បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 2426

នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ស្រោច​ស្រង់​ប្រ​ទេស​ជាតិ​ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ពន្លិចជាតិ មាន​អ្នក​យក​លុយ​មក​ធ្វើ​នយោបាយ និង​មាន​អ្នក​ខ្លះនាំគ្នា​មកធ្វើ​នយោបាយ​ដើម្បីរក​លុយរក​អំណាច​សំ​រាប់​តែ​បុគ្គល​ខ្លួនឯង​តែប៉ុណ្ណោះ។

បើ​យើង​ក្រឡេល​មើ​លនិង​តាម​ដាន​​អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរនោះ​យើងនឹង​ដឹងថា មាន​អ្នក​ខ្លះមាន​លុយ​រួច​ទៅ​ហើយ​មុន​មក​ធ្វើ​ជា​អ្នក​នយោបាយ ដោយ​អ្នក​ខ្លះ​បាន​អះអាងថា ខ្លួន​ចង់​ធ្វើ​នយោ​បាយ​ដើម្បី​ស្រោច​ស្រង​ប្រ​ទេស​ជាតិ ចង់​ជួយ​រាស្រ្ត​របស់​ខ្លួន​អោយ​ប្រ​សើឡើង ចង់​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឈន៍ ចង់​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ មិន​តែ​ប៉ុណ្ណោះថែម​ទាំង​រិះគន់​ភាគីម្ខាង់​ថា ខ្វះសមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស ប្រសិន​បើ​ខ្លួន​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​វិញនិង​ធ្វើ​អោយ​ប្រ​សើ​ជាង​នេះរាប់​សិប​ដងឯណោះ។ តែ​បើ​ទោះបី​​ជា​អ្នក​នយោបាយ​ប្រ​ភេទ​នេះ​មិន​ល្អ​គ្រប់​១០​ក៏ដោយ​ក៏គេ​អោយ​តំ​លៃ​ខ្លះៗដែរ ព្រោះ​គេ​មាន​លុយ​មក​ធ្វើ​នយោបាយ​ គេ​មិន​បាន​កេង​ប្រ​វ័ញ្ញញើស​ឈាម​អ្នក​ដ៏ទៃ​យក​មក​ធ្វើ​នយោបាយ​នោះទេ គឺ​ចាត់​ទុក​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្នេ​ហា​ជាតិគ្រាន់​បើដែរ បាន​ជា​ហ៊ាន​យក​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​មក​ធ្វើ​នយោបាយ​ ដោយ​មិន​ទាន់​ដឹង​ថា ខ្លួន​អាច​ទទួល​ជោគជ័យ​លើ​គូប្រ​កួតឬក៏អត់​ក៏ដោយ។

ចំ​ណែក​អ្នក​មក​ធ្វើ​នយោបាយ​ដើម្បី​លុយវិញ ខ្លួន​មិន​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការបើក​បក្ស​​ធ្វើ​នយោបាយ​ទេ តែ​ចេះ​តែ​ខំ​ត្រ​ដរខ្យល់​និងគេ​ដែរ ដោយ​អះអាងថា ទោះជា​ខ្លួន​ក្រ​ក៏មានចិត្ត​ស្នេហាជាតិដែរ ចេះ​ស្រលាញ់​ជាតិ​ដែរ ចេះ​ប្រលាញ់​មាតុភូមិរបស់​ខ្លួន​ដែរ នេះ​ជាភាសាដែល​និយាយចេញពី​មាត់​តែប៉ុណ្ណោះ គេ​មិន​បាន​ដឹងថា ក្នុង​ចិត្ត​របស់​អ្នក​នយោបាយ​ប្រ​ភេទនេះ​គិត​អ្វី​នោះទេ។

ជាក់ស្តែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​អ្នក​នយោបាយ​មួយ​ចំ​នួន​ធំ គឺ​លេមលើម មិន​ច្បាស់​ការ ដូច​មាន់​ត្រ​ចៀកស នៅ​ក្រៅ​សៃ​វៀន​រងាវអួតអាង​​អើងកង តែ​ដល់​ចូល​ក្នុង​សៃវៀន​ ជល់​មិន​បាន​មួយ​តឹកផងក៏​រត​បាត់​​ទៅ​ហើយ។ អ្នក​នយោ​បាយ​ប្រ​ភេទនេះត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​នយោបាយ​ដើម្បី​រក​លុយ ​ព្រោះ​ខ្លួន​គ្មាន​លុយ បើក​បក្ស​មួយ​រួច​ដើរ​សុំ​លុយ​ជំនួយ លុយ​ឧបត្ថម ទ្រទ្រង់​បក្ស ជូន​ពេល​ខ្លះអាច​ត្រូវ​បាន​គេ​ទិញ​ទឹក​ចិត្តអោយ​មក​ធ្វើ​ជាអ្នក​នយោបាយ​ក៏មានដែរ។

