ជនជាតិអាមេរីកកាំងប្រើប្រាសស្ករ និងជាតិផ្អែមផ្សេងៗ ៦០,៣២ គីឡូក្រាមក្នុងមួយឆ្នាំ ចំពោះរាល់បុរស ស្រី្ត និងកូនក្មេង។ ចំនួននេះសឹងតែស្មើនឹង ៣ភាគ៤ នៃកែវក្នុងមួយថ្ងៃ។
ខ្ញុំមិនបានទិញស្ករច្រើនយ៉ាងនេះទេ តើវាមកពីណា?
ស្ករដែលយើងប្រើប្រាសភាគច្រើន ជាស្ករលាក់ខ្លួន។ នេះគឺជាវិធីខ្លះៗ ដែលស្កររអិលចូលទៅក្នុងចំណីអាហាររបស់យើង។
@-ភេសជ្ជៈ។ ជនជាតិអាមេរីកកាំង ប្រើប្រាសភេសជ្ជៈ ជាមធ្យមម្នាក់ ១៩០លីត្រក្នុងមួយឆ្នាំ។ ទឹកក្រូច១កំប៉ុង ឬ១ដប ដែលមានចំណុះ ៣៣០ មីលីលីត្រ អាចមានស្ករ ១០ ស្លាបព្រាកាហ្វេ។
@-បង្អែម។ ឧទាហរណ៍នំសូកូឡាមួយដុំ មានស្ករ ១៥ ស្លាបព្រាកាហ្វេ ទឹកដោះគោក្លាសសេ មួយកែវ មានស្ករ ១២ ស្លាបព្រាកាហ្វេ។
មានអាហារកញ្ចប់ជាច្រើនដែលអ្នកបច្ចឹមប្រទេសនិយមបរិភោគ ដូចជា ផ្លែឈើក្រៀម អាហារក្រៅ ពេលដែលមានស្ករជាដើម ដែលមានកាឡូរីមកពីស្ករ ៤៨ និង ៦៤។
អ្នកក៏អាចរកឃើញស្ករដែលបង្កប់ខ្លួននៅក្នុងចំណីអាហារផ្សេងៗទៀត ដូចជា ម្ហូបកំប៉ុង ដំណាប់ដាក់កែវ អាហារកញ្ចប់សំរាប់ពេលមើលទូរទស្សន៍ និងប៊ឺសណ្តែកដី ជាច្រើនយ៉ាងទៀតផងដែរ។
តើខ្ញុំគួរពិនិត្យជាតិស្ករនេះទេ?
គួរប៉ុន្តែសូមប្រាប់ថា ស្ករអាចត្រូវបានគេលាក់ ដោយដាក់ឈ្មោះអោយផ្សេងៗពីគ្នា។ ដូចជា សាការ៉ូស ដេកត្រូស ឡាក់តូស ហ្រ្វាក់តូស និងម៉ាល់តូសជាដើម ទាំងអស់នេះសុទ្ធតែជាស្ករ។ ដូចជាសេរ៉ូមពោត ទឹកឃ្មុំ និងរងូរដែរ។
តារាងបរិមាណស្ករលាក់ខ្លួននៅក្នុងចំណីអាហារ
ចំណីអាហារ |
ចំនួនអាហារ |
ចំនួនស្ករ ជាស្លាបព្រាកាហ្វេ |
ភេសជ្ជៈ |
៣៤០ ក្រាម |
៨-១១ |
សង់ខ្យា |
១ដុំ |
៩ |
ចាហួយ |
២ស្លាបព្រា |
១០ |
ដំណាប់ |
១ដុំ |
១០ |
សូកូឡា |
៨៥ក្រាម |
៥ |
ស្ករគ្រាប |
១១៣ក្រាម |
២០ |
ទឹកទំពាំងបាយជូ |
១/២កែវ |
៤ |
ទឹកក្រូចច្របាច់ |
១កែវ |
៤ |
ទឹកទំពាំងបានជូ |
១កែវ |
៧ |
ទឹកផ្លែឈើ |
១កែវ |
១០ |
នំចៀន |
១ |
៦ |
សូកូឡាបន្ទះ |
៤ |
៦ |
នំខេក |
១(១៧០ ក្រាម) |
៩ |
នំប៊ីស្គីត |
៤ |
១២ |
នំសូកូឡាអាឡឺម៉ង់ត៍ |
១(២២៧ ក្រាម) |
១៥ |
ទឹកដោះគោសូកូឡា |
១កែវ |
៨ |
ការ៉េម |
១ |
៦-៨ |
ការ៉េមមួក |
១ |
១០ |
តើស្ករមិនផលិតថាមពលយ៉ាងឆាប់រហ័សទេឬអី?
