ​ស្រែ តែ​រឿង​ទាំង​អស់​នេះ​វា​មិន​ពិត​ទេ។ លោក​ខាំលឿ​បន្ថែមថា ថ្ងៃច័ន្ទ​ស្អែក​នេះលោក​និង​កោះ​ហៅ​ក្រុម​ប្រឹក្សាឃុំ​ខាង​គណបក្ស​ប្រ​ជា​ជន​ គណបក្ស​ហ្វុន​ស៊ីម​បិច​ គណបក្ស​សង្គ្រោះ​ជាតិ អោយ​នាំគ្នា​ទៅ​មើល​​កន្លែង​ដែល​គេ​ចោទ​លោកថា​ បាន​កាប់​ដើម​រាំង​ព្រៃ​លិច​យក​ដី​ធ្វើ​ស្រែ​ប្រាំង។

បើ​ទោះ​ជា​លោក​ ខាំលឿ មេឃុំ​កណ្តែក​ខំ​បក​ស្រាយ​យ៉ាង​ណា​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​គេ​ជឿដែរ ព្រោះ​ដើម​រាំង​ទឹក​ជា​ច្រើន​ដើម​បាន​កាប់​បំ​ផ្លាញ​ដួល​រាយ​ពេញដី​ ហើយ​ត្រូវ​បាន​ពល​រដ្ឋ​នាំ​គ្នា​រាយ​ការណ៍​មក​ មាន​ទាំង​រូប​ភាព​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ផង។

ពល​រដ្ឋ​នៅ​ឃុំ​កណ្តែក​ដែល​មិន​មែន​ជា​បក្ស​ពួក​ដៃ​ជើង​របស់​លោក ខាំ​លឿ សូម​អំពាវ​នាវ​ដល់​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មេត្តា​ចុះ​ត្រួត​ពិនិត្យ​ព្រៃលិច​ទឹក​ដែល​លោក​ ខាំ​លឿ បាន​កាប់​បំ​ផ្លាញ​នេះផង​ ជា​ពិសេស​លោក ឃឹម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រាប បើ​មិន​ដូច្នោះ​ទេ ព្រៃ​លិច​ទឹក​សំ​រាប់​ត្រី​ពង​កូន​និង​រលាយ​អស់​ជា​មិន​ខានឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1866ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1553ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2529ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1814ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន1664ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1560ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1534ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2066ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1702ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2979ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75116នាក់
ខែនេះ    222389នាក់
ឆ្នាំនេះ   2966693នាក់
សរុប   56565589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:58