បើតាមសម្តីរបស់ប្រុសៗភាគច្រើននិយាយាថា ពួកគេចូលចិត្តស្រីៗស្លៀកពាក់ពណ៌ក្រហមសិចស៊ី ដែលគេគិតថា នារីនោះសម្បូរអារម្មណ៍សិចដែលអាចទាក់ទាញចិត្តពួកគេខ្លាំង និងងាយទាក់បាន ( ញ៉ែបានយ៉ាងស្រួល ) នេះបើតាមការអះអាងរបស់អ្នកស្រាវជ្រាវមួយក្រុមនៅប្រទេសបារាំង។
ក្រុមអ្នកចិត្តសាស្ត្រទាំងនោះបានសិក្សាលើនិស្សិតបុរសចំនួន១២០នាក់ ដែលមានអាយុពី១៨ឆ្នាំដល់២១ឆ្នាំ ហើយបានរកឃើញថា ពួកគេភាគច្រើនជឿថា ស្រីៗដែលស្លៀកពាក់ពណ៌ក្រហមមាន “ចំណង់សិច ច្រើនជាងស្រីៗស្លៀកសំលៀកបំពាក់ពណ៌ដទៃ”។
អ្នកចិត្តសាស្ត្រនៅសកលវិទ្យាល័យ South Brittany ប្រទេសបារាំង បានបែងចែកបុរសទាំងនេះជា៤ក្រុមខុសៗគ្នា។ អ្នកស្ម័គ្រចិត្តម្នាក់ៗបានចំណាយពេល៣០វិនាទី ក្នុងការមើលរូបភាពស្រីៗវ័យ២០ឆ្នាំដដែលដែលស្លៀកពាក់ពណ៌ខុសៗគ្នា មានពណ៌ក្រហម, ខៀវ បៃតង, និងស។ លទ្ធផល បង្ហាញថា ប្រុសៗគិតថា ស្រីៗស្លៀកពាក់ក្រហម ទាក់ទាញជាងគេ ហើយស្រីៗទាំងនោះសម្បូរអារម្មណ៍សិច និងអាចទំនងបានគេងជាមួយនៅថ្ងៃណាត់ជួបដំបូង ឬបន្ទាប់ក៏ថាបានដែរ។
អ្នកស្រាវជ្រាវរកឃើញទៀតថា ពណ៌សំលៀកបំពាក់បន្ទាប់គឺ ពណ៌សរឹបរាង រួមផ្សំនឹងខោអាវក្នុងពណ៌ខ្មៅ គឺសម្បូរចំណង់សិចមិនសូវខុសពីក្រហមប៉ុន្មានឡើយ។
បើបុរសនៅកម្ពុជាមួយចំនួនគេនិយាយថា អស់ប៉ុម្មានក៏អស់ទៅអោយតែបានក្រហម ដែលសម្តីទាំងនេះសបញ្ជាក់អោយឃើញថា ពួកគេស្រលាញ់ភាពបរិសុទ្ធដែលជាលើកដំបូងនៃរាត្រីទឹកឃ្មុំ។ មតិមួយផ្សេងទៀតគេនិយាយថា ពណ៍ក្រហមគឺជាពណ៍មួយដែលលេចធ្លោជាងគេ មនុស្សភាគច្រើនគេស្លៀកតែពណ៍ ផ្សេង បើមាននរណាម្នាក់ស្លៀកពណ៍ក្រហម នោះមើលទៅវាលេចធ្លោតែម្នាក់ឯង ដែលជាហេតុធ្វើអោយបុរសចាប់អារម្មណ៍ចង់មើលហើយមើលទៀត និងចង់បាននាងជាដៃគូសិចទៀតផង។ ចុះអ្នកវិញចូលចិត្តពណ៍អ្វីដែរ?៕
ថ្ងៃនេះ | 43589 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85922 | នាក់ |
ខែនេះ | 233195 | នាក់ |
ឆ្នាំនេះ | 2977499 | នាក់ |
សរុប | 56576395 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:42 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net