កាលពីកន្លងមក រោគសញ្ញាជំងឺទឹកនោមផ្អែម ក៏ដូចជារោគឃ្លងដែរ គឺនៅពេលដែលអ្នកណាកើតហើយ វានៅជាប់ជាមួយអ្នកនោះអស់រយៈពេលយ៉ាងយូរ។ ហើយវាជាបន្ទុកដ៏គួរអោយស្អប់ខ្ពើមអស់មួយជីវិត។ របៀបនេះមិនមានទៀតទេ! សព្វថ្ងៃនេះមនុស្សកំពុងមានជ័យជំនះទៅលើជំងឺទឹកនោមផ្អែម។ គេកំពុងធ្វើអោយស្ករនៅក្នុងឈាមគេធម្មតាឡើងវិញ និងកំពុងតែដកយក អ៊ិនសូលីនចេញ ដោយផ្លាសរបៀបរស់នៅ ដែលមានសុខភាពល្អ។
តើជំងឺទឹកនោមផ្អែមពិតប្រាកដនោះជាអ្វីទៅ? ហើយតើវាមិនឆ្លងតាមពូជទេឬអី?
ជំងឺទឹកនោមផ្អែមកើតឡើង នៅពេលដែលសរីរាង្គកាយមិនអាចទ្រទ្រង់ជតិគ្លុយកូស (ស្ករ) បាន ដែលបង្កើនអោយមានកម្រិតស្ករនៅក្នុងឈានដ៏គួរអោយគ្រោះថ្នាក់។ ការដោះស្រាយបញ្ហាគឺដោយប្រើអ៊ីនសូលីន អ័រម៉ូននៃលំពែងដែលធ្វើអោយកោសិកានៃសរីរាង្គអាចប្រើគ្លុយកូស និងធ្វើអោយកម្រិតស្ករនៅក្នុងឈាមចុះ។
ប្រភេទនៃជំងឺទឹកនោមផ្អែម
មនុស្សធម្មតាៈ កើតឡើងនៅក្នុងគ្លុយកូសនៃឈាម G បន្ទាប់ពីការទទូលទានអាហារ បណ្តាលអោយលំពែងបង្កើតអ៊ីនសូលីន។ ការនេះភ្ជាប់ទៅនឹងអ្នកទទូលអ៊ីនសូលីន នៅលើផ្ទៃនៃកោសិកា ហើយជួយសំរួលដល់ ការជ្រាបចូលរបស់គ្លុយកូស និងដំណើរធម្មតារបស់គ្លុយកូស នៅក្នុងឈាម។
ជំងឺទឹកនោមផ្អែមប្រភេទទី I: គ្លុយកូស មិនអាចចូលទៅក្នុងកោសិកាបាន ព្រោះលំពែងមិនអាចបង្កើតអ៊ីនសូលីន។ ជាជំងឺទឹកនោមផ្អែម ពឹងផ្អែកលើការចាក់អ៊ីនសូលីន។
ជំងឺទឹកនោមផ្អែមប្រភេទទី II: គ្លុយកូសមិនអាចចូលទៅក្នុងកោសិកាបានស្រួល ដោយសារតែមានខ្លាញ់ច្រើន និងការធាត់ រំខាងដល់មុខងាររបស់អ្នកទទួលអ៊ីនសូលីន ហើយក៏បើកទ្វារកោសិកាមមួយចំនួនទៀត។ ដូច្នេះគ្លុយកូសក៏បង្កឡើងនៅក្នុងឈាម ជំនួសអោយការយកទៅចិញ្ចឹមកោសិកា។
