ព័ត៌មានក្ដៅ

កញ្ញា​ ចរិយាពេជ្រ ត្រូវបុរសអាណិកជនខ្មែរនៅអូស្ត្រាលីតាមស្រលាញ់

ដោយៈ ចរិយា ភ្នំពេញ ថ្ងៃទី 23 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:34 នាទី ចំនួនអានៈ 1629

បន្ទាប់​ពីដណ្តើម​បាន​តំណែង​តួឯក​រឿង “ល្បង​ស្នេហ៍​ពិសោធ​ចិត្ត” របស់​ស្ថានីយ​ទូរទស្សន៍​បាយ័​​ព័ត៌មាន ចរិយា ពេជ្រ កំពុង ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​​ជន​​ខ្មែរ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។
ថ្មីៗ​នេះ មាន​ព័ត៌មាន​លេច​ឮពី​ចង្កោម​សិល្បៈ ថា មាន​បុរស​អាណិក​ជន​ខ្មែរ រស់​នៅ​អូស្ត្រាលី តាម​ស្រលាញ់​ចរិយា ពេជ្រ ព្រម​ទាំង​បាន​ឧបត្ថម្ភ​ប្រាក់ ឱ្យ​នាង​បើក​សម្អាង​ការ។

ចរិយា ពេជ្រ បានហក់ចូលសិល្បៈ តាមរយៈការប្រលងកញ្ញាឯក​ប៊្រីដស្តូន  របស់ស្ថានីយទូរទស្សន៍​ខ្មែរ ប៉ុស្តិ៍លេខ៩ ហើយបានជាប់ជា​ជ័យ​លាភីលេខ២ ប្រចាំឆ្នាំ២០១១។ ក្រោយមក ចរិយា ពេជ្រ បានចូល​ថត​ភាពយន្ត​ឱ្យស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចំនួន២រឿង គឺ “ឧត្តមដួងចិត្ត” និង “រាជិនីបញ្ចពណ៌” ដែលទាំងពីររឿងនោះ នាងទទួលបានត្រឹមជាតួរង និងពុំទាន់ទទួលបានផ្លែផ្កាក្នុង អាជីពដែល​នាង​ទើប​នឹងឈោងចាប់នេះឡើយ។

ចរិយា ពេជ្រ បានបន្តដំណើរទៅស្ថានីយទូរទស្សន៍My TV ដោយចូលសម្តែងជាក្រុមរឿងខ្លី ដែលតែងនិពន្ធនិងដឹកនាំរឿង ដោយលោកសុវណ្ណ ប្ញទ្ធី ហៅលោកតា វ៉ិចទ័រ ក្នុង​កម្មវិធី “តន្ត្រី My TV” រាល់ថ្ងៃសុក្រ។ ទស្សនិកជនបានស្គាល់ចរិយា ពេជ្រ ជាបណ្តើរៗ ហើយនាងត្រូវបាន ស្ថានីយទូរទស្សន៍បាយ័នព័ត៌មាន ហៅថតភាពយន្ត ក្នុងតំណែង​ជា​តួឯក រឿង “ល្បងស្នេហ៍ ពិសោធចិត្ត” ដែលគ្រោងចាក់ផ្សាយបន្ទាប់ពីរឿង “ពន្លកស្នេហ៍ក្បែរជាយដែន”។

តាមរយៈការសម្តែងរឿងខ្លី នៅស្ថានីយទូរទស្សន៍My TVចរិយា ពេជ្រ បាន ធ្វើឱ្យទស្សនិកជនមានចំណាប់អារម្មណ៍លើទេពកោសល្យសម្តែងរបស់នាង។ ប៉ុន្តែ ថ្មីៗនេះ ទស្សនិកជន​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញតារាសម្តែងចរិយា ពេជ្រ មានភាពហ៊ឺហាប្លែក ព្រោះនាងមានរថយន្តជិះផ្ទាល់ខ្លួន និងបានបើកសម្អាងការ មួយ នៅម្តុំរោងកុនលុច្ស គឺសម្អាងការ “ចរិយា ពេជ្រ”។

ទស្សនិកជនមួយចំនួន ឆ្ងល់ថា តើចរិយា ពេជ្រ បានប្រាក់ពីណាមក មកបើកសម្អាងការ ដែលចំណាយទុនរាប់ម៉ឺនដុល្លារ ខណៈដែលនាង ចូលសិល្បៈ មិនទាន់បាន​២ឆ្នាំស្រួលបួលផងនោះ?

ប្រភពព័ត៌មានមួយ ចេញពីក្រុមសម្តែងរបស់ស្ថានីយទូរទស្សន៍ My TVបានឱ្យដឹងថា ចរិយា ពេជ្រ សព្វថ្ងៃមានភាពហ៊ឺហា ដោយសារ មានបុរសអាណិកជនខ្មែរ រស់នៅ​ប្រទេស​អូស្ត្រាលី បានទាក់ទងសុំស្នេហ៍ ហើយបុរសនោះ មានវ័យជាង៣០ប្លាយឆ្នាំ ជាអ្នកជំនួញឆ្លងប្រទេស ដែល មានទ្រព្យសម្បត្តិស្តុកម្នាក់ និងមានក្រុមហ៊ុនរកស៊ី​បណ្តាក់​ទុន នៅប្រទេសកម្ពុជា ផងដែរ។ បុរសអាណិកជននោះ តែងទៅមកស្រុកខ្មែរ និងប្រទេសអូស្ត្រាលី ហើយ តែងស្កាត់មកជួបជាមួយចរិយា ពេជ្រ ដល់ស្ថានីយ​ទូរទស្សន៍ My TVទៀតផង ដោយ ពួកគេទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាដូចគូស្នេហ៍...

