សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម

ដោយៈ សហការី ខេត្តកំពុងធំ ថ្ងៃទី 27 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:29 នាទី ចំនួនអានៈ 2354

ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរថយន្តយីឌុប២គ្រឿង ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ ឆ្ពោះទៅកំពង់ចាម។

ពាក់ព័ន្ធហេតុការណ៍ចាប់ឡានធុនយក្សដឹកឈើខាងលើនេះ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានថា មានរថយន្តយីឌុបភ្លៅ៥ពីរគ្រឿង កំពុងធ្វើចរាចណ៍ដឹកឈើមកដល់ចំណុចភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង សមត្ថកិច្ចនគរបាលសហការជាមួយមេព្រៃសង្កាត់ និងផ្នែក ក៏បានស្ទាក់បានរថយន្តទាំងពីរខាងលើដោយជោគជ័យ ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ៤នាក់ ក្នុងនោះមានជនជាតិវៀតណាម មិនចេះខ្មែរ២នាក់។

ជាលទ្ធផលក្រោយវាស់វែងឃើញថា ក្នុងរថយន្ត១គ្រឿង ដឹកឈើចំនួន៣៣១ដុំ ស្មើនឹង៣៣,៥៦៧ម៉ែត្រគូប​ និងរថយន្ត១ទៀត ដឹកឈើចំនួន២៤១ដុំ ស្មើនឹង២៣,១៩២ម៉ែត្រគូប​។

ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា ឈើនេះមានម្ចាស់ឈ្មោះ ប៉ែន អៀន ជាអតីតអភិបាលរងខេត្តកំ​ពង់​ចាម ដែលល្បីឈ្មោះខាងរកស៊ីឈើជាយូរមកហើយ និងត្រូវបានដកហូតមុខតំណែងពីជួរដ្ឋាភិបាល ដោយសារតែឃុបឃិតចុះហត្ថលេខាបន្លំឯកសារឲ្យឈ្មួញរកស៊ីឈើក្នុងខេត្តកំពង់ចាម នាពេលកន្លងមក។

ពាក់ព័ន្ធករណីប្រើប្រាស់រថយន្តធុនធំដឹកឈើដោយគ្មានញញឺតសមត្ថកិច្ចឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានគេពិនិត្យឃើញថា មានលិខិត១ច្បាប់ គឺឈ្មោះ ប៉ែន អៀន គោរពស្មើសុំអភិបាលខេត្តព្រះវិហារ សុំអ​នុញ្ញាត​ដឹក​ឈើចំនួន៣០ម៉ែត្រគូប យកទៅសង់ផ្ទះនៅស្រុកញញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះខាងលើបានប្រើរថយន្តធុននេះដឹកឈើ១លើករួចមកហើយ ចូលដល់លើកទី២ ទើបសមត្ថកិច្ចចាប់បានក្នុងពេលនេះ។ ប៉ុន្តែសកម្មភាពដឹកឈើខាងលើនេះ មិនមានសមត្ថកិច្ចជំនាញណាក្នុងខេត្តកំពង់ធំ បានដឹកនោះឡើយ គឺមានតែមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងម្នាក់ ឈរជើងនៅចំណុចថ្នល់បែកខេត្តកំពង់ធំ ដឹង និងបានទទួលលុយពីឈ្មោះ ប៉ែន អៀន ក្នុង១រថយន្ត៧០០ដុល្លារ ពីររថយន្ត គឺ១,៤០០ដុល្លារ។

ប្រភពព័ត៌មានបន្តទៀតថា បើពិនិត្យលើលិខិត គឺខុសគ្នាស្រឡះ ព្រោះសុំច្បាប់ដឹកឈើសំណង់តែ៣០ម៉ែត្រគូប ប៉ុន្តែជាក់ស្ដែងក្នុងមួយរថយន្តផ្ទុកឈើលើសពី៣០ម៉ែត្រគូប ហើយមិនមែនប្រភេទឈើសំណង់ទៀត គឺទាំង២រថយន្ត ដឹកបានរហូតជិត ៧០ម៉ែត្រគូប និងធ្វើសកម្មភាពដឹកបាន១លើករួចមកហើយ។ នេះជាលើកទី២ ត្រូវសមត្ថកិច្ចចាប់បាន ចុះបើចាប់មិនបាន ថាតើឈ្មោះនេះ នឹងប្រើលិខិតនេះដឹកប៉ុន្មានលើកទៀត។ ចំណុចមួយដោយឡែក គឺឈើនេះ ត្រូវបានដឹកចេញពីកងពលលេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមានហត្ថលេខារបស់នាយសង្កាត់រដ្ឋបាលព្រៃឈើជាំក្សាន្តផងដែរ។

គួរបញ្ជាក់ថា ប្រភពព័ត៌មានចុងក្រោយ គឺឈ្មោះ ប៉ែន អៀន មិនមែនធ្វើសកម្មភាពតែម្នាក់ឯងទេ គឺមានបុគ្គ​លមានឥទ្ធិពលម្នាក់ នៅខេត្តកំពង់ចាម នៅពីក្រោយករណីរកស៊ីឈើនេះផងដែរ។

មជ្ឍដ្ឋានមហាជនរង់ចាំមើលនោះ គឺក្រោយគេស្គាល់មុខ និងអត្តសញ្ញាណម្ចាស់ឈើហើយ តើសមត្ថកិច្ចជំនាញ និងលោកព្រះរាជ្ញាខេត្តកំពង់ធំ នឹងមានចំណាត់ការរបៀបណា? សង្ឃឹមថាមិន​លួច​ដោះលែង​ស្ងាត់ៗ​ក្រៅ​ផ្លូវការ​នោះទេ ព្រោះ​ម្ចាស់ឈើ​ជា​អ្នក​មាន​ខ្នង​បង្អែកផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1748ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1752ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1545ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1760ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1743ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1678ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1778ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1566ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2232ដង សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2789ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32327នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74660នាក់
ខែនេះ    221933នាក់
ឆ្នាំនេះ   2966237នាក់
សរុប   56565133នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:43