បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 11 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 2192

បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្នាំនេះ​សាសា​ខេត្ត​សៀម​រាប​និង​រៀប​ចំ​ប្រា​រព្វ​ពិ​ធី​បុណ្យ​អ៊ំ​ទូក​នៅ​ថ្ងៃ​ទី​០៥​-០៦​ខែ​វិច្ឆការ​ឆ្នាំ២០១៤​នៅ​ដង​ស្ទឹង​សៀម​រាប ដែល​​មាន​ចំណារ​ពី​ឯកឧត្តម​ ឃឹម-ប៊ុនសុង អោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ខាង​សាង​សង់​វេទិកាដែល​និង​ត្រូវ​ចំ​ណាយ​ឈើ​អស់​ចំ​នួន​១៥០​ម៉ែត្រ​គូប​ដោយ​អនុញ្ញាអោយ​ឈ្មោះ អ៊ំ​វឌ្ឈនៈ ហៅ​(ពៅ​ប្រ​ជ្រុយ)​ជា​អ្នក​រ៉ាប់​រង​ខាង​ផ្នែក​ដឹក​ជញ្ជួនតាម​ដង​ផ្លូវជាតិលេខ​៦ ផ្លូវ​លេខ៦៧ និង​ផ្លូវលេខ​៦៤។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ក្រុម​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ធ្វើ​វេទិការ​បាន​អះអាង​ថា ការ​ដឹក​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំកន្លង​ទៅពួក​​គេ​សង្កេត​ឃើញ​ថា ហាក់​មាន​ការ​ឃុប​ឃិត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ដោយ​ក្រុម​ឈ្មួញ​ដែល​ដេញ​ថ្លៃ​ដឹក​ឈើ​ខាង​លើ​នេះ​ បាន​ដឹកឈើ​​លើស​ចំ​នួន​កំណត់​រាប់​រយ​ម៉ែត្រ​គូប យក​ទៅ​លក់​ចែក​ចាយតាម​ដេប៉ូទាំង​ធំទាំង​តូច​នៅ​ក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​បាន​លួច​បង្ហើប​ពី​​កលល្បិច​របស់​អ្នក​ដេញ​ថ្លៃដឹក​ឈើ​ធ្វើ​វេទិការ​ថា ដំ​បូង​ពួក​គេ​យក​លេស​ថា ដឹក​ឈើ​មក​ធ្វើ​វេទិការ​មិន​ទាន់​ ដូច្នេះសុំ​ខ្ចី​ឈើ​ពី​ដេប៉ូលក់​ឈើ​សិន រួច​ចាំ​ដឹក​ឈើ​ពី​ព្រៃ​មក​សង​វិញតាម​ក្រោយ។ ការ​ខ្ចី​ឈើ​ពី​ដេប៉ូ​មក​ធ្វើ​វេទិការ​សិន​វាមិន​មែន​ជា​រឿង​គួរ​អោយ​ចាប់​អារម្មណ៍នោះទេ តែ​រឿង​ដែល​គួរ​អោយ​ចាប់​អា​រម្មណ៍​នោះគឺ ពួ​គេ​ខ្ចី​ឈើ​មួយ​ដេប៉ូ១០ម៉ែត្រគូប(ឧទាហរណ៍)​តែ​ដល់​ពេល​ដឹក​ឈើ​សង​ដេប៉ូវិញគឺ​រាប់​រយ​ម៉ែត្រ​គូប​ ដឹក​រាប់​ខែ​មិន​ចេះ​គ្រប់​ ហើយ​បើ​មាន​អ្នក​ណាសាកសួរ​គឺ​គេ​ឆ្លើយ​ថា ដឹក​ឈើ​សង​ដេប៉ូ ព្រោះ​ជំ​ពាក់​កាល​ពី​ធ្វើ​វេទិការ​បុណ្យអ៊ំទូក។

ប្រ​ភព​បន្តថា បើ​ពួក​គេ​ដឹក​ឈើ​ពី​ព្រៃយក​ទៅ​ដាក់​កន្លែង​ធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​ដោយ​ផ្ទាល់​វា​ពិបាក​និង​ធ្វើ​ការ​ចល័ត​ឈើ​ចេញ​ទៅ​លក់​តាម​ដេប៉ូ ម្យ៉ាង​ទៀត​វា​ពិបាក​ក្នុង​ការ​ដឹកឈើ​​លើស​ចំ​នួន​កំណត់​ ដូច្នេះទើ​អ្នក​ដឹក​ឈើ​ធ្វើ​វេទិការ​បុណ្យអ៊ំ​ទូក​ជ្រើស​រើស​យក​វិធីខូច​​ខាង​លើ។​

ប្រ​ភព​បន្ថែមថា ការ​ដឹក​ឈើ​លើស​កំណត់​នេះមិន​មែន​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​មិន​ដឹង​នោះ​ទេ ជា​ពិសេស​មេព្រៃ​តាម​ដង​ផ្លូវ និង​លោក​នាយ​ខណ្ឌ តែ​ការ​សែន​ព្រេន ឬការ​ចែក​រំ​លែក​ក្រោម​តុត្រូវ​បាន​ដំ​ណើរ​ការ​យ៉ាង​រលួលន​ទើប​អ្វី​ៗ​អាច​ប្រ​ព្រឹត្តិ​ទៅ​បាន​យ៉ាង​ស្ងប់​ស្ងាត់​ឥត​មាន​ល្អក់កករបែបនេះ។

ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​មាន​ការ​រិះ​គន់​ថា គ្រាន់​តែធ្វើ​វេទិការ​បុណ្យ​អ៊ំ​ទូក​មួយ​ត្រូវ​ចំ​ណាយ​ថវិការ​ជាតិ​អស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ជា​រៀង​រាល់​ឆ្នាំ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ចូល​រួម​បំ​ផ្លាញ​ព្រៃ​ឈើ​អស់​រាប​រយ​ម៉ែត្រ​គូប​ទៀត​ផង​ នេះ​មក​ពី​ថ្នាក់​ដឹក​នាំខេត្ត​ទាំង​នេះខ្វះការ​ពិចារណា ហើយ​ធ្វើ​អ្វី​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​ ចាំ​ស្តាប់​តែ​ក្រុម​អាទិនអាតយដែល​​ពូកែ​វៃ​អែប​ស៊ី​អប​អោយ​យោបល់ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​បាល​លើក​ឡើង​ថា បើគង់​តែ​ប្រ​រព្វ​ធ្វើ​ពិធីបុណ្យ​អ៊ំ​ទូក​ជា​រៀង​រាល់​ឆ្នាំដដែលៗបែបនេះ ម្តេច​មិន​សង់​វេទិការ​ជាថ្ម​ អោយ​វាមាន​អាយុ​រាប់​រយ​ឆ្នាំតែម្តង​ទៅ ចំ​ណាយ​លុយ​តែ​ម្តង​វា​ជាការ​ស្រេច ចាំបាច់​ចំ​ណា​យ​លុយជា​ច្រើន​​រាល់​ឆ្នាំធ្វើ​អី ​មិន​តែ​ប៉ុណ្ណោះ​ហាក់​ទុក​ឱកាស​អោយ​ក្រុម​ខ្មូត​ឆ្លៀត​ឱកាស​កេង​ចំ​ណេញ​ពី​ក្រោយ​ខ្នង​ទៀតផង​ ដែល​នាំ​អោយ​មាន​ការ​សើច​ចំ​អក​ថា ថ្នាក់​ដឹក​នាំខេត្ត​មិន​សូវ​ឆ្លាតវៃ អោយ​ឈ្មួញ​ប្រើ​ក្បាច់​ហុង​កុង​កុង​ហ្វូពីក្រោយ​ខ្នង។

បើ​ទោះ​ជា​មាន​ការ​រិះ​គន់​ពី​សំ​ណាក់​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ក៏ដោយ ក៏នៅ​មាន​ប្រ​ជា​ពល​រដ្ឋ​ខ្លះ​និយាយ​ថា យើង​មិន​អាច​បន្ទោស​លោក​ ឃឹម-ប៊ុនសុង​ អភិបាល​ខេត្ត​ទាំង​ស្រុង​នោះ​ទេ ព្រោះ​លោក​ទើប​ឡើង​កាន់​ដំ​ណែង​ថ្មី មិន​ដែល​បាន​រៀប​ចំ​វេទិការ​បុណ្យ​អ៊ំ​ទូក​ពី​មុន​មក ដូច្នេះ​ប្រហែល​ជា​លោក​ ឃឹម-ប៊ុន​សុង​ មិន​ទាន់​បាន​ដឹង​ពី​ល្បិច​ត្រី​ងៀត​ឆ្លៀត​ពង​របស់​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹង​ឈើ​នៅ​ខេត្ត​សៀម​រាប​នៅ​ឡើយទេ តែ​លោក​ឃឹម​ប៊ុន​សុង​ត្រូវ​តែ​ក្តាប់​អោយ​បាន​នូវ​ទង្វើ​ខុស​ច្បាប់​ ទប​ល្មើស​ព្រៃ​ឈើ បទ​ល្មើស​នេសាទ ការ​ឃុប​ឃិត​គ្នា​ស៊ី​ក្រោម​តុ នៅ​ក្រោយ​ខ្នង​ជា​ដើម ព្រោះ​បរិវា​ក្រោម​ឱវាត​របស់​លោក​មួយ​ចំ​នួនជា​មនុស្ស​ដែល​ធ្វើ​ការ​ងារ​យូរឆ្នាំចេះគ្រប់​ល្បិច​កល់​ក្នុង​ការ​រក​លុយ មិន​តែ​ប៉ុណ្ណោះ​នៅ​មាន​អាទិន​អាតយ​នៅ​ចាំ​វៃ​អែប​ស៊ីអបអោប​ជើង​អោប​ដៃ ដើម្បី​តែ​លាភសការៈ ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ដល់​ថ្នាក់​លើ​នោះទេ។

សរុប​សេចក្តី​មក​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ត្រូវ​តែ​តាម​ដានសិក្សា​អោយ​បាន​ច្បាប់​រាល់​ការ​ដឹក​ជញ្ជួន​ឈើ​យក​មក​ធ្វើ​វេទិការ​បុណ្យអ៊ំទូក​ឆ្នាំនេះ ជាស​វៀង​ក្រុម​ខ្មូត​ប្រើ​ល្បិច​រុញ​ទូក​បណ្តោយ​ទឹក ឬគេ​ហៅ​ថា ត្រី​ងៀត​ឆ្លៀត​ពង ដែល​ទង្វើ​ទាំង​នេះ​វា​អាច​ជះឥទ្ធិ​ពល​ដល់​កិត្តិ​យស​របស់​លោក​ ដែលកន្លង​មក​លោក​​​ធ្លាប់​តែ​មាន​កេរ​ឈ្មោះ​ល្អនៅ​ក្នុង​ខេត្ត​សៀម​រាបតាំង​ពី​មុន​លោក​ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​មក​ម្លេះ​៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1937ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2252ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1754ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1867ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2731ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1571ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1811ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1685ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1502ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1528ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19