អ្នក​នយោបាយ​ខ្លះ​អួត​អាង​កប់​ពពកថា ខ្លួន​ជា​អ្នក​ចេះ ខ្លួន​ជាអ្នក​គ្រាន់​បើ​ ខ្លួន​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ តែ​ធាតុ​ពិត​​ចេះ​តែ​ស្រែក​ដូច​សត្វ​សេក​តែប៉ូណ្ណោះ ធាតុពិត​ខ្លួន​ក្រអោយ​រហាម បើក​គណបក្ស​នយោបាយ​មួយ​រួច​ដើរ​រៃ​អង្គាស​លុយ​ពី​សមាជិក​ដើម្បី​ទ្រទ្រង់​បក្ស និង​ដើម្បី​ទិញ​បាយ​កញ្ចប់​ហូប​ប្រ​ចាំ​ថ្ងៃ នេះ​ហើយ​គេ​ហៅ​ថា មក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ បើ​ធ្វើ​ជា​កម្មករ​សំណង់​រាង្គកាយ​វា​មិន​អាច​ទៅ​រួច​ដូច្នេះបើក​បក្ស​នយោបាយ​មួយ​គ្រាន់​បើ​ជាង ព្រោះ​អាច​មាន​បាយ​ហូប​ស្រួល ម្យ៉ាង​ទៀតអាច​ពង្វគ់​មនុស្ស​មួយ​ចំ​នួន​អោយ​ជឿជាក់​ខ្លួន អោយ​យក​បាយ​មក​អោយ​ហូប​ស្រេច​ៗ គ្រាន់​មាន​កម្លាំងជេរគេ​ជេរឯងហូរដូច​ទឹក​បាក់ទំនប់​។

អ្នក​នយោ​បាយ​ខ្លះ​ទៀត​ត្រូវ​បាន​គេរិះ​គន់ថា បើ​បក្ស​ដើម្បី​ទុក​លក់​សម្លេង​យក​លុយ​នៅ​ពេល​ជិត​ដល់​ថ្ងៃបោះ​ឆ្នោត ព្រោះ​នៅ​ពេល​ជិះ​ដល់​ថ្ងៃបោះ​ឆ្នោត​ម្តងៗ បក្ស​ធំៗ​នៅ​ស្រុក​ខ្មែរ​ប្រ​ជែង​គ្នា​ចង់​កាន់​អំណាច​ ដូច្នេះ​ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាង​អាច​លួច​ខ្សឹប​ខ្សៀវ​បក្ស​តូចៗអោយ​លក់​សម្លេង​អោយ​ខ្លួន​ ឬ​អាច​ផ្តល់​លុយ​អោយ​បើក​បក្ស​ដើម្បី​បំ​បែក​សន្លឹក​ឆ្នោត​ដៃគូម្ខាង​ទៀត ព្រោះ​ដឹង​ថា មនុស្ស​ដែល​មិន​គាំទ្រខ្លួន​អាច​ងាក​ទៅ​គាំទ្រ​បក្ស​ម្ខាង​ទៀត ដូច្នេះ​បើ​មាន​អ្នក​លក់​ថ្នាំ​ស្រែង​ណាពូកែវោហាដូច​ក្រុម​អ្នក​លេង​​ប៉ាហ៊ី ជួល​អោយ​លក់​ថ្នាំស្រែងភា្លម។​ពាក្យចាស់​ពោលថា បាចទឹក​ដាក់គ្នាគង់តែទទឹក យ៉ាង​ណា​អ្នក​ដែល​មិន​ដឹងស្មាន​តែ​គ្រាន់ហើយ​​ក៏លុង​ខ្លួន​ជឿ​អ្នក​លក់​ថ្នាំ​ស្រែង​ទាំង​មិន​បាន​ពិចារណា។ មនុស្ស​ដែលកំពុង​តែ​អត់ ​ឃើញ​លុយ​យក​សិន​ហើយ ដើម្បី​វីឡា ដើម្បី​ឡាន​ទំ​នើប ដើម្បីស្រីកេ្មងៗខ្ចីៗ ដើម្បីគ្រួសារហ៊ឺហាមួយពេល យ្យ៉ាង​ទៀតដឹង​ខ្លួន​ថា មិន​មាន​សមត្ថ​ភាពប្រ​កួត​ប្រ​ជែង​ផង ហើយ​មិន​សូវ​មាន​ឧត្តម​គតិទៀត​ នេះ​គេ​ហៅ​ថា អ្នក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ។

ឥឡូវ​នៅ​កម្ពុជា​វាជា​ទម្លាប់​ ហើយ​រៀន​តៗគ្នា អោយ​តែ​មុន​ដល់​ឆ្នាំ​បោះ​ឆ្នោត​សកល នាំគ្នា​បើ​គណបក្ស​ន​យោ​បាយចាំ​ត្រង ក្រែង​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោតមាន​អ្នក​ទិញ​ទឹក​ចិត្ត​ ឬជួល​អោយ​ដើរ​លក់​ថ្នាំស្រែង។ ធម្ម​តា​ចាស់​ៗនិយាយតៗគ្នា​ថា គិញ​គគ់ដើរ​លក់​ថ្នាំស្រែង តែ​ស្រែង​កើត​ខ្លួន​ឯង​មើល​មិន​ជា កែមិន​ឡើង​។