ស្ករខាប់និងចំរាញ់ចូលទៅក្នុចលនាឈាមរតយ៉ាងឆាប់រហ័ស។ ស្ករក្នុងឈាមក៏ឡើង ធ្វើអោយឆាប់មានកំលាំង និងមានជាតិស្ករខ្ពស់។ ប៉ុន្តែការឡើងនេះនៅបានតែមួយភ្លែតតែប៉ុណ្ណោះ ព្រោះវាធ្វើអោយអ៊ីនសូលីន កើនឡើងខ្លាំង អ៊ីនសូលីនបញ្ចុះកម្រិងស្ករក្នុងឈាម និងធ្វើអោយមិនមានតុល្យភាពនៃជាតិសរសៃ ជួនកាលទាញវាចេញលឿនពេក និងឆ្ងាយពេក។
ការចុះខ្សោយជាតិស្ករនៅក្នុងឈាម តែងតែធ្វើអោយមានរោគសញ្ញា នៃគ្លុយសេមៀរ (ស្ករក្នុងឈាមចុះ) ដែលធ្វើអោយខ្សោយ ឃ្លាន អស់កម្លាំង និងហេវហត់ខ្វះជាតិស្ករ។ ប្រតិកម្មជាទូទៅគឺ ចង់ទទួលអាហារក្រៅពេល ដែលមានស្ករម្តងទៀត រួចម្តងហើយម្តងទៀត ដែលនាំអោយមានការបរិភោគ ឥតឈប់ឈរពេញមួយថ្ងៃ។
សូមព្យាយាមបរិភោគផ្លែស្វាយ ផ្លែចេក ឬក៏បានអង្ករសំរូបមួយចាន។ ជាតិសរសៃដែលមាននៅក្នុងអាហារទាំអនេះ បន្ថយការស្រូបស្ករចូលទៅក្នុងឈាម។ កម្រិតស្ករមិនលោតចុះឡើងលឿនពេកទេ ថាមពលរបស់អ្នក នឹងមានស្ថេរភាព ហើយអ្នននឹងឆ្អែតនៅបានយូរ។
តើពិតឬទេ ដែលថារាងកាយអាចផលិតស្ករ ពីគ្រប់អ្វីៗទាំងអស់ដែលយើងបរិភោគនោះ?
គ្រប់អ្វីៗទាំងអស់មែន តែមិនមែនខ្លាញ់ទេ។ អស់រយៈពេលជាយូយារ មនុស្សគេគិតថា បរិភោគអ្វីក៏បានដែរ ព្រោះរាងកាយអាចបំប្លែងវាអោយទៅជាសារជាតិផ្សេងៗដែលវាត្រូវការ។ សព្វថ្ងៃនេះយើងដឹងថា របៀបដែលរាងកាយរំលាយអាហារមានការខុសគ្នាយ៉ាងខ្លាំង តាំងពីពេលដែលបរិភោគ រហូតដល់ចូលទៅក្នុងសរសៃឈាម។
រាងកាយត្រូវការប្រេងឥន្ទនៈជាគ្លុយកូស ដែលបង្កើតឡើងដោយស្ករ និង បិដ្ឋជាតិ (កាបូហាយដ្រេត) ។ ទោះបីជាផ្លែឈើស្រស់មានស្ករធម្មជាតិច្រើនក៏ដោយ ក៏វានឹងមិនធ្វើអោយពិកបាកដល់ការប្រើប្រាសស្ករនៅក្នុងឈាមដែរ ប្រសិនគេបរិភោគវាជាមួយនឹងសរសៃធម្មជាតិរបស់វា។
អាហារបិដ្ឋជាតិផ្តល់ការការពារមួយទៀត។ បិដ្ឋជាតិត្រូវបានបំបែកតូចៗ យឺតជាងស្ករអោយទៅជាគ្លុយកូស ដែលរាងកាយត្រូវការ។ ការបរិភោគ អាហារបិដ្ឋជាតិ ជាពិសេសអាហារបិដ្ឋជាតិ ដែលមិនចំរាញ់ ជាមួយនឹងអាហារស្ករ ជួយរក្សាកម្រិតស្ករនៅក្នុងឈាម ឱ្យមានស្ថេរភាពយូរអង្វែង។ ការឡើងចុះនៃកម្រិតស្ករ នៅក្នុងឈាមសន្សឹមៗ ហើយលំពែងនិងផលិត អ៊ិនសូលីនតែបន្តិចបន្ទូចប៉ុណ្ណោះ ឬក៏មិនចាំបាច់សោះ។
ចុះការណែនាំអំពីការបរិភោគអាហារផ្អែមផ្សេងៗទៀត នោះយ៉ាងណាដែរ?
