កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង

ដោយៈ គ្រឹស្នា ខេត្តកំពុងឆ្នាំ ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 03:34 នាទី ចំនួនអានៈ 2192

គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ស្ត្រី​ឈ្មោះ ទិ​ត ច្រឹប អាយុ​៤២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​កុមារា​ងាយ​រងគ្រោះ​ទាំងអស់ បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា ប្តី​របស់​ឈ្មោះ ព្រឿង ហ៊​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ឡើងត្នោត និង​មានកូន​ប្រុស​៤​នាក់ ក្នុងបន្ទុក តែ​ពួកគេ​បាន​ពិការ​៣​នាក់​។ កុមារា​ទាំង​៣​នាក់​នោះ មានឈ្មោះ ផុន ហា អាយុ​១២​ឆ្នាំ​, ឈ្មោះ ផុន ហ៊ី អាយុ​១០​ឆ្នាំ​, ឈ្មោះ ផុន សុជាតិ អាយុ​៨​ឆ្នាំ ដោយឡែក​កុមារា​ឈ្មោះ ផុន រស្មី អាយុ​២​ឆ្នាំ ដែលជា​កូនពៅ​នោះ មិនទាន់​កើត​ជំងឺ​ពិការ​ចំពោះ​រូបគេ​នៅឡើយ​ទេ​។ គាត់​បាន​បន្តថា គាត់​មានការ​ភ័យខ្លាច​កូនប្រុស​ពៅ​របស់គាត់​កើត​ជំងឺ​ពិការ​ដូច​បងៗ​ដែរ ព្រោះថា កូនប្រុស​ទាំង​៣​របស់គាត់ នៅពេល​ពួកគេ​មាន​អាយុ​៤​ឆ្នាំ ក៏បាន​លេចចេញ​នូវ​ជំងឺ​ដើរ​មិន​រួច​នេះ​តែម្តង ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន គាត់​ក៏​ធ្លាប់មាន​កូនប្រុស​ម្នាក់ទៀត ឈ្មោះ ផុន ហ៊ា បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ នៅពេល​រូបគេ​អាយុ​បាន​១៥​ឆ្នាំ​។ ដោយសារ​ការព្រួយបារម្ភ និង​ជីវភាព​ខ្វះខាត គាត់​បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងអស់ ជួយ​ព្យាបាល​ដល់​កូនៗ​គាត់​ទាំង​៣​នាក់​ផង​។​

​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អតីត​យុវ​និតិ​សម្បទា​ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ​ចុះទៅ​សួរសុខទុក្ខ​ផ្ទាល់​បាន​ថ្លែងថា ដោយ​មើលឃើញ​នូវ​ភាពលំបាក​នៃ​គ្រួសារ​កុមារា​ងាយ​រងគ្រោះ​ក្រុមការងារ​បាន​នាំយក​ជំនួយ​ឧបត្ថម​មក​ផ្តល់ជូន​ដែល​រួមមាន​អង្ក​ចំនួន​៧៥​គីឡូក្រាម​, ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, ប្រេងឆា​, មី​, ទឹកក្រូច​, សា​រ៉ុង និង​ខោអាវ​សម្រាប់​កុមារ​មួយចំនួន​ផងដែរ​។ ដោយឡែក​យុវតី​ឈ្មោះ ហុក ចាន់ អាយុ​២៣​ឆ្នាំ ជា​ជនពិការ​តាំងពី​តូច​រស់នៅ​ជាមួយ​ឪពុក​ជរា​ឈ្មោះ ហុក ញិ​ល អាយុ​៧៥​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​ដែរនោះ ក៏បាន​ទទួល​ជំនួយ​ជា​អង្ក​ចំនួន​៥០​គីឡូក្រាម​, ប្រាក់​ចំនួន​២០​ម៉ឺន​រៀល និង​សម្ភារៈ​មួយចំនួន​ផងដែរ​។​

​លោក ថោង ចំរើន ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កុមារា​ពិការ​ទាំង​៣​នាក់ ដែល​កំពុង​ជួប​នូវ​ការលំបាក​ក្នុង​ពេលនេះ ជាពិសេស លោក​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ជួយ​ដល់​កូនប្រុស​ពៅ​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​ជៀស​ផុតពី​ជំងឺ​ពិការ​នេះ​ផង ព្រោះថា ក្នុងចំណោម​កូនប្រុស​ទាំង​៥​នាក់ របស់គាត់ បានកើត​ជំងឺ​នេះ​៤​នាក់ ហើយ​ជំងឺ​នេះ បានសម្លាប់​កូនច្បង​គេ​ម្នាក់​ទៀតផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1526ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4056ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1852ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1695ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2267ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1513ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1606ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3609ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1613ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1849ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32554នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74887នាក់
ខែនេះ    222160នាក់
ឆ្នាំនេះ   2966464នាក់
សរុប   56565360នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:51