អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ

ដោយៈ Sathya ភ្នំពេញ ថ្ងៃទី 12 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 2243

កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ រហូតដល់​សង្គម​ស៊ីវិល និង​វិស័យ​អាជីវកម្ម។ របាយការណ៍​ថា ប្រព័ន្ធ​សុចរិត​ភាព​របស់​ប្រទេស​កម្ពុជា​នៅមាន​ភាពទន់ខ្សោយ និង​តម្រូវ​ឲ្យ​មានការ​កែលម្អ​ច្រើន​ទៀត ទោះបី​ជាមាន​សញ្ញា នៃ​ការរីកចំរើន និង​ចំណុចខ្លាំង​មួយចំនួន​ក៏ដោយ។

ចំពោះ​ស្ថាប័ន​តុលាការ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់ ត្រូវ​របាយការណ៍​និយាយថា មាន​ប្រព័ន្ធ​សុចរិត​ភាព​ខ្សោយ​បំផុត ដោយ​ស្ថាប័ន​ទាំងពីរ​នេះ​មាន​លក្ខណៈ​នយោបាយ និង​ងាយ​ទទួលយក​សំណូក។ ជា​លទ្ធផល បុគ្គល​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកមានអំណាច អាច​គេច​ផុតពី​ការដាក់ទោសជារឿយៗ ខណៈដែល​មាន​ករណី​កាត់ក្តី​ខ្លះ​ត្រូវគេ​មើលឃើញថា មាន​លក្ខណៈ​នយោបាយ។

របាយការណ៍​ក៏បាន​រាយការណ៍​ដែរ​ថា អំពើពុករលួយ​ទ្រង់ទ្រាយ​តូច បាន​កើតមាន​ជាទូទៅ ទាំង​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ដែល​បង្ក​ឲ្យ​មាន​អំណោយផល​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ចាយលុយ​ច្រើន​អាច​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ច្រើនជាង​អ្នក​ដែល​ពុំ​សូវ​មានលទ្ធភាព​បង់លុយ ដែល​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​កើតមានឡើង​នូវ​ភាពអយុត្តិធម៌ និង​វិសមភាព។

ជាមួយគ្នានេះដែរ របាយការណ៍ខាង​លើ​​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​វិជ្ជមាន​ខ្លះ​ផងដែរ ដូចជា​នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុ​ជាមាន​បរិ​យា​កាស​បើកចំហ​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​ការអនុម័ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ការបង្កើត​ឲ្យ​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ឆ្នាំ២០១០ ក៏ដូចជា​ការបង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​ក្នុង​រដ្ឋសភា នៅ​ខែសីហា ឆ្នាំ២០១៤កន្លងទៅនេះ។

ពល​រដ្ឋ​កម្ពុជា​រិះគន់ថា អំពើ​ពុក​រលួយ​ហាក់មានការ​អត់​ថយ​ចុះ​តិច​តួច​ប៉ុណ្ណោះ​បើ​រាប់​តាំង​ពី​អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​បង្កើត​មក នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មាន​ការ​បារម្ភ និង​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​ប្រ​ព័ន្ធច្បាប់​ ដែលពុំ​អាច​ផ្តល់​ភាព​យុត្តិ​ធម៌​ដល់​ពួកគាត់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1973ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1832ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1615ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1592ដង ដីលក់បន្ទាន់   អាន2879ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1747ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2382ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1615ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1547ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1613ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74116នាក់
ខែនេះ    221389នាក់
ឆ្នាំនេះ   2965693នាក់
សរុប   56564589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:26