ប្រភពព័ត៌មានមួយទៀត ចេញពីអ្នករស់នៅម្តុំរោងកុនលុច្ស បានឱ្យដឹងថា គេតែងសង្កេតឃើញ ចរិយា ពេជ្រ ជិះរថយន្តLexus 470 ពណ៌ខ្មៅ ជាមួយបុរសម្នាក់ ប៉ុន្តែ ពុំមានអ្នកស្គាល់បុរសនោះ ថា ជាអ្នកណាទេ។ ប៉ុន្តែ បើតាមការសង្កេតមើលទៅ បុរសនោះមានសម្បុរ-ស និង ទំនងដូចជា អ្នកជំនួញទ្រព្យស្តុកម្នាក់ ដែលគេសង្ស័យថា ជាអ្នកជួយឧបត្ថម្ភចរិយា ពេជ្រ បើកហាងសម្អាងការ។

ចរិយា ពេជ្រ បានប្រាប់ឱ្យដឹងថានាងពុំមានបុរសណាឧបត្ថម្ភប្រាក់បើក សម្អាងការនេះទេ ហើយ​នាងក៏មិនត្រូវការប្រាក់ពីបុរសណាឡើយ។ ប៉ុន្តែ នាងពិតជាមានបុរសអាណិកជន តាមសុំស្នេហ៍មែន តែនាងសុំលាក់ទុកសិន។

ចរិយា ពេជ្រ បញ្ជាក់ថា “ហាងសម្អាងការ ដែលមានឈ្មោះខ្ញុំនោះ គឺជារបស់បងស្រីខ្ញុំទេ គាត់បានយកឈ្មោះខ្ញុំជាតារា ដើម្បីឱ្យគេស្គាល់ ហើយហាងនោះ គឺចំណាយប្រាក់​អស់​ជាង ៥ម៉ឺនដុល្លារ ដែលជាប្រាក់គាត់សុទ្ធសាធ!”។

តារាសម្តែងវ័យទើបតែ១៩ឆ្នាំរូបនេះ បន្តថា “តាមពិត មានបុរសអាណិកជន ម្នាក់ ទាក់ទងសុំស្នេហ៍នាងខ្ញុំមែន ប៉ុន្តែ គេមិនបានជួយឧបត្ថម្ភអ្វីឱ្យខ្ញុំទេ ហើយខ្ញុំក៏ មិនទាន់​សម្រេច​ចិត្តថា ព្រមទទួលស្នេហ៍គាត់ដែរ អ្វីៗស្ថិតនៅធម្មតា គ្រាន់តែខ្ញុំរាប់អានគាត់ ធម្មតាប៉ុណ្ណោះ!”៕

ស្លាក:  ព័ត៌មានថ្មីៗ  តារា 
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 ព័ត៌មានជាតិ
ថ្នាក់ដឹកនាំប្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធអ្នកកាសែតស្លាប់និងបាត់ខ្លួន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី និង មន្ត្រីថ្នាក់ដឹកនាំក្រសួងព័ត៌មាន សហការជាមន្ត្រីដែលពាក់ព័ន្ធនានា អញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ និង បាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្...Read more
លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ លោក ផន ផាន់ណា តំណាងឱ្យជណនរងគ្រោះពីរនាក់ម្នាក់ឈ្មោះ យិន វិទ្ធី ភេទប្រុស និងម្នាក់ទៀតឈ្មោះ ឡាម មករា ភេទស្រី សញ្ជាតិខ្មែរ បានប្រាប់អ្នកយកព័ត៌មានយើងថា ឈ្មោះ សៅ សុគន់ និងភរិយាឈ្មោះ ឆេង ឈត់ ជាលក់ថ្នាំពេទ្យ ...Read more
ស្ត្រីរងអយុត្តិធម៌ពីររូប ប្តឹងចៅក្រមម្នាក់និងក្រឡាបញ្ជីម្នាក់ទៅក្រសួងយុត្តិធម៌ ខេត្តព្រះវិហារ៖ លោកចៅក្រមម្នាក់​ និងក្រឡាបញ្ជីម្នាក់ទៀតនៃសាលា​ដំបូងខេត្តព្រះវិហារ​ ត្រូវបានស្ត្រីពីររូបដែលរង​អយុត្តិធម៌ក្នុងរឿងវិវាទដីធ្លី សម្រេចចិត្តដាក់ពាក្យប្តឹងទៅក្រសួងយុត្តិធម៍ ដើម្បីមានវិធានការផ...Read more
ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌ ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណី...Read more
ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌ ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផ...Read more
ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដ...Read more
គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង? ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត...Read more
សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់...Read more
លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ និងគ្រាប់ចន្ទី ទៅ​លក់នៅឯ​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូលស្រុកវិញ​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន បានប្រព្រឹត...Read more
ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១) លោក សុខ លឿ មេភូមិពាមតាអួ ឃុំកែវពណ៍ ស្រុកពួក ត្រូវបានប្រជាពលរដ្ឋ១៤១នាក់តំណាងអោយពលរដ្ឋ១៤១គ្រួសាបានផ្តិតមេដៃប្តឹងសុំផ្លាសប្តូរមេភូមិរូបនេះព្រោះតែអសកម្មក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ និងប្រព្រឹត្តអំពើព...Read more
 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43619នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85952នាក់
ខែនេះ    233225នាក់
ឆ្នាំនេះ   2977529នាក់
សរុប   56576425នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:43