ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន្តទឹកហូរ និងអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នៅពេលខាងមុខផងដែរ។ ចិញ្ចើមផ្លូវដែលគេរំលោភយកខាងលើនេះ ស្ថិតនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែ ថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក នូ ខៀន មេឃុំស្រែថ្មីបានអោយដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤នេះថា៖ការចាក់ដីរំលោភយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីធ្វើជាផ្លូវឡើងទៅកាន់ជញ្ជីងថ្លឹងរថយន្តរបស់លោក ង៉ោ ទ្រី នោះមិនបានសុំការអនុញាតិឬរាយការណ៍អោយអាជ្ញាធរមូលដ្ឋានឡើយ។មិនតែប៉ុណ្ណោះគេបានឃើញលូបង្ហូរទឹក នៅតាមចិញ្ចើមផ្លូវសាធារណៈមួយចំនួន នៅចំណុចនោះត្រូវបានលោក ង៉ោ ទ្រី គាស់យកចេញដែលករណីនេះប្រជាពលរដ្ឋមាន ការព្រួយបារម្ភ ចំពោះការហូរច្រោះបាក់ផ្លូវជាតិលេខ៥៣នៅក្នុងរដូវវស្សា ប្រសិនបើមន្ទីរ ជំនាញមិនមានការទប់ស្កាត់ទេនោះ។ ម្យ៉ាងវិញទៀតការចាក់ដីខ្ពស់ជាងចិញ្ចើមផ្លូវសាធា រណៈដើម្បីធ្វើជា ផ្លូវចូលទៅក្នុងកន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវរបស់គាត់នោះអាចបង្ក អោយមានគ្រោះថ្នាក់ចរាចរណ៍នៅពេលខាងមុខជាមិនខានឡើយ។
នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានមានប្រតិកម្មចំពោះការចាក់ដីរំលោភយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺជាអំពើខុសច្បាប់។ខាងមុខនេះលោកនឹងចាត់តាំងអោយក្រុមការងាររបស់មន្ទីរចុះទៅត្រួតពិនិត្យ និងធ្វើកំណត់ហេតុជាក់ស្តែង និងមានវិធានការណ៍ទប់ស្កាត់មិនអនុញាតិអោយម្ចាស់ម៉ាស៊ីនកិនស្រូវខាងលើនេះរំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋតាមទំនើងចិត្តនោះឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតាម៉ៅបាននិយាយអោយដឹងថា៖កន្លងមកថ្មីៗនេះ ខាងមន្ទីរសាធារណៈការខេត្ត បានបោះបង្គោលកំណត់ព្រុំចិញ្ចើមផ្លូវជាតិលេខ៥៣ ដែលចេញពីអាក់ផ្លូវទាំងសងខាងផ្លូវប្រវែង២៥ម៉ែត្រ(ទំហំផ្លូវដែលត្រូវពង្រីកខាងមុខមានទទឹង ប្រវែង៥០ម៉ែត្រ)អោយប្រជាពលរដ្ឋបានដឹង និងត្រៀមបង្ខិតរបងឬផ្ទះអោយផុតពីចំណីផ្លូវរបស់រដ្ឋ។ប៉ុន្តែបែរជាម្ចាស់ម៉ាស៊ីនខាងលើនេះធ្វើមិនដឹងមិនឭទៅវិញ ថែមទាំងបានចាក់ដី អោយខ្ពស់រំលោភយកចិញ្ចើមផ្លូវរបស់រដ្ឋទៅវិញ ដែលករណីនេះគួរតែធ្វើការទប់ស្កាត់៕
ថ្ងៃនេះ | 32591 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 74924 | នាក់ |
ខែនេះ | 222197 | នាក់ |
ឆ្នាំនេះ | 2966501 | នាក់ |
សរុប | 56565397 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:52 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net