ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 2216

តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា មនុស្ស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះក្លឹប​នេះ​អាច​ច្រើន​ជាង​៥នាក់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ទៅ​ឈរ​មើល​ពី​ក្រៅ​ទ្វារ​របង​របស់​ក្លឹប​ដែល​ត្រូវ​បាន​គេ​បិទជិត​ហាក់​មាន​ការ​លាក់​លៀម​នៅមាន​​អាថ៌កំបាំង​អ្វីមួយនៅឡើយ។

យោងតាម​សម្តី​ក្រុម​យុវជន​ និង​យុវនារី​ដែល​ទៅ​ឈរ​មើល​នៅ​ក្រៅ​ទ្វារ​របង​មុខ​ក្លឹប​ហ៊ីបហប់​ដែល​ឆេះកាល​ពី​ល្ងាចថ្ងៃទី១៨បាន​លួច​បង្ហើបថា មូល​ហេតុ​ដែល​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះនោះគឺ​បណ្តាល​មក​ពី ក្រុម​សន្តិសុខ​ដែល​យាម​ទ្វារ​មិន​ព្រម​អនុញ្ញាតិ​អោយ​ភ្ញៀវ​ចេញពី​ក្លឹប​នៅ​ពេល​ដែល​ក្លឹប​ត្រូវ​បាន​ដាច់​ភ្លើង បិទម៉ាស៊ីន​ត្រជាក់ ថែមទាំងមាន​ផ្សែង​ហុយចេញពី​ពិដាន និង​មាន​ក្លិន​ឆ្ងៀម​ខ្លាំង​ទៀត​ផង​នោះ  ព្រោះ​ក្រុម​សន្តិ​សុខ​ទាំង​នោះ​តម្រូវ​អោយ​ភ្ញៀវ​ដែល​នៅ​ក្នុង​ក្លឹបនោះ​បង់​លុយថ្លៃ​ផឹកស៊ី​សិន​ទើប​អាច​ចេញ​បាន។

ប្រ​ភព​បាន​បន្តថា ក្រុម​ភ្ញៀវ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ខ្លាំង​សំរុក​ចេញ​តាម​ច្រក​ទ្វារ​មុខ តែ​ត្រូវ​សន្តិសុខ​ឈរ​រារាំង​មិន​អោយ​ចេញ ទាល់​តែ​ភ្ញៀវ​នាំ​គ្នាវាយ​ច្រានសន្តិសុខ​ដួល​ទើប​អាច​រត​ចេញ​មក​រួច​។ ប្រ​ភពបន្តថា ជន​ជាតិ​បរទេស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍នេះគឺ​គាត់​បាន​ចេញ​រួច​មក​ក្រៅហើយ​ តែ​គាត់​មាន​ចិត្ត​មេត្តាក៏ចូល​ជួយ​រំដោះ​មនុស្ស​ចេញ​ពី​ក្នុង​ក្លឹប​ដែល​ភ្លើង​កំពុង​ឆេះ បាន​ប្រ​ហែល​ជា​៤នាក់ ក្រោយមក​គាត់​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ទើប​ស្លាប់​នៅ​ក្នុង​ភ្លើង​នោះតែ​ម្តង​ទៅ។

ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង​៦ថ្ងៃទី១៨​មាន​ប្រ​ភព​ពី​មន្រ្តី​រាជ​ការ​ម្នាក់​លួច​ខ្សឹប​ប្រាប់​ពួកម៉ាក​របស់​គេថា នៅ​មាន​ម៉ូតូចំនួន​​១៧គ្រឿង​ដែល​មិន​ទាន់​មាន​ម្ចាស់​ទៅ​យក​ចេញ​ពីក្នុង​ក្លឹប ដែល​ត្រូវ​បាន​ពួកគេ​សង្ស័យថា ម្ចាស់​អាច​ឆេះ​ស្លាប់​គ្មាន​សល់​សាកសព ឬ​សាកសព​អាច​គេ​លួច​ចល័ត​ចេញតាំង​ពី​យប់​កើត​ហេតុភ្លាបៗ ។ តែបើ​ទោះបី​​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក៏ដោយ ក៏វាគ្រាន់តែ​ជា​ការ​សង្ស័យ​តែប៉ុណ្ណោះ វា​មិន​ទាន់​អាច​យក​ជាផ្លូវការ​បាន​ទេ។

