លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 30 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 07:24 នាទី ចំនួនអានៈ 2190

លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ៍​ពិ​សេស​​របស់​​នាយកដ្ឋាន​​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហារ​ផ្ទៃ រាល់​ថ្ងៃនេះ​កំពុង កាក់​កប​​ជា​មួយ​ការប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ រថយន្ត​ដឹកឈើ ហើយ​គាបសង្កត់​ប្រជាពលរដ្ឋ ទន់ខ្សោយ​ដែលជា​អ្នករកស៊ី​ដឹក​ទំនិញ​បន្តិចបន្តួច​ពី​ជាយ​ដែន​ទៅ​លក់​តាម​ខេត្ត យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧត្តមានជ័យ និង​ខេត្ត​សៀមរាប បាន​បង្ហើយ​ឲ្យដឹងថា រាល់ថ្ងៃ​នេះ​ពួក​គាត់ ​ពិបាក​រក​ស៊ី​ណាស់ ព្រោះ​​មាន​​សមត្ថកិច្ច​មិន​តិច​​ជាង​១០​​ស្ថាប័ន​​ទេ​ដាក់​​ប៉ិស្តិ៍​ជជុះ​ឃាត់​​រថ​យន្ត​ពួក​គាត់​យក​លុយ​ ក្នុង​នោះ​គេ​​សង្គេត​ឃើញ​ស្ថាប័ន​​នគរបាល​​សេដ្ឋកិច្ច​​ក្រ​សួង ក្រោម​​ការគ្រប់​គ្រង​របស់​លោក សក្តិ​៤ ឡុង​សំអឿន ដាក់​ប៉ុស្តិ៍​ច្រើនជាងគេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុងសំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧត្តរមានជ័យ គឺជា​ប៉ុស្តិ៍​លេខ​១ ដែល​មាន​បទល្មើស​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ច្រើន​បំផុត ព្រោះតែ​ការ​ពូកែ​អេប​អប​យកចិត្តយកថ្លើម​មេ​កើយ បាន​ធ្វើឲ្យ ឡុងសំអឿន ល្បីឈ្មោះ​និង​លេចមុខ​ជាង​គេ​ល្បី​ពូកែ​ក្ដោប​សេដ្ឋកិច្ច​ខ្លាំងជាងគេ ប្រមូល​លុយ​ពី​ឈ្មួញ​បាន​ច្រើន​យកទៅ​ជូន​លោក យិន ប្រសិទ្ធ មួយខែៗ​រាប់ ម៉ឺន​ដុល្លា​។​ ដោយសារតែ​រឿង​នេះ​ហើយ​ធ្វើឲ្យ ឡុងសំអឿន ឡើង​សក្តិ​៤​ក្នុង​មួយ​ប៉ប្រិចភ្នែក និង​មាន សិទ្ធ​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដល់​ទៅ​២​ខេត្ត​។​

​ដើម្បី​បញ្ចៀស​ពី​ការស្តីបន្ទោស និង​ដក​ទៅ​នៅ​ខេត្ត​ផ្សេង​ដែល​ជា​ខេត្ត​អត់​ខ្លាញ់ លោក ឡុងសំអឿន បានដើ​គោះ​លុយ​ពី​ក្រុម​ឈ្មួញ​និង​រឹតបណ្តឹង​ប៉ូលិស​នៅ​តាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​បង្ខំ​ដើម្បី​ប្រមូល​លុយ​ឲ្យ​ថ្នាក់លើប​ន្តតាម​ការគ្រោ​ង​ទុក​រៀងរាល់​ខែ​។ បើទោះបីជា​ដឹងថា ពិបាក​រក​ប្រាក់​ក៏ ដោយ ដើម្បី​បាន​មក​នៅ​តាម​ប៉ុស្តិ៍​ល្អ ដែល​មាន​ខ្លាញ់​ដូចជា​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ពួកគេ សុទ្ធតែ​ត្រូវបាន​ដេញថ្លៃ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ​ឡុង​សំអឿន​ បាន​ពុះពារ​​គ្រប់ឧ​ស័គ្គ​សព្វបែបយ៉ា​ង​ដើម្បី​ទិញ​តំណែង​ខ្លាញ់​មួយ​នេះ​ឲ្យបាន​គ្មា​ននណា​ហ៊ាន​ប៉ះពាល់​រូបគេ​បាន​ឡើយ បើ​ទោះបីជា​មន្ត្រី​តាម​ខេត្ត​ផ្សេងៗ ត្រូវ​ថ្នាក់លើ​ធ្លាប់​ដក​បញ្ឈ​ជើង​ជា​បន្តបន្ទាប់​ក៏​ដោយ សម្រាប់​លោក​សក្តិ​៤ ឡុងសំអឿន គឺជា​បុរស​ផ្កា​រីក​គ្រប់​រដូវ​។​

​ពាក់ព័ន្ធទៅនិង​ករណីខាង​លើ​​នេះ​អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​​​សុំ​ការអធិប្បាយ​ពី​លោក ឡុង សំអឿន នគរបាល​សេដ្ឋកិច្ច​ក្រ សួង​គ្រប់គ្រង​ពីរ​ខេត្ត​បានទេ ព្រោះ​ទូរ​សព្ទ័​មិន​ចូល​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1707ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1669ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1975ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2217ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1774ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1809ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2939ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1693ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2066ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1641ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31936នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74269នាក់
ខែនេះ    221542នាក់
ឆ្នាំនេះ   2965846នាក់
សរុប   56564742នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:30