បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 2552

នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក្រែលជា​ង​គេ​ក្នុង​វិស័យ​ទេសចរណ៍នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​កុងត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាក្រុម​ហ៊ុន​របស់​លោក ឧកញ្ញាសុខគង់នោះទេ ព្រោះ​ការ​កុងត្រានេះ​វា​បាន​បាត់​បង់​ថវិការ​​ចំណូល​របស់​ជាតិជា​ច្រើន​សន្ធឹកសន្ធាប។

បង​ប្អូន​ប្រ​ជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តសៀម​រាប​ ​ដែល​មិន​សូវ​យល់​ដឹង​អំ​ពី​បញ្ហាខាង​លើបាន​សាក​សួរ​គ្នា​ពី​មាត់​មួយទៅ​មាត់​មួយថា តើ​មូល​ហេតុ​អ្វី​បាន​នៅ​ប្រ​ទេស​កម្ពុជា​ រដ្ឋា​ភិបាល​មិន​គ្រប់​គ្រង​កាវិនិយោគធំៗ មិន​គ្រប់​គ្រង​ចំណូល​ធំៗដោយ​ខ្លួនឯង បែជា​ចូល​ចិត្ត​កុង​ត្រា​អោយ​ក្រុម​ហ៊ុន​ឯក​ជនកេង​ចំណេញ​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​បែបនេះ? ឬមួយ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព និង​មិន​មាន​ធន​ធានមនុស្ស​ ដែល​អាច​ធ្វើ​ការ​ងារ​នេះបានដូច​ក្រុម​ហ៊ុន​ឯកជន ឬរដ្ឋា​ភិបាល​មិន​ទុក​ចិត្ត​មន្រ្តីក្រោម​ឱវាទ​របស់​ខ្លួន​ទើប​សម្រេច​ចិត្ត​ យក​ក្រុម​ហ៊ុន​ធំៗទាំង​នេះ​ទៅ​កុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯកជនបែបនេះទៅវិញ?

ក្រុម​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​បាន​បន្ត​រិះគន់ថា រដ្ឋា​ភិបាល​សុខ​ចិត្ត​ខ្ចី​លុយ​ពី​បរ​ទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​យក​មក​អភិវឌ្ឈន៍​ប្រ​ទេស​កម្ពុជា តែ​ហេតុ​អ្វីបាន​ជា​រដ្ឋាភិបាលមិន​ព្រម​ដក​យក​ក្រុម​ហ៊ុន​ធំ​ៗ​ដែល​ក្រុង​ត្រាអោយ​ក្រុម​ហ៊ុន​ឯក​ជន​ ដើម្បី​បង្វែ​ចំ​ណូល​ទាំង​នោះ​ទៅ​ជា​សម្បត្តិ​របស់​រដ្ឋ​ ដើម្បី​យក​ថវិការ​ដ៏មាហាសាល​នេះ​មក​អភិវឌ្ឈន៍​ប្រ​ទេស ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្ចី​ប្រាក់​ពី​ប្រ​ទេស​ជិត​ខាង ដើម្បី​ជាស​វៀង​​ប្រ​ទេស​ម្ចាស់​ជំ​នួយ​ និង​ប្រ​ទេស​ម្ចាស់កម្ចីទាំងនោះ​​មើ​ល​ងាយ​ថា ​រដ្ឋា​ភិបាល​កម្ពុជា​អសមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​របស់​ខ្លួន ចេះ​តែ​ដើរ​ខ្ចីលុយគេទៅ​វិញ ហើយ​បើ​ការ​កុង​ត្រា​ទាំង​នេះ​គ្មាន​ផល​ប្រ​យោជន៍​អ្វី​ដល់​រដ្ឋា​ភិបាល​ទេ តើ​រដ្ឋា​ភិបាល​នៅ​បន្ត​កុង​ត្រាវា​ធ្វើ​អ្វី​ទៀត​? ដែល​ការ​កុង​ត្រាការ​លក់​សំ​បុទ្រ​ប្រាសាទ​អង្គរ​វត្តនេះ​វានាំ​មក​នូវ​តែ​ការ​រិះ​គន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយពី​សំ​ណាក់​ពលរដ្ឋ​របស់​ខ្លួននោះ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា គ្មាន​អ្វី​ដែល​សម្តេច​ ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ធ្វើ​មិន​បាន​​នោះ​ទេ ហើយ​ក៏គ្មាន​អ្វី​មក​ររារាំង​បាន​ដែរបើ សម្តេច​ តាំង​ចិត្ត​ថាត្រូវ​តែ​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​លោក ឧកញ្ញា​សុខគង់ មក​ជា​សម្បត្តិ​របស់​រដ្ឋ​វិញនោះ។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផងដែរ​ចំ​ពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក​ សម រង្ស៊ី​ ជា​ប្រ​ធាន​ និង​លោក​ គឹម​ សុខា ជា​អនុប្រធាន​ ដែល​បាន​សម្រេច​ចិត្ត​ចូល​សភាចាប់​ដៃ​គ្នា​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុង​ការ​អភិវឌ្ឈន៍​ប្រ​ទេសជាតិ និង​ក្នុង​ការ​បញ្ចប់​ជម្លោះ​នយោបា​យដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៣ មក​នោះ តើ​គណបក្ស​សង្គ្រោះ​ជាតិអាច​មាន​លទ្ធភាព​ធ្វើ​អ្វី​ខ្លះ?  អាច​ដោះ​ស្រាយ​អ្វី​បាន​ខ្លះ? ដល់​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជាទាំង​មូល។

ពល​រដ្ឋ​ខេត្តសៀមរាប​ក៏សូម​សំណូម​ពរ​ទៅ​ដល់​លោក នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេត្តាពិចារ​ណា​សាជាថ្មី​ចំពោះ​ការ​កុង​ត្រា​ប្រាសាទ​អង្គរ​វត្ត​អោយ​ក្រុម​ហ៊ុន​ឯកជន​របស់​លោក សុខគង់ ខាងលើ។ ពលរដ្ឋ​សុំ​អោយ​រដ្ឋា​ភិបាល​ដក​ប្រាសាទ​អង្គរ​វត្ត​ពី​ក្រុម​ហ៊ុន​ឯក​ជន​ខាង​លើ​មក​ជាសម្បត្តិ​រដ្ឋ​វិញ ព្រោះ​ក្រុម​ហ៊ុន​នេះ​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ដល់​ពលរដ្ឋ​ខេត្ត​សៀមរាបទេ គឺមាន​តែ​មក​កេញ​ចំ​ណេញ​ មក​បឺត​ជញ្ជគ់ ថវិការ​យ៉ា​ង​សន្ធឹក​សន្ធាប់​ពី​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​សម្បត្តិ​របស់​ដូន​តាខ្មែរ​ ដែល​បាន​បន្សល់ទុក​អោយ​កូន​ខ្មែរ​ជំ​នាន់ក្រោយ​​តែប៉ុណ្ណោះ៕ ដោយ​៖ ផ្លុង-រ៉េត 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1653ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1766ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1581ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1658ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2874ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1605ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1940ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2169ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1549ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1710ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32327នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74660នាក់
ខែនេះ    221933នាក់
ឆ្នាំនេះ   2966237នាក់
សរុប   56565133នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:41