នៅ​ម៉ោង​៨-១២ និង​៣០​នាទីយប់​ថ្ងៃទី១៨ម្សិលមិញ អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ ក៏​សង្កេត​ឃើញ​ថា នៅ​កន្លែង​កើត​ហេតុគ្មាន​សមត្ថកិច្ច​យាម​កាមដើម្បី​រក្សា​វត្ថុតាងទេ គឺ​មាន​តែ​ក្រុម​សន្តិខុស​ឯកជន​ប្រ​ហែល​ជិត​១០នាក់​ ខ្លះឈរ​ ខ្លះអង្គុយ​យាម​ទ្វារ ហើយ​មាន​មនុស្ស​បើ​កម៉ូតូចេញ​ម្តង​មួយៗ​រហូត​ជិត​១០​គ្រឿង​ ក្នុង​ចំ​ណោម​ម៉ូតូដែល​ចត​ក្នុង​របង​ក្លឹប​​ប្រ​ហែល​៤០គ្រឿង។

ក្រុម​កន្តិសុខ​ឯកជន​ខាងលើ​ត្រូវ​បាន​ពល​រដ្ឋ​ រាប់​រយ​នាក់​ដែល​ឈរ​នៅ​ទីនោះរិះគន់​ថា គ្មានសុជីវធម៌ដោយ​ពួកគេ​និយាយចំអក​ឡកឡើយដាក់​ពល​រដ្ឋថា “ ពូកនេះគេ​មក​ឈរ​ចាំមើល​លោក​ ព្រាបសុត្ថិ មក​សម្តែង“ សន្តិ​សុខ​ខ្លះនិយាយថា ”ថ្ងៃនេះក្លឹបគេមិន​បើកទេ ចាំស្អែកគេបើក​វិញចាំមកកម្សាន្ត“ ឯសន្តិសុខ​ខ្លះ​ទិញ​ស្រាយ​ក​មក​ផឹក សើច​លេង​ក្អាកក្អាយសប្បាយចិត្ត ក្នុង​គំនរទុក្ខ​របស់​អ្នក​ដទៃ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​សង្ស័យថា ក្រុម​សន្តិសុខ​ខាង​លើ​កំពុង​តែ​ឈរ​ចាំបើក​ទ្វារ​អោយ​មនុស្ស​ចំឡែក​បីបួននាក់​ចល័ត​ម៉ូតូ​ដែល​នៅ​សេសសល់​ចេញ​ពី​ក្លឹបក្នុង​គោល​បំ​ណង​បំបាត់​ភស្តុតាង ព្រោះ​មិន​មាន​ឃើញ​ម្ចាស់​មក​យក​។

នៅ​ព្រឹក​ថ្ងៃទី​១៩នេះ​នៅ​តែមាន​ក្រុម​ប្រ​ជា​ពលរដ្ឋ​មក​ឈរ​មើល​ត្រៀបត្រា នៅ​មុខ​ក្លឹបកម្សាន្ត​ ហ៊ីបហប់ ដោយ​ពួកគាត់​មាន​ការ​សង្ស័យ មិន​អស់​ចិត្ត​ ថាមូល​ហេតុ​អ្វី​ទើប​ម្ចាស់​ក្លឹបនេះបញ្ជា​អោយ​គេ​បិទ​ទ្វារ​២៤​ម៉ោង​ហាក់​មាន​អាថ៌កំបាំងមិន​ទាន់​បញ្ចប់​នៅ​ឡើយ ហើយ​ពួកគេ​ក៏មិន​ជឿថា មាន​មនុស្ស​ស្លាប់​តែ៥នាក់នោះដែរ។

