អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១០ ខែកក្កដា បានប្រកាសឱ្យ ដឹងថា បារីបានសម្លាប់មនុស្សជិត៦ លាននាក់ក្នុងមួយឆ្នាំៗនៅលើពិភព លោក ហើយភាគច្រើន អ្នកស្លាប់ដោយ សារបារីនៅប្រទេសដែលមានប្រាក់ ចំណូលទាប និងមធ្យម។
ក្នុងចំណោមពលរដ្ឋ៦លាននាក់ដែល បាត់បង់ជីវិតដោយសារផ្សែងបារី ក្នុង នោះមាន៥លាននាក់ដែលជាអ្នកញៀន បារី ផ្ដាច់មិនបាន និងអ្នកដទៃទៀតធ្លាប់ ឆ្លងកាត់ការជក់បារី។
សារព័ត៌មាន AFP បានដកស្រង់ សេចក្ដីប្រកាសរបស់WHO បានបញ្ជាក់ ថា ប្រសិនបើការជក់បារីនៅតែកើន ឡើង ចំនួនអ្នកស្លាប់ដោយផ្សែងបារីអាច នឹងកើនឡើងដល់៨លាននាក់ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក។
ប្រមាណ៨០ភាគរយ អ្នកស្លាប់ដោយ សារផ្សែងបារី តាមការព្យាករណ៍នៅឆ្នាំ ២០៣០ គឺស្ថិតនៅតែប្រទេសដែលមាន ចំណូលទាប និងមធ្យមតែប៉ុណ្ណោះ ចំណែកប្រទេសដែលមានចំណូលខ្ពស់ និងប្រទេសអភិវឌ្ឍន៍បានផ្ដាច់ ឬកាត់ បន្ថយការជក់បារី។ នៅទីក្រុងមួយចំនួន ក៏បានហាមប្រាមជក់បារីនៅទីសាធារណៈ ទៀតផង។
ប្រធានអង្គការសុខភាពពិភពលោក លោកស្រី Margaret Chan បានឱ្យ ដឹងថា “ប្រសិនបើយើងមិនអាចហាម ប្រាមផ្សព្វផ្សាយពាណិជ្ជកម្មការជក់បារី ហាមទទួលជំនួយពីក្រុមហ៊ុនបារី បើមិន ដូច្នោះទេ មនុស្សធំ និងកុមារងាយស្រួល ត្រូវបានក្រុមហ៊ុនបារីអូសទាញ។
លោកស្រី Chan បន្ដឱ្យដឹងទៀតថា ប្រទេសនីមួយៗក្នុងពិភពលោក មាន កាតព្វកិច្ចការពារពលរដ្ឋរបស់ខ្លួនឱ្យ គេចផុតពីការស្លាប់ដោយសារផ្សែងបារី៕ ប្រភពពី ខ្មែរ៧មករា
ថ្ងៃនេះ | 43402 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85735 | នាក់ |
ខែនេះ | 233008 | នាក់ |
ឆ្នាំនេះ | 2977312 | នាក់ |
សរុប | 56576208 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:36 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net