មានជំងឺទឹកនោមផ្អែមពីរប្រភេទ។ ប្រភេទទី១ ធ្វើអោយមានការឈឺចាប់៥% នៃអ្នកកើតជំងឺទឹកនោមផ្អែម។ ពួកគេតែងតែស្គម ហើយកម្រនិងលើសទម្ងន់ណាស់។ ជំងឺទឹកនោមផ្អែមប្រភេទនេះ តែងតែកើតតពូជ ជាទូទៅវាចាប់ផ្តើមចំពោះកុមារវ័យ ឬយុវវ័យ ហើយគេហៅជាទូទៅថា ជំងឺទឹកនោមផ្អែមកុមារ។ អ្នកជំងឺទឹកនោមផ្អែមប្រភេទនេះ មិនអាចរស់នៅបានដោយគ្មានថ្នាំអ៊ីនសូលីននោះទេ សព្វថ្ងៃនេះគេហៅជាផ្លុវការថា ជំងឺទឹកនោមផ្អែម ដែលពឹងផ្អែកលើ អ៊ីនសូលីន (Insulin Dependent Diabetes Mellitus-IDDM) ។
ជំងឺទឹកនោមផ្អែមប្រភេទទី២ ខុសពីប្រភេទទី១។ គេហៅថា ជំងឺទឹកនោមផ្អែមមនុស្សចាស់ ឬជំងឺទឹកនោមផ្អែម មិនពឹងផ្អែកអ៊ីនសូលីន (Non Insulin Dependent Diabetes-NIDDM) ។ តាមការប៉ានប្រមាណឃើញថា ជនជាតិអាមេរីកកាំង១៥លាននាក់ ទទួលរងការឈឺចាប់ ដោយជំងឺនេះ។
ជំងឺប្រភេទនេះកើតឡើងចំពោះមនុស្សដែលមានអាយុចាប់៥០ឆ្នាំឡើងទៅ នៅពេលដែលកាន់តែចាស់ និងកាន់តែធាត់ឡើង ភាគច្រើននៃជំងឺទឹកនោមផ្អែមប្រភេទទី២ ផ្ទុយពីជំងឺទឹកនោមផ្អែមកុមារ គឺនៅពេលដែលគេផ្តល់រោគវិនិច្ឆ័យថាមានជំងឺនេះ អ្នកជំងឺមានជាតិអ៊ីនសូលីនពេញក្នុងខ្លួន។ ប៉ុន្តែមានអ្វីមកស្ទះអ៊ីនសូលីននោះមិនអាចអោយវាធ្វើការរបស់វាបាន។
តើអ្វីទៅដែលបណ្តាលអោយកើតជំងឺទឹកនោមផ្អែមប្រភេទទី២?
ការសិក្សាបានបង្ហាញថា វាមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងខ្លាញ់ ទាំងខ្លាញ់នៅក្នុងចំណីអាហារ និងខ្លាញ់នៅក្នុងសារពាង្គកាយ។ គេកម្រឃើញមានជំងឺនេះណាស់ នៅតាមកន្លែងផ្សេងៗ នៅលើពិភពលោកនេះ ដែលគេប្រើប្រាសខ្លាញ់តិច និងមនុស្សមិនធាត់នោះ។
ជាញឹកញាប់បំផុតបញ្ហាជំងឺទឹកនោមផ្អែម ចាប់ផ្តើមនៅមនស្សពេញវ័យមិនមែនជាការអាក់សមត្ថភាពរបស់លំពែងក្នុងការបង្កើតអ៊ីនសូលីននោះទេ ប៉ន្តែគឺជាការខ្វះខាត លទ្ធភាពក្នុងការប្រើប្រាសអ៊ីនសូលីន។
តើស្ករមិនមែនជាពិរិទ្ធជន ដែលបង្កគ្រោះថ្នាក់ទេឬ?
