ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 10 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 2186

គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្លាប់ និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត​រង របួស​ធ្ងន់​ស្រាល ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែ​ត្រ​កាលពី វេលា​ម៉ោង​៧​យប់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៤​។​

​សាក្សី​ដែល​បាន​ឃើញ​​​ហេតុការណ៍ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជន​មិន​ស្គាល់​មុខ មាន​គ្នា​២​នាក់ បើក​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ក្រហម ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច កើតហេតុ បាន​គប់​គ្រាប់បែក ចូល​ក្នុង​ផ្ទះល្វែង ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់ និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់ ស្រាល​។ 

​សមត្ថិ​ច្ច​បាន​ឲ្យដឹងថា ជនរងគ្រោះ​​ ត្រូវបាន​គេ​ដឹកយក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល​ម៉ែត​ភ្លាម​ៗ​ ហើយ​ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ស្គាល់​៖  ១ ឈ្មោះ ដន សុខ អាយុ​៣៨​ឆ្នាំ ២​ឈ្មោះ សន ស៊ុន អាយុ ៥៦​ឆ្នាំ ៣ ឈ្មោះ យ៉ាំ ភាស់ អាយុ​២៤​ឆ្នាំ និង​ក្មេង​២​នាក់​ទៀត​ក៏​ត្រូវបាន​គេ​ដឹកយក ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធាបុប្ផា​ផង​ដែរ​។​

​ក្រោយ​កើតហេតុ គេ​សង្គេត​ឃើញ​មាន​កម្លាំង​នគរ​បាល កម្លាំង អ ហ និង​អាជ្ញាធរ​មូលដ្ឋាន​បាន ចុះ​ត្រួតពិនិត្យ​កន្លែងកើ់តហេតុ និង​ចាត់​បញ្ជា​ឲ្យ​មន្ត្រី​មួយចំនួន​ដេញតាម​​​មុខសញ្ញា​ជនសង្ស័យ ដែល​បាន​​គប់​គ្រាប់បែក​​ដើម្បី​យក​មក​ផ្ទន្ទាទោស​។​

​ក្រោយ​សួរ​នាំ​ជនរងគ្រោះ និង​សាច់ញាតិ សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​គប់​គ្រាប់ បែក​ចូល​ផ្ទះ​ប៉ង​សម្លាប់​មួយ​គ្រួសារ​នេះ អាចជា​រឿង​គំនុំ​។ ព្រោះ​មាន​តំរុយ​២​ដែល​ត្រូវ​សង្ស័យ ទី​១​គឺ​ជនរងគ្រោះ​ធ្លាប់​មាន​ប្រពន្ធ​ដល់​ទៅ​បីនាក់ ក្រោយ​បែកបាក់​ម្ចាស់ផ្ទះ​បាន​មក​រស់នៅ​ជាមួយ ប្រពន្ធ​ទី​២ ទី​២​អាចមកពី​មាន​ទំនាស់​រឿង​មុខ​ជំនួញ​រកស៊ី​ប្រចាំថ្ងៃ​។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ដំ​បូង​របស់​ក្រុម​សមត្ថ​កិច្ច​តែ​ប៉ុណ្ណោះ ឯរឿង​ពិត​យ៉ាង​ណាមិន​ទាន់​ដឹង​នៅ​ឡើង​ មាន​តែ​រង​ចាំតាម​ដាន​បន្ត​តែ​ប៉ុណ្ណោះ។​

ពល​រដ្ឋ​សង្ឃឹម​ថា សមត្ថ​កិច្ច​អាច​ចាប់​ជន​សង្ស័យ​ពិត​ដែល​បាន​គប់​គ្រាប់​បែក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន2060ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1751ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1681ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1545ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1763ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1713ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4408ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1966ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1753ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32069នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74402នាក់
ខែនេះ    221675នាក់
ឆ្នាំនេះ   2965979នាក់
សរុប   56564875នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:34