បេក្ខនារីដែលចូលរួមការប្រឡងបវរកញ្ញាថៃចំនួន២០នាក់បានធ្វើដំណើរឃោសនានៅកោះភូកេតនិងបានបង្កការភ្ញាក់ផ្អើលក្នុងចំណោមអ្នកទេសចរនៅពេលពួកស្រីស្អាតៗទាំងនេះឈរថតរូបបញ្ចេញរាងក្នុងសម្លៀកបំពាក់ងូតទឹកនៅមុខសណ្ឋាគារមួយ។
បន្ទាប់ពីបានទៅដល់កោះកម្សាន្តនេះកាលពីថ្ងៃ១២មីនា ពួកគេបានទៅទស្សនាសាលាក្រុងភូកេត វត្តចាឡុង វិហារប្រា ថង សាលារៀននិងកន្លែងចិញ្ចឹមក្មេងមួយកន្លែង។
ក្រុមនេះបានចាកចេញពីភូកេតនៅថ្ងៃ១៦មីនា ហើយនឹងធ្វើដំណើរទៅមីយ៉ាន់ម៉ានៅថ្ងៃ២៥មីនាដើម្បីឃោសនាវប្បធម៌ថៃដោយត្រូវចូលរួមការបង្ហាញម៉ូតមួយ។
ពួកគេនឹងវិលមកក្រុងបាងកកវិញដើម្បីចូលរួមការប្រឡង"បវរកញ្ញាពិភពលោកថៃ"ផ្តាច់ព្រាត់នៅថ្ងៃ០៤មេសា៕
ថ្ងៃនេះ | 42822 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85155 | នាក់ |
ខែនេះ | 232428 | នាក់ |
ឆ្នាំនេះ | 2976732 | នាក់ |
សរុប | 56575628 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:10 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net