មនុស្សសម័យដើមរួមភេទតាមរបៀបបុរាណ គឺបុរសក្រាបពីលើស្រ្តី ហើយបុរសភាគច្រើនមិនបានយល់ពីអារម្មណ៍នៃការរួមរ័ក្សនោះទេ គឺបុរសតែងតែធ្វើដោយតក់ក្រហល់ ដោយបង្ខំទៅតាមការត្រេកត្រអាលរបស់ខ្លួន ពោលគឺអោយតែខ្លួនបានសម្រេចក៏លោតចោលបង្គង ឬប្រាសបែខ្នងទៅមួយចំហៀង ដោយមិនបានគិតពីដៃគូរបស់ខ្លួន(ខាងស្រ្តី) គេដល់កំពូលដែរឬទេ? ទាំងនេះជាបញ្ហាដែលធ្វើអោយក្រុមគ្រួសារមិនសូវចុះសំរុងនិងគ្នា។
នាពេលបច្ចុប្បន្នគឺហាក់មានភាពខុសគ្នាដាច់ស្រឡះ គឺក្មេងៗ យុវវ័យ បានយល់ដឹងច្រើនទៅតាមការសិក្សា ការអានសៀវភៅ ការមើលវីដេអូ ការមើលតាមប្រព័ន្ធអ៊ីនធឺណែត ជាពិសេសក្មេងៗបើកមើលបច្ចេកទេស នៃការរួមរ័ក្សតាមប្រព័ន្ធ អ៊ីនធឺណែត ដែលធ្វើអោយពួកគេយល់ដឹងច្រើនពីការរួមភេទអោយឆាប់ដល់កំពូល ការការពារកុំអោយមានគភ៌ ឬការរួមភេទអោយឆាប់បានកូនប្រើជាដើម។ យោងតាមការស្រាវជ្រាវ បានបង្ហាញ ពីវិធីរួមភេទផ្សេងៗ ដែលជាជំនួយជួយឲ្យស្ត្រីឆាប់មានគភ៌ ដូចខាងក្រោម៖
- បុរសនៅពីលើស្ត្រី វិធីនេះត្រូវបានគេជឿជាក់ថា អាចជួយឲ្យមេជីវិតឈ្មោល ជ្រាបចូលទៅបានយ៉ាងជ្រៅ ក្នុងមាត់ស្បូន ហើយឆាប់បានជួបមេជីវិតញី ដែលកំពុងរងចាំ។ ការលើកត្រគាកដៃគូខាងស្រី ឬកល់ត្រគាករបស់នាង ដោយប្រើខ្នើយ ក៏អាចជួយឲ្យមេជីវិតឈ្មោល និងមេជីវិតញីឆាប់ជួបគ្នាផងដែរ។
- ក្បាចសុណខ ឬហៅថាឈោងបេះជី ក្នុងស្ថានភាពនេះ មេជីវិតឈ្មោល នឹងអាចធ្វើដំណើរបានយ៉ាងល្អ និងជិតចូលទៅដល់មាត់ស្បូន ។ ដូច្នេះ ទើបវាអាចបង្កើនឱកាសនៃការមានផ្ទៃពោះបានយ៉ាងល្អ។
-ដេកចំហៀង ឬហៅថាចំណិតត្រសក់ វិធីនេះ តម្រូវឲ្យអ្នកទាំងពីរ ដេករាងចំណិតត្រសក់។ ស្ថានភាពនេះ ក៍អាចធ្វើឲ្យមេជីវិតឈ្មោល ឆាប់បានទៅជួបនឹងមេជីវិតញីបានយ៉ាងឆាប់បំផុតដែរ។
-ដាស់អាម្មណ៍នៃការដល់ចំណុចកំពូល អារម្មណ៍នៃការដល់ចំណុចកំពូលរបស់ស្ត្រី ក៏អាចជួយនាង ឲ្យឆាប់មានគភ៌ ផងដែរ។
យោងតាមការសិក្សាអង្កេតបានបង្ហាញថា អារម្មណ៍នៃការត្រេកត្រអាល ជួយរុញច្រានឲ្យមេជីវិតឈ្មោល ធ្វើដំណើរឡើងទៅកាន់មាត់ស្បូនបានយ៉ាងលឿន ដូច្នេះការបបោសអង្អែល ជាចំណុចសំខាន់មុនពេលការរួមរ័ក្ស៕
ថ្ងៃនេះ | 43453 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85786 | នាក់ |
ខែនេះ | 233059 | នាក់ |
ឆ្នាំនេះ | 2977363 | នាក់ |
សរុប | 56576259 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:38 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net