មាន​ពលរដ្ឋ​មួយ​ចំ​នួន​សង្ស័យ​ថា ក្រែង​មាន​គេ​លួច​ដុះ តែ​ក៏មាន​ក្រុម​អ្នក​ធ្លាប់​ចូល​ក្លឹប​ខាង​លើ​នេះ​ញឹកញាប់​បាន​អះអាង​ថា មិន​អាច​មាន​អ្នក​លួច​ដុត​ទេ ព្រោះ​ក្លឹបនេះ​មាន​របង​ថ្មព័ទ្ធ​ជុំ​វិញសូម្បីសត្វ​កណ្តុរ​លូន​ចូល​មិន​រួច​ផង​ ហើយ​មា​សន្តិ​សុខ​យាម​កាម​គ្រប់​ទិស​ទីទាំង​ខាង​ក្រៅ​ទាំង​ខាង​ក្នុង ម្យ៉ាង​ទៀត​ភ្ញៀវ​មុន​ចូល​កម្សាន្ត​ត្រូវ​បាន​សន្តិសុខ​ឆែកឆេគ្រប់​កន្លែង សូម្បីតែ​នៅ​តាម​តុផឹក​ស៊ីក៏មាន​សន្តិសុខ​ឈរ​ចាំ​មើល​គ្រប់​ច្រក​ល្ហកដែរ។

ក្រុម​អ្នក​ចូល​ចិត្តចូល​​កម្សាន្ត​ក្នុង​ក្លឹប​ហ៊ីបហប់​ខាង​លើ​ប្រ​ហែល​ជិត​១០​នាក់​បាន​អះអាង​ថា ក្លឹប​នេះ​មិន​ដែល​បាន​បិទនៅ​ម៉ោង​១២យប់​នោះទេ គឺ​ភាគច្រើន​គឺ​បិទនៅ​វេលាភាបភ្លឺ ព្រោះ​អ្នក​ដែល​គេ​ទៅ​រាំង​លេង​កម្សាន្ត​សុទ្ធតែ​បាន​ផឹក​ស៊ី​កន្លែង​ផ្សេង​ដូច​ជា​ញាំការ ខូបកំណើត ឬ​មាន​កម្ម​វិធីផ្សេងៗមុន​ពេល​ចូល​ក្លឹប ដូច្នេះ​ជារៀង​រាល់​យប់ក្លឹបគឺបិទជិត​ភ្លឺ មិន​ថា​ក្លឹប​ណាទេ គឺគ្រ​ប់​ក្លឹបនៅ​ខេត្ត​សៀមរាប​សុទ្ធតែបិទជិត​ភ្លឺដូច​គ្នា។

សមត្ថ​កិច្ច​​​ក្រុង​សៀមរាប​បាន​អោយ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​មាន​៥នាក់​ដដែល​រហូត​មកដល់​ថ្ងៃទី​១៩នេះ ក្នុង​នោះ​ប្រុស​៣នាក់​ស្រី២នាក់ ប្រុស​ម្នាក់​ជាជន​ជាតិ​អូស្រ្តាលី។ សមត្ថ​កិច្ច​ជំ​នាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ដាន​បើ​ទោះបី​ជា ​អគ្គីភ័យ​នេះ​កើត​ឡើង​ដោយ​ទុស្សេ​ខ្សែ​ភ្លើង ឬ​មាន​គេ​ដុត​ក៏ដោយ។

ពល​រដ្ឋ​ខេត្ត​សៀមរាប​សំនូមពរ​ទៅ​ដល់​សមត្ថ​កិច្ច​ជំ​នាញមេត្តា​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​អោយ​បាន​ច្បាស់លាស់​បន្ថែម​ទៀត​​ពី​ចំនួន​មនុស្ស​ស្លាប់​ ឬចំ​នួន​អ្នក​បាត់​ខ្លួន ដើម្បី​រក​យុត្តិធម៌ជូន​ជនរង​គ្រោះដែល​បាន​បាត់បង់​ជីវិត​ទៅហើយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​ក្លឹប​កម្សាន្ត​ខាង​លើ​បាន​ទេ ព្រោះ​លេខ​ទូរ​ស័ព្ទ​ដែល​ដាក់លើ​​ស្លាក​យីហោ មួយខ្សែខល​មិន​ចូល​ ឯមួយខ្សែ​ទៀត​ខល​ចូល​តែ​គ្មាន​អ្នក​លើក​ទទួល​នៅ​រសៀ​ល​ថ្ងៃទី១៩នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1659ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2733ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1809ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1666ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1729ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន662ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1559ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1752ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1709ដង សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1750ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31583នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73916នាក់
ខែនេះ    221189នាក់
ឆ្នាំនេះ   2965493នាក់
សរុប   56564389នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:18