ការអប់រំ និងការចេះប្រមាណគឺជាអាថ៌កំបាំងដែលត្រូវដឹង
ប្រសិនបើអ្នកមានធ្មេញផ្អែម (ចូលចិត្តបង្អែម) សូមអញ្ជើញទៅជួបទន្តពេទ្យរបស់អ្នក…បាទមិនជាការចាំបាច់ទេ ប៉ុន្តែធ្មែញផ្អែមអាចទទួលការអប់រំឡើងវិញបាន។ ឧទាហរណ៍ ផ្លែឈើផ្អែមមានរស់ជាតិឆ្ងាញ់ និងសំបូរទៅដោយស្កផ្លែឈើ។
សូមអនុវត្តការបំពេញចំណង់ចិត្តខាងជាតិស្កររបស់អ្នកដោយ ពិសាផ្លែមៀន យ៉ាងផ្អែមត្រជាក់ ជាជាងពិសានំប័ុងផ្អែម។ ចេកទុំ និងសាវមាវជាមួយបាយ ជាជាងពិសានំដាក់ស្ករ។ នៅពេលនេះរស់ជាតិរបស់អ្នកនឹងផ្លាស់ប្តូរ ហើយអ្នកនឹងចូលចិត្តជាតិផ្អែមកាន់តែតិចទៅៗ យ៉ាងពិតប្រាកដ។
ប៉ុន្តែ ការនេះមិនមែនមានន័យថា ត្រូវតែបោះបង់បង្អែមទាំងអស់ចោលជាមួយគ្នានោះទេ។ ការចេះប្រមាណ គឺជាវិធីណែនាំមួយទៀត។
សូមចាប់ផ្តើម ដោយបដិសេធការបរិភោគអាហារដែលមានស្ករ។ សូមចាប់ផ្តើមរៀងរាល់ថ្ងៃ (ច្រើនដងក្នុងមួយថ្ងៃ) ពីរឬបីដងក្នុងមួយអាទិត្យ។ នៅពេលដែលមិនសូវមានបង្អែម នោះអ្នកនឹងគ្រូសាររបស់អ្នក នឹងទន្ទឹងរងចាំវា ហើយនៅពេលដែលបានពិសាវា មុខជាកាន់តែឆ្ងាញ់ ពេញចិត្តជាមិនខាន។
ការចេះប្រមាណមួយទៀត គឺការរៀនស្កប់ស្កល់និងចំណែកតិចតូច។ ការពិសាធំៗ ហើយច្រើន គឺជាទម្លាប់មិនល្អ។ អ្នកអាចរៀនរីករាយនិងសូកូឡា ឬស្ករគ្រាប់១ដុំ ដូចជាអ្នកពិសាអស់ទាំងប្រអប់ដែរ។ ហើយអ្នកនឹងមានសុខភាពល្អ! នំឬដំណាប់កន្លះដុំដែលទំពាយ៉ាងល្អដោយរីករាយ អាចឆ្អែតជាងនំមួយដំធំ ដែលចូលទៅក្នុងក្រពះដោយតក់ក្រហល់។
ការកាត់បន្ថយចំនួនស្ករចំរាញ់ និងបង្ខាប់ចំណីអាហារ និងការបរិភោគអាហារដែលមានសរសៃខ្ពស់ ដូចជាបន្ថែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ផលិតកម្រិតស្ករខ្ពស់ត្រឹមត្រូវ។ កម្រិតនេះនឹងរក្សាអ្នកអោយស្វាហាប់ និងមានអារម្មណ៍ល្អពេញមួយថ្ងៃ៕ ដកស្រង់ពីសៀវភៅ ជីវិតថ្មី ដោយលោក ផ្លុងរ៉េត