ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា

ដោយៈ សហការី ខេត្តកំពង់ធំ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 2192

ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់មុនថាគិតតែប្រយោជន៏ផ្ទាល់ខ្លួន និងបក្សពួកមួយចំនួនតូចតែប៉ុណ្ណោះ។

ពហុកីឡាដ្ឋានខេត្តកំពង់ធំដ៏តូចមួយដែលប្រជាលរដ្ឋចាត់ទុកថាជាបេះដូងដ៏សំខាន់១របស់ខេត្ត ដោយសារតែពហុកីឡាដ្ឋាននេះកាលពីដើមមកតែងតែផ្តល់នូវសេចក្តីសប្បាយរីករាយគួរជាទីមនោរម្យ ហើយក៏ផ្តល់មុខមាត់ដល់ខេត្តកំពង់ធំផងដែរ តាមរយៈនៃការប្រកួតកីឡាផ្សេងៗ និងការប្រគុំដន្ត្រី..ល!ក៏ប៉ុន្តែគួរឲ្យអន្និចា ពហុកីឡាដ្ឋានខេត្តកំពង់ធំត្រូវបាន គេឃុបឃិតគ្នាលក់ទៅឲ្យឯកជនឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ កាលពីមិនទាន់ជាប់គុកគឺជាអង្គរក្សរបស់សម្តេចធម្មពោធិសាលជាស៊ីម ហើយក៏ត្រូវឈឿន ចាន់ថន ហៅម៉ៅ លក់បន្តរទៅឲ្យឈ្មោះ ញ៉ែម សារិទ្ធ រស់នៅទីក្រុងភ្នំពេញ ដែលមានជនជាតិកូរ៉េនៅពីក្រោយខ្នងបាត់ទៅហើយ!ដើម្បីប្រមូលលាភសក្ការៈដាក់ចូលហោប៉ាវរៀងៗខ្លួនទៅតាមវប្បធម៌ អ្នកតូចស៊ីតាមតូច អ្នកធំស៊ីតាមធំ ហើយក៏មានអស់លោកអ្នកធំដែលជាអភិបាលខេត្តជំនាន់មុនខ្លះទៀតទទួលបាននូវលាភសក្ការៈផ្ទះល្វែងជាច្រើនល្វែងផងដែរ ពីការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះ!ហើយយកលេះថាពហុកីឡាដ្ឋានខេត្តកំពង់ធំចាស់មានទីធ្លាតូចចអ្អៀត ទើបទៅបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីដែលមានទីតាំងស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានចម្ងាយជិត១០គីឡូម៉ែត្រពីក្រុងស្ទឹងសែន ឆ្ងាយដាច់ស្រយ៉ាលដែលមានផ្ទៃដីទំហំជាង៥ហិតា!។

ប្រជាពលរដ្ឋបន្តរទៀតថា!ចាប់តាំងពីបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះមកអស់រយៈពេលប្រហែល​​ជាង៥ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ!មិនដែលមានកម្មវិធីប្រកួតកីឡា ឬក៏ការប្រគុំដន្ត្រីអ្វីទៅធ្វើនៅទីនោះសោះឡើយ ដោយសារតែនៅឆ្ងាយពីទីរួមខេត្ត ឆ្ងាយពីទីប្រជុំជនពេក!ហេតុដូច្នេះហើយពហុកីឡាដ្ឋានត្រូវបានគេទុកចោលធ្វើឲ្យផ្លូវចាក់ប៊ីតុងចូលត្រូវប្រេះបែកជាអន្លើៗ របងព័ទ្ធជុំវិញដុះស្លែរ ក្នុងបរិវេណពហុកីឡាដ្ឋានពោរពេញទៅដោយគុម្ពស្មៅ និងដក់ទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

បើតាមប្រសាសន៏របស់លោកសាស្ត្រាចារ្យរបស់មន្ទីអប់រំខេត្តកំពង់ធំ សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា!ចំពោះរឿងឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខាងលើនេះលោកមិនដឹងនោះទេ!លោកនិយាយត្រឹមតែថាបន្ទាប់ពីការសាងសង់ពហុកីឡាដ្ឋានថ្មីនេះរួច បំរុងនិងប្រគល់ឲ្យមន្ទីរអប់រំខេត្តកំពង់ធំហើយ!ក៏ប៉ុន្តែ ក្រោយពីធ្វើការត្រួតពិនិត្យទៅឃើញថា ការសាងសង់នេះមិនបានត្រឹមត្រូវទៅតាមបច្ចេកទេសនោះទេ ទើបក្រសួងអប់រំមិនអនុញ្ញាតិឲ្យទទួលយកទៅតាមផ្លូវច្បាប់!ដោយតម្រូវឲ្យធ្វើការកែសម្រួលឡើងវិញ!អញ្ចឹងហើយទើបបានជាបណ្តាលឲ្យពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះ ត្រូវនៅកណ្តោចកន្តែងយ៉ាងដូច្នេះនោះ!

ពាក់ព័ន្ធទៅនិងការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះដែរ ប្រជាពលរដ្ឋសូមសំនូមពរដល់ អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវរកមុខមេខ្លោងនិងបក្សពួកដែលបាននាំគ្នាចុះហត្ថលេខាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះមកធ្វើការផ្តន្ទាតាមផ្លូវច្បាប់!ជាពិសេសនោះគឺមេខ្លោងធំដែលជាអ្នកទទួលបានលាភសក្ការៈធំជាផ្ទះល្វែងជាច្រើនល្វែងពីការលក់ពហុកីឡាដ្ឋាននេះ៕

                                                                                                

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1581ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1996ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1822ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2233ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2009ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1626ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1702ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1481ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1698ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1739ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35926នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78259នាក់
ខែនេះ    225532នាក់
ឆ្នាំនេះ   2969836នាក់
សរុប   56568732នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:04