លោកវេជ្ជបណ្ឌិត ហ្ជេមអាន់ឌើរសាន់ សាស្រ្តាចារ្យផ្នែកពិសោធន៍ ចំណីអាហារសំរាប់ព្យាបាលអ្នកជំងឺនៅសកលវិទ្យាល័យពេទ្យ ខេនតាឃី និងជាអ្នកមានអំណាចខាងជំងឺទឹកនោមផ្អែម ដ៏គួរអោយគោរពម្នាក់ បានវាយតំលៃលើឥទ្ធិពលរបស់ចំណីអាហារ ទៅលើកម្រិតស្ករ។ ដូចជាអ្នកស្រាវជ្រាវដទៃទៀតបានវាយតំលៃមុនគាត់ដែរ វេជ្ជបណ្ឌិតអាន់ឌើរសាន់ អាចបង្វែយុវជនស្គមដែលមានសុខភាពល្អ អោយទៅជាអ្នកជំងឺទឹកនោមផ្អែមក្នុងរយះពេលតិចជាង២សប្តាហ៍ ដោយផ្តល់ចំណីអាហារដែលមានជាតិខ្លាញ់៦៥%ដល់ពួកគេ។ ក្រុមស្រដៀងគ្នានេះមួយទៀត គេអោយចំណីអាហារសុខភាព ដែលមានខ្លាញ់តែ ១០% ប៉ុណ្ណោះ រួមជាមួយស្ករកន្លះគីឡូក្រាមក្នុងមួយថ្ងៃ។ អាហារបែបនេះ មិនបានធ្វើអោយមានអ្នកជំងឺទឹកនោមផ្អែម សូម្បីតែម្នាក់ឡើយ បន្ទាប់ពីធ្វើការពិសោធរូចរាល់ អស់រយៈពេល១១សប្តាហ៍មក។
ដូច្នេះតើអ្វីទៅដែលជាវិធីដ៏ល្អបំផុត សំរាប់ព្យាបាលជំងឺទឹកនោមផ្អែម?
មជ្ឈមណ្ឌលព្យាបាលជំងឺមួយចំនួនបានបង្ហាញយ៉ាងគួរអោយជឿជាក់ថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទាំង២សឹងតែទាំងអស់ អាចធ្វើអោយកម្រិតស្ករនៅក្នុងឈាមរបស់ពួកគេ ទៅជាធម្មតាវិញបានក្នុងរយៈពេលពីរបីសប្តាហ៍ ដោយទទួលទានអាហារដែលមានខ្លាញ់តិច និងសរសៃច្រើនយ៉ាងសាមញ្ញ ព្រមជាមួយការហាត់ប្រាណជារៀងរាល់ថ្ងៃផង។
ការបន្ថយខ្លាញ់ និងប្រេងនៅក្នុងចំណីអាហារ គឺជាការសំខាន់បំផុត នៅពេលដែលគេបរិភោគអាហារ ដែលមានខ្លាញ់តិច អាហារនោះចូលទៅក្នុងឈាម។ ការនេះចាប់ផ្តើមដំណើរការយ៉ាងពិបាកដែលនិងបើកការស្ទះនៃអ៊ីនសូលីនបន្តិចម្តងៗ។ រួចបន្ទាប់មក ធ្វើអោយស្ករនៅក្នុងឈាម ចូលទៅក្នុងកោសិកាបានយ៉ាងស្រួល។ ដែលតែងតែមានប្រសិទ្ធិភាពគួរអោយភ្ញាក់ផ្អើល។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលបញ្ចុះការទទួលទានស្ករ ប្រចាំថ្ងៃ រហូតដល់១០-១៥%នៃកាឡូរី តែងតែអាចនាំកម្រិតស្ករនៅក្នុងឈាមអោយមកធម្មតាវិញ។ ក្នុងរយៈពេលមិនដល់៨សប្តាហ៍ផង។ មនុស្សជាច្រើននាក់អាចឈប់ប្រើថ្នាំពេទ្យព្យាបាលជំងឺទឹកនោមផ្អែម ទាំងស្រុង ទាំងថ្នាំគ្រាប់ និងថ្នាំចាក់។
