ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ

ដោយៈ ច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី 12 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 2421

មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយពី រាស្រ្តរាល់ថ្ងៃហើយចំហមិនខ្លាចអ្នកណាថែមទៀត ។ការលេង​ដោយ​បើក​ចំ​ហបានបែបនេះ​ត្រូវបានគេ​ដឹងថាមាន​មន្រ្តីខិលខូច​ជាសមត្ថកិច្ចជួយ​គាំទ្រនិងជួយ​ដោះស្រាយ​ពេល​មាន​អ្នក​ចង់បង្រា្កប ហើយក្រុម​មន្រ្តីទាំងនោះ​ក៏ជារនុកក្នុង សម្រាប់​ជាការ​តាម​ដាន​និង​រាយ​ការណ៏​ដល់​មេ​កន្ទុយ​លេខ​ទាំងនេះដែរ ។

តាមប្រភពពត៏មានបានឲ្យដឹងថាការរកស៊ីរបរកត់កន្ទុយលេខក្នុងផ្សានេះកើតលុះត្រាតែមេឆ្នោតទាំងនោះបានបង់លុយខែទៅឲ្យក្រុមសមត្ថកិច្ចពាក់ពន្ធ័ក្នុងរួមមានសមត្ថកិច្ចសាលាក្រុងច្បារមន លោកប៉ូលីស៏ និងលោកប៉េអឹម រួមទាំងអាជ្ញា ធរក្នុងផ្សាផងដែរ ។

បើការឲ្យដឹងពីក្រុមអាជីវករលក់ក្នុងផ្សាបាននិយាយថាតូបលក់សាច់ជ្រូកដែលជាកន្លែងកត់កន្ទុយលេខដ៏ធំក្នុងផ្សាកំពង់ស្ពឺតាមច្រកចូលពីខាងមុខផ្សាគេបានកត់និងស៊ីសងលុយយ៉ាងចំហ មិនមានការលាក់លាមទេ ដោយសារតែពួកមេកត់ និងទទួលស៊ីសងដ៏ធំនេះគេបានបងលុយដល់ក្រុមសមត្ថកិច្ចទាំងនោះគ្រប់ៗកន្លែង ។ ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខដ៏ធំនេះគេបានប្រមូលលុយពី ក្រុមកូនកញ្ច្រែងឬ(អ្នកកត់ឬប្រមូលតាមភូមិ)ក្នុងមួយថ្ងៃមិនក្រោមពី១០ទៅ២០លានរៀលទេក្នុងមួយថ្ងៃ ហើយលុយទាំងនោះគឺគេបានច្រកថង់វិចយកទៅផ្ទះ ជារាល់ល្ងាចដោយមិនខ្លាចសមត្ថកិច្ចបន្តិចឡើយ ។

ករ​ណី​​ល្បែង​ស៊ី​សង កន្ទុយ​លេខ​ខុស​ច្បាប់នៅទូទាំងខេត្តកំពងស្ពឺ បាន​​បើក​​លេង យ៉ាង​​គ​គ្រឹក​គ​គ្រេង តែ​​ស​មត្ថ​កិច្ច​​ប៉ូ​លិសនិងប៉េអឹម រួម​​អាជ្ញា​ធរ​​មិន​​ប​ង្ក្រាប ពីព្រោះ​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ គោលនយោបាយ ៩​ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

ការ​បើក​លេង ល្បែង​កន្ទុយលេខ ​ខុសច្បាប់នោះដែរមាន​ក្នុង​ផ្សាកំពង់ស្ពឺ ផ្សាព្រៃផ្តៅ ផ្សាត្រពាំងក្រឡឹង  ​ផ្សាត្រែងត្រយឹង សុទ្ធសឹងតែ​មេ​ធំៗ​ដុះ​ស្លែ ហើយ​គេ​ពុំដែល​ឃើញ អាជ្ញាធរ​ឬ សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាប ម្តងណា​ឡើយ​មានតែជួយកាងនិងលាក់ការបន្ថែម ។

​ការរិះគន់​ខាងលើនេះ ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តមួយចំនួន បាន​សង្កេតឃើញ ការចុះ​បង្ក្រាប​ទៅលើ បទល្មើស​ខុសច្បាប់​នោះ តាម​បណ្តា​ខេត្ត​ក្រុងនានា គឺ​គេ ​បាន​អនុវត្ត ចុះបង្ក្រាប​ស្ទើរ​ទាំងស្រុង ហើយ​ចម្លែក​តែ​នៅក្នុង ខេត្តកំពង់ស្ពឺហាក់បីដូចជា ធ្វើ​មិនដឹងមិនឮ ចំពោះ​បទល្មើស ដែល​កើតឡើង ជា​យូរ​ឆ្នាំ​មកហើយ ឬ មួយ​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។ ភាព​ធូរ​លុង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ភូមិ ឃុំ​គ្មាន​សុវត្ថិភាព ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរលួច​ចោរប្លន់ ចោរ​គាស់​ផ្ទះរួមទាំងការជំពាក់បំណុលរដ្ឋស្ទើរ គ្រប់គ្រួសារ  ។ពួកពលរដ្ឋគាត់នៅតែចាំមើលតើចំណាត់ការរបស់ លោកអភិបាលខេត្តកំពង់ស្ពឺដែលលោកជាគណះបញ្ជាការរួមនិងជាអ្នកដឹកនាំធំជាងគេនិងមានវិធានការបែបណាចំពោះរឿងនេះ ៕ច្បារមន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1770ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1559ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1791ដង ពលរដ្ឋរិះគន់ ផ្លូវក្រោយផ្សាលើធំថ្មីកកស្ទះដោយសាយកចំណីផ្លូវផ្ញើរម៉ូតូយកលុយ   អាន1621ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1976ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1741ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2577ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1570ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1585ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1564ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35161នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77494នាក់
ខែនេះ    224767នាក់
ឆ្នាំនេះ   2969071នាក់
សរុប   56567967នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:34