ព័ត៌មានក្ដៅ

ម៉េង កែវពេជ្ជតា មានពោះម៉ាយ មកពីស្រុកបារាំង តាមសុំស្នេហា

ដោយៈ រ៉េត សៀមរាប ថ្ងៃទី 31 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 03:31 នាទី ចំនួនអានៈ 3201

ក្រោយពី​បាន​លែងលះ​គ្នា​ដាច់ស្រេច​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ មួង ឃីម​ តាម​អំណាច សាលក្រម​តុលាការ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​កន្លង​មក​នោះ​ អ្នកនាង ម៉េង កែវពេជ្ជតា​ បាន ទទួលរង​នូវ​ព័ត៌មាន​ថា ​មាន​បុរស​ជាច្រើន​បាន​ព្យាយាម​ទាក់ទង​តាម​សុំ​សេចក្ដីស្នេហា។

ជាមួយនឹង ​ព័ត៌មាន​នេះ​ រហូតមកដល់​បច្ចុប្បន្ន​គេ​នៅ​មិនទាន់​ឃើញ​តារា​សិល្បៈ​ចម្រៀង​ស្រី ដ៏​ល្បី​រូបនេះ​សម្រេចចិត្ត​ទទួលយក​សេចក្ដី​ស្រឡាញ់​ពី​បុរស​ណា​ម្នាក់​ នៅឡើយ​នោះទេ បើទោះបី កាលពីពេល​កន្លងមក​អតីត​ស្វាមី​របស់​នាង​ត្រូវបាន​គេ​ដឹងថា បាន​រៀបការ​ជាមួយ​ភរិយា​ថ្មី​ទៀត​រួច ហើយ​ក៏ដោយ។

ទាក់ទង ​ទៅ​នឹង​រឿងរ៉ាវ​នៃ​ជីវិត​ឯកជន​របស់​តារាចម្រៀង ម៉េង កែវពេជ្ជតា នេះ​ដែរ​កាលពី ពេល​ថ្មីៗ​កន្លង​មក បើ​តាម​ការ​បង្ហើប​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា នៅក្នុង​រយៈពេល​កន្លងមក អ្នកនាង ម៉េង កែវពេជ្ជតា​ ពិតជា​មិនបាន​ទទួលយក​សេចក្ដី​ស្រឡាញ់​ពី​បុរស​ណា​ម្នាក់​នោះ​មែន។ ប៉ុន្តែ​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​តារាចម្រៀង​ដ៏​ល្បី​រូបនេះ​អាច​នឹង​មាន​ ដំណឹង​ល្អ​ទាក់ទិន​ទៅ​នឹង​រឿង គូ​អនាគត​ថ្មី​របស់​នាង។ ប្រភពព័ត៌មាន​ទម្លាយ​ថា បច្ចុប្បន្ននេះ​អ្នកនាង ម៉េង កែវពេជ្ជតា កំពុង​ត្រូវ បាន​បុរស​ពោះម៉ាយ​ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ឯ​ប្រទេស​បារាំង​ម្នាក់​ ព្យាយាម​តាម​ថ្ពក់​បេះដូង ហើយ​បើតាម​ដឹង​នោះ​ទំនាក់ទំនង​រវាង​បុរស​អាណិកជន​ខ្មែរ​រូប​នោះ និង​តារាចម្រៀង​ស្រី​មេម៉ាយ​ដ៏ ស្រស់​សោភា​កូន​ពីរ​រូប​នេះ​កំពុង​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា​យ៉ាង​ល្អ ប្រសើរ។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹងថា បុរស​អាណិកជន​ពោះម៉ាយ​ដែល​កំពុង​ព្យាយាម​ថ្ពក់​យក បេះដូង​តារាចម្រៀង ម៉េង កែវពេជ្ជតា នេះ​មានឈ្មោះ​«​វ៉ាត​»​មាន​វ័យ​ប្រមាណ​៥០​ឆ្នាំ​ហើយ​។ ប្រភព ​ព័ត៌មាន​បា​នប​ន្ត​ឲ្យ​ដឹងថា តាមរយៈ​ទំនាក់ទំនង​នេះ​គេ​បានឃើញ​អ្នកនាង ម៉េង កែវពេជ្ជតា បណ្តើរ​លោក​វ៉ា​ត ​ទៅ​បរិភោគ​អាហារ​នៅក្នុង​ហាង​មួយ​នៅ​ម្តុំ​វិទ្យាល័យ​សន្ធរម៉ុក​ក្នុង​ រាជធានី​ភ្នំពេញ ដោយមាន​មិត្តភក្តិ​រួម​អាជីព​មួយ​ចំនួនទៀត​ទៅជា​មួយ​ផងដែរ ។ បើតាម​ការកត់​សម្គាល់​របស់​អ្នក សិល្បៈ​ដែល​ស្គាល់​អាណិកជន​ខ្មែរ​ដែល​កំពុង​តាម​សុំ​ស្អំ​របួស​បេះដូង​ចាស់​ របស់​តារាចម្រៀង ម៉េង កែវពេជ្ជតា បាន​ឲ្យ​ដឹងថា លោក​វ៉ាត​ជា​មនុស្ស​ស្លូតបូត​សុភាព​រាបសា និង​មិនសូវ​ចេះ​និយាយស្តី ច្រើន​នោះទេ​ហើយ​បើ​តាម​មើល​បុរស​អាណិកជន​រូបនេះ​ទំនង​មានការ​ស្រឡាញ់​ទៅលើ​ អ្នកនាង​ម៉េង កែវពេជ្ជតា ខ្លាំង​ថែមទៀត​ផង។

ជុំវិញរឿងរ៉ាវខាងលើ អង្គរថែមស៍ មិនទាន់អាចសុំការបំភ្លឺពីអ្នកនាង ម៉េង កែវពេជ្រចិន្តា បាននៅឡើយទេ ព្រោះទូរសព្ទ័ខលមិនចូល៕ ប្រភពពីៈ អង្គរថែមស៍

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27522នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    69855នាក់
ខែនេះ    217128នាក់
ឆ្នាំនេះ   2961432នាក់
សរុប   56560328នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 14:03