ការបរិភោគអាហារធម្មជាតិដែលមានសរសៃច្រើន គឺជាទួនាទីយ៉ាងសំខាន់ក្នុងការជួយអោយកម្រិតស្ករនៅក្នុងសរសៃឈាមមានស្ថេរភាព។ កាលណាគេបរិភោគអាហារដែលគ្មានសរសៃធម្មជាតិបន្ថែម កម្រិតឈាមអាចឡើងខ្ពស់។ ជាទូទៅដំណើរកើនឡើង នៃអ៊ីនសូលីន មានសកម្មភាពផ្ទុយគ្នាវិញ។ បនុស្សដែលប្រើចំណីអាហារ ភេសជ្ជៈ និងអាហារក្រៅពេល ដែលមានកាឡូរីខ្ពស់ និងសរសៃទាប អាចជួបប្រទះនឹងកម្រិតស្ករក្នុងឈាមឡើងចុះ ពេញមួយថ្ងៃវាស់ល្ងាច។ ម្យ៉ាងវិញទៀតចំណីអាហារដែលមានជាតិសរសៃខ្ពស់ ទប់ស្កាត់ការឡើងចុះនៃជាតិស្ករ ក្នុងឈាមនេះ និងធ្វើអោយមានស្ថេរភាពកម្រិតថាមពល។
ការហាត់ប្រាណដោយបញ្ចេញកំលាំងកាយ មានកម្រិតអ៊ីនសូលីន នៅក្នុងនោះ ដូចជាការចាក់ អ៊ីសូលីនបញ្ចូលដូច្នេះដែរ វាបញ្ឆេះប្រេងឥន្ធនៈ (ឈាម ស្ករ និងអាស៊ីដខ្លាញ់) យ៉ាងរហ័ស។ ការធ្វើអោយទម្ងន់នៃរាងកាយនៅធម្មតា គឺជាការចាំបាច់ដើម្បីនាំស្ករក្នុងឈាមអោយត្រឡប់មកនៅធម្មតាវិញ។ ចំណីអាហារដែលមានខ្លាញ់តិច និងសរសៃច្រើននឹងជូយបន្ថែមការខំប្រឹងប្រែងនេះបន្តិចម្តងៗ ដូចជាការហាត់ប្រាណដែលមានចលនាជាទៀងទាត់ដែរ។
ចុះតើជំងឺទឹកនោមផ្អែមប្រភេទទី១វិញយ៉ាងណាដែរ?
អ្នកជំងឺទឹកនោមផ្អែមកុមារ ឬទឹកនោមផ្អែម ដែលពឹងផ្អែកលើ អ៊ីនសូលីន នឹងត្រូការអ៊ីនសូលីន សម្រាប់ជីវិត រហូតដល់អាចធ្វើការផ្លាស់ប្តូរលំពែងបាន។ ទោះបីយ៉ាងនេះក៏ដោយ ចំណីអាហារដែលមានខ្លាញ់តិច និងសរសៃច្រើនអាចជួយកាត់បន្ថយបរិមាណអ៊ីនសូលីន ដែលត្រូការដើម្បីរក្សាស្ថេរភាពកម្រិតស្ករនៅក្នុងឈាម និងកាត់បន្ថយភាពស្មុគស្មាញ នៃសរសៃឈាមបានគ្រប់ពេលវេលា។
សព្វថ្ងៃនេះអ្នកដែលមានអាយុ៧០ឆ្នាំ នឹងមានឱកាសកើតជំងឺទឹកនោមផ្អែមមួយយ៉ាងពិតប្រាកដ ប្រសិនបើអត្រានៃអ្នកកើតជំងឺទឹកនោមផ្អែមបច្ចុប្បន្ននេះនៅតែឡើងជាបន្ត។ យោងទៅតាមវិទ្យាស្ថានជាតិ នៃសុខភាព អត្រានេះនឹងមិនអាចឡើងបានទេ! របៀបរស់នៅដូចគ្នានេះវាស់វែងនូវការរំងាប់ និងព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ បានជាច្រើនករណី។ ព្រមទាំងអាចការពារជំងឺនេះផងដែរ។ សូមចាប់ផ្តើមឥឡូវនេះ។ ប្រយុទ្ធជាមួយនឹងជំងឺទឹកនោមផ្អែមមុននឹងវាកើតឡើង៕ ដកស្រងពីសៀវភៅ ជីវិតថ្មី ដោយលោក ផ្លុងរ៉េត