មនុស្ស​គ្រប់​រូប​មាន​ខួរក្បាល​១គឺឡូកន្លះដូច​ៗគ្នា បើ​ខួរ​ក្បាល​យើង​មិន​ឆ្លាត​ដូច​គេ​ យ៉ាង​ណា​ក៏​បាន​ពាក់​កណ្តាល​គេ ឬ​មួយ​ភាគ​ណា​នៃ​អ្នក​ឆ្លាតដែរ អោយ​តែ​យើង​មាន​ឧត្តម​គតិបើ​ក​បក្ស​ដើម្បី​​​ស្រោច​ស្រង​ជាតិពិត​មែន​គង់​តែរាស្រ្ត​គេ​មើល​ឃើញ​ទេ តែ​បើ​អ្នក​បើក​បក្ស​ដើម្បី​រក​លុយ​ក៏​រាស្រ្ត​គេ​ដឹងដែរ។ ពាក្យ​ចាស់​ពោលថា ចង្កឹស​មួយ​បាច់​កាច់​មិន​បាក់​ សាមគ្គី​គ្នា​ជា​កម្លាំង​ គ្មាន​ខ្លាំង​សត្រូវ​ណា​អាច​យក​ឈ្មះ​យើង​បាន​ទេ តែ​បើ​ម្នាក់ៗ​ចង់​ធ្វើ​តែ​ធំ​រៀង​ៗខ្លួន​ដូច​សព្វ​ថ្ងៃនេះ កម្ពុជា​ច្បាស់​ជា​ធ្លាក់​ក្នុង​ដៃ​ចោរ​ឈ្លាន​ពានក្នុ​ងពេល​ឆាប់ៗ​​ជាក់ជាមិន​ខាន ព្រោះ​អ្នក​ធ្វើ​នយោ​បាយ​ដើម្បី​ជាតិ​វាមានតិច តែ​អ្នក​ធ្វើ​នយោបាយ​ដើម្បី​លុយ​វាមាន​ច្រើន​។

មនុស្ស​យើង​កើត​មក​គង់​តែ​ស្លាប់​ទៅ​វិញ​ ពេល​ស្លាប់​ទៅ​អាច​យក​អ្វី​ទៅ​បាន​ខ្លះ ចាំបាច់​អី​ដែល​ត្រូវ​ខំ​កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​ ដើម្បី​លុយទៅ​វិញ ល្មមៗអាច​បន្ស់​ទុក​អោយ​កូន​ចៅ​ចិញ្ចឹម​ជីវិត​ទៅ​បាន​ហើយ កុំ​ធ្វើ​នយោយ​បាយ​ដើម្បី​លុយ អ្នកគួរ​តែ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រ​ទេស​ជាតិ​មាតុ​ភូមិពិត​ប្រាកដ ដើម្បី​កិត្តិយស ដើម្បី​កេរ​ឈ្មោះ​ល្អ​នៅ​ក្នុង​សៀវ​ភៅ​ប្រ​វត្តិសាស្រ្ត យ៉ាង​ណា​ក៏កូន​ចៅ​ជំ​នាន់ក្រោយ​របស់​អ្នក​មាន​មុខ​មាន​មាត់​រស់​នៅ​ក្នុង​សង្គមនិង​គេ​​ដែរ។​

​អ្នក​នយោបាយ​កុំ​ក្បត់ឧត្តម​គតិខ្លួនឯង កុំ​ធ្វើ​នយោ​បាយ​ដើម្បី​ប្តូរបាយក្នុង​ពេល​បច្ចុប្បន្ន កុំ​ធ្វើ​នយោ​បាយ​ដើម្បី​សន្សំលុយទុក​អោយ​ស្រី​ក្មេង កុំ​ធ្វើ​នយោបាយ​អោយ​គេ​សសើរថាខ្លួន​ជា​អ្នក​នយោបាយ​ បើ​មិន​ជុះ​កុំ​ផោម​នាំ អោយ​ឆ្កែអ បើមិន​ភ្លៀង​កុំ​ផ្គរ ខ្លាច​អ្នក​ស្រែ​គ្នា​ចាក់​ទឹក​បំ​ពង់ បើ​មិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​កុំ​នាំ​គ្នា​មក​ជួយ​បំ​ផ្លាញ​ជាតិ ឈប់​ទៅ​កុំ​អោយ​ខ្មាសខ្មោច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2820ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1623ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2609ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1676ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2561ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1531ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2102ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1867ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1735ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32429នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74762នាក់
ខែនេះ    222035នាក់
ឆ្នាំនេះ   2966339នាក់
សរុប   56565235នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:46