សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 2457

លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំងសាច់អួនទំនើបៗប្រវែងវែងៗ នៅក្នុងតំបន់អភិរក្ស ចំ​ណុច​សែ​សាង​ក្នុង​ឃុំ​កំ​ពង់​​ព្រះ​​គគីរ ស្រុក​បរិបូណ៍។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះចាប់បានជនល្មើសចំនួន៥នាក់ និងកាណូត៣​គ្រឿង និង​បាន​ប្រ​លែង​​ត្រីនៅក្នុងលបលូទាំងអស់ទៅក្នុងទន្លេធម្មជាតិវិញ។ សមត្ថកិច្ចចម្រុះដែលបានសហកា​រគ្នា​ក្នុង​កិច្ច​ប្រតិបតិ្តការខាងលើនេះ រួមមានសមត្ថកិច្ចនគលបាលខេត្ត នគរបាលស្រុកបរិបូណ៍ នគល​បាល​ប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និងប្រជាពលរដ្ឋក្នុង​សហគមន៍នេសាទឃុំកំពង់ព្រះគគីរ សរុបមានចំនួន​ជាង​២០នាក់ ប្រើប្រាស់កាណូត៧គ្រឿង។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ជនល្មើសកំពុងលើកលបលូចំនួន៥នាក់ ដែលមាន១-ឈ្មោះ ណាក់ វណ្ណា​ អាយុ២៥ឆ្នាំ, ២-ឈ្មោះ សាង វុធ អាយុ២៦ឆ្នាំ ពួកគេទាំងពីរនាក់ រស់នៅភូមិស្លត ឃុំ​ផ្លូវ​ទូក ស្រុកកំពង់លែង, ​៣-ឈ្មោះ ហ៊ាន តុប អាយុ៤០ឆ្នាំ, ៤-ឈ្មោះ ម៉េង ណាត អាយុ១៨ឆ្នាំ, ៥-ឈ្មោះ ម៉េង រស្មី អា​យុ​៩ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង និងដក​ហូត​កា​ណូត​បាឡា​ស្មាច់ចំនួន៣គ្រឿង ចុះកាត់យកលបលូចំនួន៣២គ្រឿង ដែល​ក្នុង​មួយ​គ្រឿងៗ​មាន​​ប្រវែង​ពី​១០ ​ទៅ​១៥​ម៉ែត្រ ក្នុង​នោះដែរ ត្រីមួយចំនួនធំដែលជាប់នៅក្នុងលបលូ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋចាក់លែង​ក្នុងទន្លេធម្មជាតិវិញ​។កិច្ចឆ្មក់ប្រតិបត្តិការនេះ បានចាប់ផ្តើមពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ម៉ោង១២ត្រង់​ទើប​បញ្ចប់។

ក្រោយពីបានឆ្លងយោបល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ឯក ស៊ុនរស្មី ព្រះរាជ​អាជ្ញា​រងខេត្ត បានធ្វើការអប់រំជនល្មើសទាំង៥នាក់ ដោយឲ្យធ្វើកិច្ចសន្យាបឈ្ឈប់ការប្រព្រឹត្តនេសាទល្មើសច្បាប់ និង​ធ្វើ​កិច្ចសន្យា​ឲ្យរុះរើបំផ្លាញរុះរើរបាំងសាច់អួនខុសច្បាប់ឲ្យអស់ពីក្នុងតំបន់អភិរក្សវិញ ទើប​ប្រគល់​កា​ណូត​បាឡាស្មាច់ទាំង៣​គ្រឿង និងអនុញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន។ នៅ​ក្នុង​ករណី​បង្ក្រាប​នេះ លោកព្រះរាជអាជ្ញា​រង បានតម្រូវឲ្យលោកនាយប៉ុស្តិ៍រដ្ឋបាលកំពង់ព្រះគគីរ និង​លោក​នាយ​សង្កាត់រដ្ឋបាលជលផលបរិបូរណ៌ កសាង​សំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ដោយឡែកលបលូចំនួន៣២មាត់ ត្រូវបានសមត្ថកិច្ចចម្រុះ និងប្រជា​ពលរដ្ឋក្នុងសហគមន៍នេសាទ​ ដឹក​យក​ទៅកាប់កម្ទេចចោលនៅលើដីទួល​វត្តកំពង់ព្រះគគីរ ក្នុងភូមិកោះតាម៉ូវ។

លោក ឯក ស៊ុនរស្មី បានថ្លែងឲ្យដឹងនៅក្នុងកិច្ចបង្ក្រាបបទល្មើសនេសាទខាងលើនេះថា មូល​ហេតុដែល​នាំ​ឲ្យលោក​ដោះលែងជនល្មើសនេសាទខាងលើនេះ គឺព្រោះតែលោកមិនចង់ធ្វើបាបប្រជាពលរដ្ឋក្រីក្រ លោក​នឹង​ស្រាវជ្រាវវែកមុខរកមេខ្លោងនៅពីក្រោយខ្នង និងអ្នករត់ការ ដែលបានអនុញាតឲ្យ​ប្រជា​ពល​រដ្ឋប្រ​ព្រឹត្តិបទល្មើស​នៅក្នុងតំបន់អភិរក្ស ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា របាំងសាច់អួនរាប់គីឡូម៉ែត្រដូចខាងលើនេះ នៅមានជាច្រើនកន្លែងទៀត នៅតាម​ស្រុកមួយ​​ចំនួន ដែលខាងមុខនេះ លោកព្រះរាជអាជ្ញានឹងដឹកនាំសមត្ថកិច្ចចម្រុះ ចុះ​ឆ្មក់​ទៅ​បង្ក្រាប​ជាបន្ត​បន្ទាប់​​ទៀត ដោយ​មិនឲ្យសមត្ថកិច្ចខិលខូចមួយចំនួនដឹងជាមុនឡើយ ព្រោះថា បើឲ្យដឹងជាមុននោះ កិច្ចបង្ក្រាប នឹងមិនទទួលបាន​លទ្ធផលល្អក្នុងការបង្ក្រាបនោះឡើយ៕ សេដ្ឋការ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1912ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1772ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1702ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1809ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1623ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2306ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1838ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2137ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1535ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1547ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32744នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75077នាក់
ខែនេះ    222350នាក់
ឆ្នាំនេះ   2966654នាក់
សរុប   56565550នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:57